ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​អនុវត្ត​លក្ខខណ្ឌ​7​ចំណុច​ដើម្បី​ក្លាយជា​អ្នកបើកបរ​មាន​សុវត្ថិភាព

9 ឆ្នាំ មុន

ការ​បញ្ជា​យានជំនិះ​គ្រប់​ប្រភេទ​ឱ្យ​មាន​សុវត្ថិភាព​១០០% ក្នុង​ការ​ធ្វើ​ដំណើរ​ពុំ​មែន​សុទ្ធតែ​មាន​ភាព​ងាយស្រួល​ដូច​ការ​ស្មាន​របស់​លោក​អ្នក​នោះ​ទ្បើ​យ កាលបើ​អ្នកបើកបរ​មិន​បាន​ឈ្វេងយល់​ឱ្យ​ស៊ីជម្រៅ​ពី​គោលការណ៍​គ្រឹះ ដែល​ញ៉ាំង​ឱ្យ​សម្រេច​បាន​នូវ​សេចក្តី​សុខ​សុវត្ថិភាព​នោះ ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​៧​ចំណុច​គួរ​អនុវត្ត ដើម្បី​ក្លាយជា​អ្នកបើកបរ​ប្រកបដោយ​សុវត្ថិភាព​៖

ការ​បញ្ជា​យានជំនិះ​គ្រប់​ប្រភេទ​ឱ្យ​មាន​សុវត្ថិភាព​១០០% ក្នុង​ការ​ធ្វើ​ដំណើរ​ពុំ​មែន​សុទ្ធតែ​មាន​ភាព​ងាយស្រួល​ដូច​ការ​ស្មាន​របស់​លោក​អ្នក​នោះ​ទ្បើ​យ កាលបើ​អ្នកបើកបរ​មិន​បាន​ឈ្វេងយល់​ឱ្យ​ស៊ីជម្រៅ​ពី​គោលការណ៍​គ្រឹះ ដែល​ញ៉ាំង​ឱ្យ​សម្រេច​បាន​នូវ​សេចក្តី​សុខ​សុវត្ថិភាព​នោះ ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​៧​ចំណុច​គួរ​អនុវត្ត ដើម្បី​ក្លាយជា​អ្នកបើកបរ​ប្រកបដោយ​សុវត្ថិភាព​៖

១-​កុំ​បើកបរ​ទាំង​ស្រវឹងៈ ប្រសិនបើ​អ្នកមាន​គម្រោង​ទទួលទាន​គ្រឿង​ស្រវឹង ចូរ​ស្វែងរក​មនុស្ស​ណា​ម្នាក់​ដែល​អាច​បើករថយន្ត​បាន​ជំនួស​អ្នក​ឱ្យ​រួម​ដំណើរ​ជាមួយ ហើយ​ដើម្បី​ឱ្យ​កាន់តែ​ច្បាស់​គឺ​ម្នាក់​នោះ​មិន​ចូលរួម​ពិសា​ស្រា​ជាមួយ​អ្នក ឬ​ក៏​មិន​ចេះ​តែ​ម្តង ។

២-​កុំ​បើក​លឿន​ហួសកំណត់ៈ ការ​បើកបរ​ក្នុង​ល្បឿន​លឿន​គឺ​ស្ថិត​ក្នុង​ចំណោម​ហេតុផល​មួយ​នៃ​ការ​បង្កើន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​គ្រប់​រូបភាព ។ អត្រា​ល្បឿន​រថយន្ត​កាន់តែ​លឿន​ហានិភ័យ​ដែល​អ្នក​ទទួល​បាន​ក៏​ច្រើន​ទៅ​តាម​នោះ​ដែរ ។ ការ​បើក​លឿន​ថ្វី​ដ្បិតតែ​ធ្វើ​ឱ្យ​អារម្មណ៍​អ្នក​ស្រស់ស្រាយ​ក៏​ពិតមែន ប៉ុន្តែ​គឺ​វា​មាន​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក​និង​អ្នកបើកបរ​យាន​ដទៃ​ទៀត ។

៣-​ចៀសវាង​មានការ​រំខាន​ផ្សេង​ៗ​ៈ ខណៈ​ពេល​បើកបរ ការ​បញ្ចៀស​រាល់​ការ​រំខាន​ផ្សេង​ៗ​ក្នុង​ពេល​កំពុង​បញ្ជា​ដៃចង្កូត​រថយន្ត ដែល​នាំ​ឱ្យ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​របស់​អ្នក​ចុះ​ខ្សោយ​នោះ អាច​សង្គ្រោះ​អ្នកបើកបរ​រថយន្ត​ដទៃ​ពី​គ្រោះថ្នាក់​និង​មហន្តរាយ​នានា​បាន ។ សូម​ចង​ចាំ​នូវ​គោលការណ៍ ភ្នែក​សម្លឹង​ផ្លូវ ដៃ​ផ្តោត​លើ​ចង្កូត ។

៤-​ចូរ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវៈ ខ្សែក្រវាត់​សុវត្ថិភាព​វា​អាច​សង្គ្រោះ​លោក​អ្នក​នៅ​ក្នុង​ចលនា​បោក​ទង្គិច​កម្រិត​អតិបរមា​ពី​ការ​បុក​ទង្គិច​ផ្សេង​ៗ ។ ដូច្នេះ​ចូរ​ពាក់​ខ្សែក្រវាត់​ឱ្យ​បាន​ត្រឹម​ត្រូវជា​និច្ច​មុន​នឹង​ចេញដំណើរ ។

៥-​កុំ​បើក​ពីក្រោយ​រថយន្ត​ដទៃ​ប្រកៀក​ប្រកិត​ពេកៈ គឺ​រក្សា​គម្លាត​សុវត្ថិភាព​រវាង​រថយន្ត​អ្នក​និង​រថយន្ត​នៅ​ខាង​មុខ ។

៦-​រក្សា​ការ​ថែទាំ​រថយន្ត​ឱ្យ​មាន​សុវត្ថិភាព ដែល​ស្ថិត​ក្នុង​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ថែទាំ​រថយន្ត (​ពិនិត្យ​ប្រេងឥន្ធនៈ​សម្បក​កង់​, សម្ពាធ​ខ្យល់​, ប្រេងម៉ាស៊ីន​, តម្រង​ខ្យល់​, ប្រព័ន្ធ​ហ្វ្រាំង​, ភ្លើងបំភ្លឺ​ផ្លូវ​, ស៊ី​ផ្លេ​…) ។ ការ​អនុវត្ត​គោលការណ៍​នេះ អាច​ជួយ​អ្នក​ឱ្យ​សន្សំ​សំចៃ​ថវិកា និង​អាយុកាល​ប្រើប្រាស់​របស់​រថយន្ត ។ និយាយ​ឱ្យ​ខ្លី គឺ​រក្សា​ភាព​មាំមួន និង​ប្រក្រតី​ភាព​របស់​រថយន្ត​ជា​និច្ច ទើប​ការ​បើកបរ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ផាសុកភាព ។

៧-​ដើម្បី​ប្រែ​ក្លាយជា​អ្នកបើកបរ​ដែល​មាន​សុវត្ថិភាព​និង​ប្រសើរ​បំផុត ចូរ​រក្សា​ក្រសែភ្នែក​សម្លឹង​ចេញ​ក្រៅ​ផ្តោត​លើ​រថយន្ត​ដទៃ ។ កុំ​ព្យាយាម​ស្មាន​ទុកជា​មុន​ថា អ្នកបើកបរ​រថយន្ត​ដទៃ​បានដឹង​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ឱ្យ​សោះ គឺ​ត្រូវ​រំពឹង​ទុក​ពី​លទ្ធផល​អាក្រក់​ជា​និច្ច ទើប​ជា​ការ​ប្រសើរ ៕
    ​     ​