ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ជើង​ខ្លាំង​3​គូ​ប៉ះ​គ្នា​ដណ្ដើម​ប្រាក់​លាន​លើ​សង្វៀនហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ដែល​ប្រកួត​បិទទ្វារ​នៅ​ថ្ងៃ​សៅរ៍ ទី​២៥​មេ​សា ស​ប្ដា​ហ៍​នេះ ប្រមូលផ្ដុំ​ទៅ​ដោយ​អ្នក​ប្រដាល់​ជើង​ចាស់​ចំនួន​៣​គូ​ឡើងមក​បង្ហាញ​ថ្វីដៃ​ដណ្ដើម​ប្រាក់​លាន ។ គូប្រកួត​ដណ្ដើម​ប្រាក់​លាន​ទី​១​តម្រូវ​ទៅ​លើកីឡាករ សួន…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ដែល​ប្រកួត​បិទទ្វារ​នៅ​ថ្ងៃ​សៅរ៍ ទី​២៥​មេ​សា ស​ប្ដា​ហ៍​នេះ ប្រមូលផ្ដុំ​ទៅ​ដោយ​អ្នក​ប្រដាល់​ជើង​ចាស់​ចំនួន​៣​គូ​ឡើងមក​បង្ហាញ​ថ្វីដៃ​ដណ្ដើម​ប្រាក់​លាន ។

គូប្រកួត​ដណ្ដើម​ប្រាក់​លាន​ទី​១​តម្រូវ​ទៅ​លើកីឡាករ សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ប្រកួត​ជាមួយ​កីឡាករ ឡុ​ង បេន​លឿន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ ទោះបី​កីឡាករ​ទាំង​ពីរ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក ក៏​កីឡាករ សួន ចាន់​នីមួយ​រយៈ​មកនេះ​តែងតែ​មានមុខ​ប្រកួត​នៅ​លើ​សង្វៀន​ជា​ញឹកញាប់ ចំណែក​ឡុ​ង បេន​លឿន​វិញ​ទើបតែ​បង្ហាញមុខ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ីលើក​នេះ​ប៉ុណ្ណោះ ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​មិនដឹង​ថា ឡុ​ង បេន​លឿន អាច​តស៊ូ​ប្រកួត​ជាមួយ សួន ចាន់​នី បាន​ដល់​ទឹក​ទី​៥​ឬ​អត់​នោះ​ទេ ។ តាម​ពិត​ទៅ ឡុ​ង បេន​លឿន ក៏​ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែរ តែ​ដោយសារ​ការ​បាត់​មុខ​ពីលើ​សង្វៀន​ប្រកួត​យូរបែប​នេះ មិនដឹង​ថា​ថ្វីដៃ​របស់​គេ​នៅ​ល្អ​ដូច​មុន​ឬ​យ៉ាងណា​នោះ​ទេ​ក្នុង​ពេល​សួន ចាន់​នី មិនទាន់​ធ្លាក់​កូដ​នៅឡើយ ។

គូប្រកួត​ដណ្ដើម​ប្រាក់​លាន​ទី​២​តម្រូវ​ទៅ​លើកីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធប្រកួត​ជាមួយ​កីឡាករ តា​ញ់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ កីឡាករ​ទាំង​ពីរ​បច្ចុប្បន្ន​កំពុង​តែ​មានឈ្មោះ​បោះ​សំឡេង​គ្រាន់បើ​ព្រោះ​អី​ក្នុង​មួយ​ខែ​គេ​មានឱកាស​ឡើង​សង្វៀន​ប្រកួត​ពី​២​ទៅ​៣​ដងឯណោះ​។ ដូច្នេះ​បើ​និយាយ​ពី​បច្ចេកទេស​ប្រកួតវិញ​មានការ​កើនឡើង​ដូច​គ្នា ទោះជា​យ៉ាងណា​សម្រាប់​ការ​ប្រកួត​លើក​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​អះអាង​ទុក​មុន​ពី​លទ្ធ​ផល​ចាញ់​ឈ្នះ​បាន​ឡើយ ដោយសារ​តែ​ពួក​គេ​ទាំង​ពីរ​មាន​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ប្រហាក់​ប្រហែល​គ្នា​។

ចំណែក​គូប្រកួត​ដណ្ដើម​ប្រាក់​លាន​ទី​៣​តម្រូវទៅ​លើ​កីឡាករ ឈៀង វ៉ៃ មក​ពី​ក្លិប​នាគរាជ​ចតុមុខ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ចាស់វស្សា លួ​ន សុខ​ខេ​ង មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ។ គូ​នេះ​ថ្វី​ត្បិត​តែ លួ​ន សុខ​ខេ​ង ចាស់វស្សា​ជាង​បន្តិច​មែន​តែ​គេ​បាន​បាត់​មុខ​ពីលើ​សង្វៀនយូរ​​ឆ្នាំ​មក​ហើយ ។ ដូច្នេះ​សម្រាប់​វត្តមាន​របស់​គេ​នា​ពេល​នេះ​គ្មាន​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​នោះ​ទេ​។

ចំពោះ​កីឡាករ​ឈៀង រ៉ៃ​វិញ ក៏​ទើបតែ​លេចមុខ​នៅ​លើ​សង្វៀន​ក្នុង​ពេល​នេះ​ដែរ ។ ចាំ​មើល​ការ​ប្រកួត​លើក​នេះ​អ្នក​ណា​ជា​អ្នកមាន​សំណាង​ក្នុង​ការ​ដណ្ដើម​យក​ប្រាក់​លាន​បាន? ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ