ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នរណា​ជា​អ្នកដឹកនាំ​កូរ៉េ​ខាងជើង​ បើ​អត់​​ពី​លោក​គី​ម​ជុង​អ៊ុ​ន?

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ចាប់តាំងពី​វេ​ប​សាយ​DAILY NK​ មួយ​មាន​មូលដ្ឋាន​នៅ​ក្រុង​សេ​អ៊ូ​ល​ប្រកាស​ថា លោក​គី​ម ​ជុង​អ៊ុ​ន ​ទទួល​ការ​វះកាត់​បេះដូង​មក ស្រាប់តែ​មាន​ពាក្យ​ចចាមអារ៉ាម​នានា​ក៏​បាន​លេច​ចេញពី​ស្ថានភាព​សុខភាព​របស់​លោក ។…

ប្រទេស​កូរ៉េ​ខាងជើង ៖ ចាប់តាំងពី​វេ​ប​សាយ​DAILY NK​ មួយ​មាន​មូលដ្ឋាន​នៅ​ក្រុង​សេ​អ៊ូ​ល​ប្រកាស​ថា លោក​គី​ម ​ជុង​អ៊ុ​ន ​ទទួល​ការ​វះកាត់​បេះដូង​មក ស្រាប់តែ​មាន​ពាក្យ​ចចាមអារ៉ាម​នានា​ក៏​បាន​លេច​ចេញពី​ស្ថានភាព​សុខភាព​របស់​លោក ។

ទូរទស្សន៍​CNN រហូត​ដល់​អះអាង​ថា មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កមួយ​រូប​និយាយ​ប្រាប់​ខ្លួន​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​រូប​នេះ អាច​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ក្រោយ​ការ​វះកាត់​និង​ថា ក្រុង​វ៉ា​ស៊ិ​ន​តោន​តាម​ដាន​ការ​វិវត្តន៍​នៃ​សភាពការណ៍​។ ទោះបីជា​កូរ៉េ​ខាងត្បូង​និយាយ​ថា មិន​អាច​អះអាង​ពី​ព័ត៌មាន​នេះ តែ​មាន​សញ្ញា​មួយ​នាំ​ឲ្យ​គេ​គិត​ថា ពិតជា​មានរឿង​អ្វីមួយ​កើត​មាននៅ​កូរ៉េ​ខាងជើង​។

ថ្ងៃ​ទី​១៥​ មេ​សា​លោក​គី​ម​ជុង​អ៊ុ​ន​បាន​អវត្តមាន ក្នុង​ការ​ចូលរួម​ក្នុង​ពិធី​ខួប​លើក​ទី​១០៨​នៃ​ថ្ងៃកំណើត ជីតា​លោក​គឹ​លោក​គី​ម​អ៊ីល​ស៊ុ​ង​ខណៈនោះ​ជា​ព្រឹត្តិការណ៍​សំខាន់​បំផុត​មួយ​របស់​ប្រទេស​។

ក៏​ទោះបី​ការ​បាត់​មុខ​មេដឹកនាំ​វ័យ​៣៦​ឆ្នាំ​នោះ មក​ទល់​ពេល​នេះ​នៅ​តែ​គ្មាន​អ្វី​ច្បាស់លាស់​តែ​មាន​ការ​លើក​ពី​បញ្ហា​អ្នក​ត្រូវ​បន្តវេន​ដឹកនាំ​ពី​លោក​រួច​ទៅ​ហើយ​។ វា​ហាក់ដូចជា​លំបាក​ស្មុ​គ្រ​ស្មាញ​ក្នុង​ការ​លើក​ពី​ឈ្មោះ​របស់​អនាគត​មេដឹកនាំ​ក្រុង​ព្យុ​ង​យ៉ាង​។ ប្រព័ន្ធ​នយោបាយ​នៅ​កូរ៉េ​ខាងជើង​ជា​ប្រព័ន្ធ​សត្ត​តិ​វង្ស​។ លោក​គី​ម​ជុង​អ៊ុ​ន​មានកូន​ស្រី​២​នាក់​និង​កូនប្រុស​ម្នាក់ ដែល​ប្រហែលជា​មាន​អាយុប្រមាណ​ជា​១០​ឆ្នាំ ដែល​មិន​ទាន់​ត្រៀម​សម្រាប់​បន្ត​តំណែង​ពី​បិតា​នៅឡើយ​។

បងប្រុស​ម្ដាយ​ទីទៃ​របស់​លោក​ត្រូវ​បាន​ធ្វើឃាត នៅ​សល់​តែ​បងប្រុស​ម្នាក់​ទៀត​លោក​គី​ម​ជុង​ចុ​ល តែ​លោក​ហាក់​គ្មាន​ការ​ចាប់អារម្មណ៍​លើ​នយោបាយ​របស់​ប្រទេស​ឡើយ​។

មនុស្ស​តែ​ម្នាក់​គត់​ដែល​ទំនង គឹ​ប្អូនស្រី​ពៅ​លោក​គី​ម លោកស្រី​គី​មយូ​ជុង​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​លោកស្រី​កាន់​តំណែង សំខាន់ ក្នុង​របប​ក្រុង​ព្យុ​ង​យ៉ាង​ពិសេស​តែង​អម​បងប្រុស​ពេល​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​នានា​។ ប​ន្តែ​បញ្ហា​ចោទ​ត្រង់​រឿង​ភ​ទ ប៉ុន្តែ​ពួក​វិភាគ​យល់​ថា រឿង​នោះ​អាច​ទៅ​រួច​យ៉ាង​ហោច​ណាស់​ជា​អ្នកដឹកនាំ​ប្រទេស រហូត​ដល់​កូនប្រុស​លោក​គី​ម​ជុង​អ៊ុ​ន​ធំ​ពេញវ័យ​អាច​ដឹកនាំ​ប្រទេស​បាន​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ