ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​លោត​ចេញពី​រថយន្ត​ដែល​កំពុង​មាន​ចលនា​ឱ្យ​ផុត​ពី​គ្រោះភ័យ

9 ឆ្នាំ មុន

អ្វី​ដែល​អ្នកបើកបរ​គួរ​ស្វែង​យល់​នៅ​ពេល​ជួប​ឧបសគ្គ ដែល​អាច​ជា​គ្រោះ​តូច​ឬ​ធំ​នោះ គឺ​មាន​ពេល​ខ្លះ​ការ​ជ្រើសរើស​ការ​លោត​ចេញពី​រថយន្ត​ដែល​កំពុង​បំ​លាស់​ទី​ក្នុង​ល្បឿន​មួយ​ប្រហែលជា​អាច​មាន​គ្រោះថ្នាក់​តិចតួច​ជាង​អ្នក​ស្ថិត​ក្នុង​រថយន្ត ពិសេស​ក្នុង​ករណី​ដែល​វា​អាច​គំរាមកំហែង​ដល់​អាយុជីវិត​របស់​អ្នក ។ ម្យ៉ាងទៀត ការ​ប្រតិបត្តិ​នូវ​ដំណោះស្រាយ​បែប​នេះ ក៏​អាច​ធ្វើ​ឱ្យ​មាន​

អ្វី​ដែល​អ្នកបើកបរ​គួរ​ស្វែង​យល់​នៅ​ពេល​ជួប​ឧបសគ្គ ដែល​អាច​ជា​គ្រោះ​តូច​ឬ​ធំ​នោះ គឺ​មាន​ពេល​ខ្លះ​ការ​ជ្រើសរើស​ការ​លោត​ចេញពី​រថយន្ត​ដែល​កំពុង​បំ​លាស់​ទី​ក្នុង​ល្បឿន​មួយ​ប្រហែលជា​អាច​មាន​គ្រោះថ្នាក់​តិចតួច​ជាង​អ្នក​ស្ថិត​ក្នុង​រថយន្ត ពិសេស​ក្នុង​ករណី​ដែល​វា​អាច​គំរាមកំហែង​ដល់​អាយុជីវិត​របស់​អ្នក ។ ម្យ៉ាងទៀត ការ​ប្រតិបត្តិ​នូវ​ដំណោះស្រាយ​បែប​នេះ ក៏​អាច​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់ និង​អាច​សង្គ្រោះ​អាយុជីវិត​របស់​អ្នក​បាន​ផង​ដែរ ។ ខាងក្រោម​នេះ គឺជា​វិធី​ធ្វើ​យ៉ាងណា​លោត​ចេញពី​រថយន្ត​ដែល​កំពុង​ធ្វើ​ចរាចរ​ឱ្យ​មាន​សុវត្ថិភាព​៖

១-​ក្រ​ទ្បេ​ករក​មើល​ចំណុច​ដែល​មាន​សណ្ឋាន​ដី​ទន់​ដូច​ជា ដី​មាន​ស្មៅ​ឬ​ភក់​ជាដើម ។ ត្រូវ​ដឹង​ថា អ្នក​នឹង​ផ្លាស់​ទី​ក្នុង​កម្រិត​ល្បឿន​មួយ​របស់​រថយន្ត ហើយ​នៅ​ពេល​ដែល​អ្នក​លោត​ចេញ គឺ​ត្រូវ​ហក់​ឱ្យ​ចំ​ចំណុច​ដែល​ប្រសើរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

២-​ត្រូវ​គិត​ក្នុង​ចិត្ត​ថា ភាព​ជោគជ័យ​នៃ​ការ​ប្រតិបត្តិ​តាម​គោលការណ៍​នេះ នឹង​កាន់តែ​ប្រសើរ​ទ្បើ​ង ប្រសិនបើ​អ្នក​ប្រើប្រាស់​វិធី​បី​យ៉ាងដូច​មាន​រៀបរាប់​ខាងក្រោម ។ ចូរ​លោត​ចេញពី​រថយន្ត​តាម​សម្រួល​កុំ​បង្ខំ ក្រ​ទ្បេ​ក​មើល​ចំណុច ឬ​ទិស​ដៅ​ខាង​មុខ ដែល​ពុំ​មាន​គល់ឈើ ស្ពាន​ឬ​ឧបសគ្គ​ផ្សេង​ឱ្យ​បាន​៥​វិនាទី មុន​នឹង​ហក់​ចេញ​។ ម្យ៉ាងទៀត ត្រូវ​ចង​ចាំ​ថា ក្នុង​កម្រិត​ល្បឿន​បើកបរ​៥៦​គី​ទ្បូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង រថយន្ត​នឹង​បន្តដំណើរ​ទៅ​មុខ​ប្រហែល​៨០​ម៉ែត្រ ទើប​អស់ខ្យល់​នៃ​ល្បឿន បន្ទាប់​ពី​អ្នក​ធ្លាក់​ដល់​ដី ។

៣-​ជំហាន​ទី​២ ចូរ​ប្រើប្រាស់​ដៃ​ទាំង​ទ្វេ​បញ្ចូល​លេខ​ក្នុង​តំណែង​ចត ។ ហើយ​ទី​៣ គឺ​ដៃ​ម្ខាង​ទៀត​ទាញ​គ​ន្លឺះ​បើកទ្វារ ហើយ​ក្រ​ទ្បេ​ក​មើល​ផ្នែក​ខាងក្រោយ​រថយន្ត រួច​ហក់​ចេញ​តែ​ម្តង ដោយ​ដាក់​ដៃ​ខ្វែងគ្នា​លើ​ដើមទ្រូង ដើម្បី​ការពារ​ការ​បោក​ទង្គិច​ខ្លាំង ។

៤-​បើកទ្វារ​រថយន្ត​ហើយ​ត្រូវ​ច្បាស់​ថា ស្ថានភាព​ដែល​អ្នក​បម្រុង​នឹង​លោត​ចេញ​នោះ​វា​មិន​ស្ថិត​នៅ​កៀក​ពេក​នោះ​ទេ នៅ​ក្នុង​គម្លាត​ពាក់កណ្តាល​នៃ​គោលដៅ​ត្រូវ​លោត​ចេញ ។

៥-​កំណត់​មុំ​នៃ​តួខ្លួន​ហក់​ទៅ​មុខ​ឬ​ផ្នែក​ចំហៀង​របស់​អ្នក តាម​ការ​ចង់បាន​នូវ​ទិស​ដៅ​មួយ​ដែល​នឹង​នាំ​អ្នក​ឱ្យ​គេច​ផុត​ពី​រថយន្ត​ដទៃ ដែល​កំពុង​ធ្វើ​ចរាចរ​លើ​ផ្លូវ​សាធារណៈ ។

៦-​ហក់​យក​ខ្លួន​ទៅ​មុន ព្យាយាម​រក្សា​ក្បាល​និង​ដៃ​ទាំង​ទ្វេ​ឱ្យ​បាន​មាំមួន ដើម្បី​ការពារ​ដងខ្លួន​របស់​អ្នក ។

៧-​ត្រូវ​ច្បាស់​ថា ការ​ប្រមៀល​ខ្លួន​របស់​អ្នក​មិន​ត្រូវ​បែរ​ទិស​ដៅ​ទ្បើ​ង​លើ​ផ្លូវ​ទេ ៕