ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានម៉ាស្តាខ្ទេចមុខប៉ុណ្ណោះហើយ ចុះ​ទំរាំ​មនុស្ស​វិញ?

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ ​​គោ​យន្តច្នៃ​ដឹក​ឥដ្ឋមួយគ្រឿង ក្នុងពេលបើកប្រុងបត់ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏ជ្រុល​ទៅ​បុក​រថយន្ត​ទំនើប​ពីក្រោយ ​បណ្តាល​ឱ្យ​មនុស្សរង​របួសធ្ងន់​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ​ស្រុក​សូទ្រនិគម​ភ្លាម​ៗ ​។…

ខេត្តសៀមរាប ​៖​ ​​គោ​យន្តច្នៃ​ដឹក​ឥដ្ឋមួយគ្រឿង ក្នុងពេលបើកប្រុងបត់ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏ជ្រុល​ទៅ​បុក​រថយន្ត​ទំនើប​ពីក្រោយ ​បណ្តាល​ឱ្យ​មនុស្សរង​របួសធ្ងន់​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ​ស្រុក​សូទ្រនិគម​ភ្លាម​ៗ ​។ ហេតុការណ៍​​​កើតឡើង​ នៅ​វេលា​ម៉ោង​០៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៣ មេសា ​ស្ថិតលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​​ ចំណុចចន្លោះ​គីឡូម៉ែត្រ​លេខ​២៨៤ និង​២៨៦ ក្នុងភូមិ​គោក​រលួស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប។

​អ្នកបើក​គោ​យន្ត​កែ​ច្នៃឈ្មោះ ហឿ​ន ព្រីង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​រលួស ឃុំ​រលួស ស្រុក​ប្រា​សាទបាគង ខេត្តសៀមរាប ​​អ្នក​រួម​ដំណើរ​ជាមួយ​គោ​យន្តក​ន្ទ្រៃ​ មានឈ្មោះ​ឡាន សុ​ខី ភេទ​ស្រី អាយុ​១៥​ឆ្នាំ​ ។ រីឯម្ចាស់​រថយន្ត​ម៉ាស​ដា ព​ណ៌ស ពាក់​ស្លាក​លេខ​2E1617 ឈ្មោះ​យាន រី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ប៉​លី​ឡៃ សង្កាត់​ក្បាលស្ពាន ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទោ​យ​មាន​ជ័យ ​(​របួសធ្ងន់​)​។

បើ​តាម​ប្រភព​ពី​កម្លាំង​ជំនាញ​ស្រុក​សូទ្រនិគម​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២៤​​ មេសា ​នេះថា ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាស់​ដា​ ពណ៌.ស ពាក់​ស្លាក​លេខ​2E-1617 បើកបរ​ដោយ​ឈ្មោះ យាន រី ភេទ​ប្រុស​ អាយុ​៤០ ទីលំនៅ​ភូមិ​ប៉ា​លី​ឡៃ សង្កាត់​ក្បាលស្ពាន ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​បើកបរ​ពី​កើត​ទៅ​លិច ។ រីឯ​គោ​យន្តច្នៃធ្វើដំណើរ​​ពី​ត្បូង​ទៅ​ជើង ហើយ​បត់​ទៅ​កើត មិន​បាន​ប្រុង​ប្រយ័ត្ន បណ្ដាល​ឱ្យ​ជ្រុល​ទៅ​បុក​រថយន្ត​​ពីក្រោយ ហើយ​រថយន្តនេះ​ជ្រុល​ទៅ​បុក​ដើមឈើ​ បណ្ដាល​ឱ្យ​របួស​មនុស្ស​ធ្ងន់​ខាងក្នុង​រថយន្តចំនួន២នាក់ ។

ខណៈ​​​នោះ ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ​ស្រុក​សូទ្រនិគម​
ភ្លាម​ៗ​ផង​ដែរ​។ ​ហើយ​បានអូស​យក​គោ​យន្ត​ក​ន្ទ្រៃកែ​ច្នៃដឹក​ឥដ្ឋ និង​រថយន្​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​បណ្តោះ​អាសន្ន​ ។ បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម​។​ ចំណែក​រថយន្ត និង​គោ​យន្ត យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​សូទ្រនិគម ដើម្បី​ទុក​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

អត្ថបទសរសេរ ដោយ