ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​យំ​តាម​ផ្លូវ ម្តាយ​សួរនាំ​ក៏​បែក​ធ្លាយ​រឿង​ឪពុក​ចាប់​កូនស្រី​២​នាក់​ជា​​ច្រើន​លើក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ឪពុក​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​ដល់​បន្ទប់​ជួល បន្ទាប់​ពី​បំពាន​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​ទាំង​២​នាក់ ជា​បន្តបន្ទាប់ ក្រោយ​មក​កូន​ប្អូន​ទ្រាំ​មិន​បាន​ក៏​រត់​ពី​ខេត្ត​មក​នៅ​ភ្នំពេញ តែ​ត្រូវ​ឪពុក​តាម​គំរាម​ចង់​បំពាន​ទៀត នាង​ក៏​រត់​ទៅ​រក​ម្តាយ លុះ​ម្តាយ​ឃើញ​កូន​ដើរ​យំ​តាម​ផ្លូវ​ក៏​សួរ​ដេញ​ដោយ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ឪពុក​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​ដល់​បន្ទប់​ជួល បន្ទាប់​ពី​បំពាន​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​ទាំង​២​នាក់ ជា​បន្តបន្ទាប់ ក្រោយ​មក​កូន​ប្អូន​ទ្រាំ​មិន​បាន​ក៏​រត់​ពី​ខេត្ត​មក​នៅ​ភ្នំពេញ តែ​ត្រូវ​ឪពុក​តាម​គំរាម​ចង់​បំពាន​ទៀត នាង​ក៏​រត់​ទៅ​រក​ម្តាយ លុះ​ម្តាយ​ឃើញ​កូន​ដើរ​យំ​តាម​ផ្លូវ​ក៏​សួរ​ដេញ​ដោយ ទើប​បែកធ្លាយ​សម្រេច​ចិត្ត​ប្រាប់​ម្តាយ រួច​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ឪពុក​រូប​នោះ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ជា​ឪពុក​ខាងលើ​មានឈ្មោះ រឿង ផុស អាយុ​៤៥​ឆ្នាំ មុខ​របរ​​មិន​ប្រាកដ មានស្រុក​កំណើត​នៅ​ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំ​ង​កក់ ខេត្តតាកែវ ។ ចំណែក​ជរង​គ្រោះជា​កូនស្រី​បង្កើត​ម្នាក់​មាន​អាយុ​២០​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១៧​ឆ្នាំ​។

បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះជា​កូន​ប្អូន​បាន​ប្រាប់​ឱ្យ​ដឹង​ថា រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ ពេល​ខ្លួន​ទៅ​ធ្វើការ​ឱ្យ​គេ​នៅ​ត្រែង​ត្រ​យឹ​ង ខេត្តកំពង់ស្ពឺ​នោះ ក៏​ត្រូវ​ឪពុក​នាង​ចាប់​បំពាន​សេពសន្ថវៈ​មក​លើ​រូប​នាង​ជា​បន្តបន្ទាប់​ចំនួន​២​ដង​មក​ហើយ និង​បាន​ចាប់​បំពាន​សេពសន្ថវៈ​នាង​ពេល​ដែល​ទៅ​ធ្វើ​ចំការ​នៅ​ស្រុក​កំណើត​ចំនួន​២​ដង​ទៀត ក្រោយ​ពី​ចាប់​បំពាន​សេពសន្ថវៈ​មក​លើ​រូប​នាង​រួច ឪពុក​រូប​នេះ​តែងតែ​គំរាម​ថា «​បើ​ប្រាប់​គេ​នឹង​សម្លាប់​ចោល​» ទើប​រូប​នាង​គេច​មក​ធ្វើការ​នៅ​ភ្នំពេញ​​ជាមួយ​ម្តាយ តែ​ស្នាក់​នៅផ្ទះ​ជួល​ផ្សេង​ពី​ម្តាយ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០ ឪពុក​នាង​បាន​រក​នាង​ដល់​ផ្ទះ​ជួល និង​បាន​ស្នាក់​នៅ​បណ្តោះអាសន្ន​ជាមួយ​នាង ខណៈ​ពេល​ដែល​ស្នាក់​នៅ​បន្ទប់​ជួល​នោះ ឪពុក​នាង​បាន​ប៉ុនប៉ង​ចាប់​នាង​បំពាន​សេពសន្ថវៈ​ទៀត តែ​នាង​បាន​ព្យាយាម​គេច​ចេញ និង​បានរ​ត់ទៅ​ជួប​ម្តាយ រួច​ក៏​និយាយ​ដើមទង​ប្រាប់​គាត់ ទើប​ម្តាយ​នាង​នាំ​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ចាប់​ឃាត់ខ្លួន​ឪពុក​រូប​នោះ​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​ករណី​ឃាត់ខ្លួន​ឪពុក​បំពាន​កូនស្រី​ប្អូន​បាន​ហើយ ទើប​បែកធ្លាយ​រឿង​ជន​រង គ្រោះជា​បងស្រី​ដែល​ត្រូវ​ឪពុក​បាន​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០១៩ ក៏​ត្រូវ​ឪពុក​រូប​នោះ​ចាប់​បំពាន​សេពសន្ថវៈ​នៅ​ទីនោះ​ជា​ច្រើន​ដង​មក​ហើយ​ដែរ តែ​មិនសូវ​ហ៊ាន​និយាយ​ទេ ដោយសារ​តែ​ខ្លាច​ការ​គំរាមកំហែង​របស់​ឪពុក ។

គួរ​រំលឹក​ថា ជនសង្ស័យ​ដែល​ចាប់រំលោភ​កូន​ខ្លួនឯង​ដល់​ទៅ​២​នាក់​ខាងលើ​នេះ ត្រូវ​បាន​ប្រពន្ធ​បាន​ចុះ​ចោល​ជិត​២​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ទ្រាំទ្រ​នឹង​ទ​ង្វើ​ប្តី​ខាងលើ ដែល​តែងតែ​ធ្វើបាប​ប្រពន្ធ ក្រោយមក​ប្រពន្ធ​ក៏​បាន​មក​ធ្វើការ​ជា​កម្មការិនី​រោងចក្រ​នៅ​ភ្នំពេញ​តែ​ម្តង​។

បើ​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា ករណី​ដែល​ប្តី​របស់​គាត់​ចាប់​បំពាន​សេពសន្ថវៈ​កូនស្រី​ទាំង​២​នាក់​ខាងលើ គាត់​មិន​ដែល​ដឹង​ឡើយ ទើប​យប់​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២០ ក្រោយ​ពី​គាត់​ជួប​កូនស្រី​តាម​ផ្លូវ ហើយ​ឃើញ​កូន​យំ​ក៏​ដេញដោល​សួរ ទើប​ធ្លាយ​រឿង​ឪពុក​បង្កើត​ចាប់​បំពាន​សេពសន្ថវៈ​លើ​កូនស្រី​បែប​នេះ ទើប​ធ្វើ​ឲ្យ​រូប​គាត់​ឈឺចិត្ត​ពេក ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ឃាត់ខ្លួន​តែ​ម្តង ។

បន្ទាប់​ពី​ឃាត់ខ្លួន​ឪពុក​ខាងលើ ដែល​សូ​ម្បី​តែ​កូន​ខ្លួន​បង្កើត​ក៏​មិន​លើកលែង​ដែរ​នោះ​បាន
ហើយ សមត្ថកិច្ច​ក៏​សួរនាំ​ដឹង​ថា រឿងហេតុ​កើតឡើង​នៅ​ស្រុក​កំណើត ក៏​បាន​កសាង​សំណុំ
រឿង​​បញ្ជូន​ទៅ​ខេត្តតាកែវ​វិញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ