ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​ និងចៅអធិការ​វត្ត​​ខ្មែរ​នៅ​​កាណាដា​ផ្តល់​ថវិកា​​ជូនជនរងគ្រោះលើ​​​ស្ពាន​ពេជ្រ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អំណោយ​សប្បុរសជន​​រស់នៅ​​ប្រទេស​កាណាដា បានផ្តល់ជូន​អ្នក​រង​គ្រោះ​ក្នុង​​​ឧបទ្ទវហេតុ​​រត់​ជាន់​គ្នាស្លា.ប់​ និង​រង​របួស​លើស្ពានពេជ្រ ​នៃមជ្ឈ​មណ្ឌល​តាំង​ពិព័រណ៍​ទីក្រុង​​​កោះពេជ្រ ​កាលពីរសៀលថ្ងៃទី​​២៣ ធ្នូ ២០១០ ដែលកំពុង​សំរាក​ព្យា​បាល​​នៅមន្ទីរពេទ្យ​​កាល់​ម៉ែត ចំនួន​​២៣នាក់ តាមរយៈ​លោក​ពា ​សៀង​ ពេជ្រ ។ លោក​​ពា សៀងពេជ្រ រស់នៅ​ប្រទេស​កា​ណា​ដា ​មាន​មុខរបរទិញ​-​លក់​ផ្ទះ​បាន​ឱ្យ​​ដឹង​ថា តាម​រយៈ​​ការចុះ​ផ្សាយ​​ព័ត៌មាន

រាជធានីភ្នំពេញ ៖ អំណោយ​សប្បុរសជន​​រស់នៅ​​ប្រទេស​កាណាដា បានផ្តល់ជូន​អ្នក​រង​គ្រោះ​ក្នុង​​​ឧបទ្ទវហេតុ​​រត់​ជាន់​គ្នាស្លាប់​ និង​រង​របួស​លើស្ពានពេជ្រ ​នៃមជ្ឈ​មណ្ឌល​តាំង​ពិព័រណ៍​ទីក្រុង​​​កោះពេជ្រ ​កាលពីរសៀលថ្ងៃទី​​២៣ ធ្នូ ២០១០ ដែលកំពុង​សំរាក​ព្យា​បាល​​នៅមន្ទីរពេទ្យ​​កាល់​ម៉ែត ចំនួន​​២៣នាក់ តាមរយៈ​លោក​ពា ​សៀង​ ពេជ្រ ។ លោក​​ពា សៀងពេជ្រ រស់នៅ​ប្រទេស​កា​ណា​ដា ​មាន​មុខរបរទិញ​-​លក់​ផ្ទះ​បាន​ឱ្យ​​ដឹង​ថា តាម​រយៈ​​ការចុះ​ផ្សាយ​​ព័ត៌មាន​​ និង​​វ៉េបសាយ​​កោះ​សន្តិភាព ស្តីពីគ្រោះ​​ថ្នាក់រត់ជាន់​​​គ្នា​នៅ​​លើ​ស្ពាន​ពេជ្រ នៃមជ្ឈមណ្ឌលតាំង​ពិព័រណ៍​ទីក្រុង​​​កោះ​ពេជ្រ ​កាលពី ​​រាត្រី​ថ្ងៃទី​​២២ វិចិ្ឆកា ២០១០​​ បណ្តាល​ឱ្យ​​​​​មនុស្ស​​ស្លាប់​ និង​របួសយ៉ាង​​ច្រើន​សន្ធឹកសន្ធាប់​ ​ដែលជា​ហេតុ​ការណ៍​​នឹកស្មាន​មិន​ដល់នោះ រូបលោក​​មានការ​សោកស្តាយ​ និង​សង្វេគ​យ៉ាងខ្លាំងដល់​បង​ប្អូន​​ជនរួមជាតិ​ទាំង​នោះ​ ។

ដូច្នេះហើយ​​ទើបធ្វើ​ឱ្យ​​​បង​ប្អូន​ មី​ង មា ​ពុក ម៉ែ ​​ដែល​រស់នៅ​ទីក្រុង​​តូរ៉ុន​តូ ​ប្រទេស​កាណា​ដា ​ជាពិសេស​ចៅ​អធិ​ការ​វត្ត​​ខ្មែរ​ ព្រះនាម​ជឿន ​និល និង​ប្រធាន​​គណៈ​កម្មកា​រវត្ត​​ឈ្មោះ​សូ ហ៊ីង​ បាននាំគ្នា​​បរិ​ច្ចាគ​​ថវិកា​ផ្ទាល់ខ្លួន​សរុប​ចំនួន​​២.០០​០ដុល្លារ​អាមេរិក តាមរយៈ​រូប​​លោក ជូន​​ដល់​ជន​រង​គ្រោះ​​ដើម្បី​​សំរាលទុក្ខ​លំបាក​ ។ នៅរសៀល​​ថ្ងៃទី​​២៣ ធ្នូ ២០១០ ​លោក និង​​មន្ត្រី​តំណាង​​មន្ទីរពេទ្យ​​កាល់ម៉ែត ​បាន​យកថវិកា​​ជូន​ដល់ដៃ​​ជន​រងគ្រោះ​លើ​ស្ពាន​​កោះពេជ្រ ចំនួន​២៣​នាក់ ដែល​​កំពុងសំរាកព្យាបាល​​​នោះ​​ហើយ​​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​​ចំនួន​៨៥​ដុល្លារ​អាមេរិក ។​ ​នារី​រងគ្រោះ​​ឈ្មោះស្រី មុំ ដែល​រង​របួស​​​កំភួន​​ជើង បច្ចុប្បន្ន​​​កំពុងសំរាក​ព្យាបាល​​​នៅក្នុង​​មន្ទីរពេទ្យ​​កាល់ម៉ែត ​បាន​និយាយ​​ទាំងក្តុកក្តួល​​ថា ​ក្មួយស្រី​​មានទឹកចិត្ត​​រំភើបក្រៃ​លែង អំណោយ​ទាំង​នេះ​​មានតំលៃ​​ថ្លៃ​ថ្លា​ណាស់ សំរាប់​​អ្នក​ខ្វះ​​ខាត​ដូច​​រូបនាង​ និង​ជនដទៃ​​ទៀត…។ ព័ត៌​មាន​លំអិត​នឹងផ្សាយជូននៅពេលក្រោយ និងនៅលើ​ទំព័រ​កាសែតកោះសន្តិភាព​.