ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន DKSH Cambodia បរិ​ច្ចាគ​​ឱសថ​សារ​វ័​ន្ត និង​របស់​ប្រើប្រាស់​ដល់​មន្ទីរពេទ្យ​មិត្ត ភាព​ខ្មែរ​-​សូ​វៀត ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ២៤ ខែមេសា​ឆ្នាំ ២០២០ ៖ ក្រុមហ៊ុន DKSH ជា​ក្រុមហ៊ុន​ផ្តល់​សេវា កម្ម​ពង្រីក​ទីផ្សារ​ឈានមុខ​គេ​ដោយ​ផ្តោត​លើ​ទ្វីបអាស៊ី…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ២៤ ខែមេសា​ឆ្នាំ ២០២០ ៖ ក្រុមហ៊ុន DKSH ជា​ក្រុមហ៊ុន​ផ្តល់​សេវា កម្ម​ពង្រីក​ទីផ្សារ​ឈានមុខ​គេ​ដោយ​ផ្តោត​លើ​ទ្វីបអាស៊ី បាន​ផ្តល់​អំណោយ​ឱសថ​សារ​វ័​ន្ត និង​របស់​របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ចំនួន ៤០០​ឈុត ដើម្បី​ជា​ជំនួយ​ដល់​គ្រូពេទ្យ​ជួរ​មុខ​ផ្នែក ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩ ។ អំណោយ​នេះ​ត្រូវ​បាន​ប្រគល់​ជូន​លោក​សាស្ត្រាចារ្យ​វេជ្ជ បណ្ឌិត ងី ម៉េ​ង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​សហការី ជាមួយ​អ្នកគ្រប់គ្រង និង​បុគ្គលិក​ក្រុមហ៊ុន DKSH Cambodia ។

ក្នុង​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នេះ យើង​គ្រប់​គ្នា​ខិតខំ​ពុះពារ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ ប្រឆាំង​នឹង​កូ​វី​ដ​-១៩ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ និង​បទបញ្ញត្តិ​ផ្សេង​ៗ​ពី​អង្គការ​សុខ ភាព​ពិភពលោក ក្រសួងសុខាភិបាល និង​រដ្ឋាភិបាល ។

ឆ្លៀត​ក្នុង​ឱកាស​នេះ DKSH ដែល ជា​អ្នក​ផ្តល់​សេវា​ថែរក្សា​សុខភាព​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស សូម​នាំ​យក​របស់​ទាំង​អស់នេះ ទៅ​ផ្គ​ល់​ជូន គ្រូពេទ្យ​ជួរ​មុខ​ដែល​ពួក​គាត់​ខិតខំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្នុង​ទីកន្លែង​ដែល មាន​ហានិភ័យ​ខ្ពស់ ។ ការ​បរិច្ចាគ​នេះ គឺ​ដើម្បី​ជួយ​ពួក​គាត់​អោយ​មាន​ថាមពល​ខ្លាំងក្លា និង មាន​សុខភាព​ល្អ​ដើម្បី​បន្ត​កិច្ចការ​សង្គម និង​សហគមន៍ ។

លោក Brajesh Hurkat ប្រធាន​ផ្នែក​ផលិតផល​ថែរក្សា​សុខភាព​នៃ​ក្រុមហ៊ុន DKSH ប្រចាំ ប្រទេស​កម្ពុជា និង​ឡាវ បាន​មាន​ប្រសាសន៍​ថា «​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល ជ្រៅ​ចំពោះ​លោក​វេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា និង​ជំនួយការ​ទាំងអស់​ដែល​តែងតែ​ខិតខំ អស់ពី​សមត្ថភាព ដើម្បី​ជំនះ​ពេលវេលា​ដ៏​លំបាក​នេះ ។

ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ ក្រុមការងារ DKSH សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ឱ្យ​ដំណើរការ​ផ្គត់ផ្គង់​នូវ​ផលិតផល ឱសថ និង​ផលិតផល​ប្រើប្រាស់​របស់​យើង​នៅ​បន្ត​ទៅ​មុខ​ដោយ​រលូន ។ ខ្ញុំ​សូម​ជូនពរ អោយ​អ្នក​គ្រប់​គ្នា​មាន​សុវត្ថិភាព និង​សុខភាព​ល្អ​» ។

ជាមួយ​គ្នា​នេះ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក៏​បាន​ប្រគល់​លិខិត​កោតសរសើរ​ដល់​ក្រុម ហ៊ុន DKSH Cambodia ចំពោះ​ការ​ចូលរួម​បរិ​ច្ចាក​នេះ​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ