ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

់លោក​ត្រាំ​ថា​៖ បើ​មាន​ពន្លឺ​និង​កម្ដៅថ្ងៃ អ្វី​ៗ​នឹង​ប្រសើរ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

សហរដ្ឋអាមេរិក​៖ លោក​ត្រាំ​សម្ដែង​នូវ​ការ​ជឿជាក់​របស់​លោក​ថា ប្រសិនបើ​មាន​កម្ដៅ​និង​ពន្លឺព្រះអាទិត្យ​ល្អ ខ្ញុំ​យល់​ថា​អ្វី​ៗ​នឹង​មាន​ភាព​ប្រសើរ​បំផុត​ឡើង​វិញ ។ បណ្ដា​អ្នក​វិទ្យាសាស្ត្រ​ក៏​យល់​ឃើញ​ដែរ​តាំងពី​លេច​វីរុស​មក លទ្ធភាព​ដែល​ថា​វីរុស​នេះ​នឹង​ចុះខ្សោយ​ជាមួយនឹង​កម្ដៅ​ដែល​មាន​កើនឡើង មាន​ន័យ​ថា​ជាមួយ​ការ​មក​ដល់​នៃ​រដូវ​ក្ដៅ​នៅ​អឌ្ឍគោល​ខាងជើង យោង​តាម​ការ​រាប់​របស់រ៉​យ​ទ័​រថា តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​វីរុស​COVID-19…

សហរដ្ឋអាមេរិក​៖ លោក​ត្រាំ​សម្ដែង​នូវ​ការ​ជឿជាក់​របស់​លោក​ថា ប្រសិនបើ​មាន​កម្ដៅ​និង​ពន្លឺព្រះអាទិត្យ​ល្អ ខ្ញុំ​យល់​ថា​អ្វី​ៗ​នឹង​មាន​ភាព​ប្រសើរ​បំផុត​ឡើង​វិញ ។ បណ្ដា​អ្នក​វិទ្យាសាស្ត្រ​ក៏​យល់​ឃើញ​ដែរ​តាំងពី​លេច​វីរុស​មក លទ្ធភាព​ដែល​ថា​វីរុស​នេះ​នឹង​ចុះខ្សោយ​ជាមួយនឹង​កម្ដៅ​ដែល​មាន​កើនឡើង មាន​ន័យ​ថា​ជាមួយ​ការ​មក​ដល់​នៃ​រដូវ​ក្ដៅ​នៅ​អឌ្ឍគោល​ខាងជើង

យោង​តាម​ការ​រាប់​របស់រ៉​យ​ទ័​រថា តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​វីរុស​COVID-19 នៅ​សហរដ្ឋអាមេរិក​ចំនួន​អ្នក​ស្លាប់បាន​កើន​ដល់​លើស​ពី​៤៨.០០០​នាក់​ហើយ ។ ក្នុង​សង្វា​ក់​បច្ចុប្បន្ន​ដែល​ចំនួន​អ្នក​ស្លាប់​ក្នុង​ខែមេសា មាន​ជាម​ធ្យម​ចាប់ពី​២.០០០​នាក់​ក្នុង​១​ថ្ងៃ មុន​ចុង​ស​ប្ដា​ហ៍​នេះ ​ចំនួន​អ្នក​ស្លាប់​សរុប​នឹងឡើង​ដល់​៥០.០០០​នាក់ ។ ចំណែក​ចំនួន​អ្នក​ឆ្លងវីរុស​នៅ​អា​មេ​រិ​ក ពេល​នេះ​បាន​ឡើង​ដល់​លើស​ពី​៨៥០.០០០​នាក់ ។ នា​ថ្ងៃ​ទី​២២ មេ​សា ចំនួន​អ្នកឆ្លង មាន​ខ្ពស់​បំផុត​ប្រចាំ​ស​ប្ដា​ហ៍​ដល់​៣០.០០០នាក់ ។

សភា​អា​មេ​រិ​ក​អនុម័ត​ផែនការជំនួយ​ថ្មី ៖ សភា​អា​មេ​រិ​កបាន​អនុម័ត​កាលពី​ថ្ងៃ​ទី​២៣​មេ​សា ផែនការ​ជំនួយ​ថ្មី​មាន​ទឹកប្រាក់​៤៨៣​ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត ដោយសារ​វីរុស​និង​ជួយ​ដល់​បណ្ដា​មន្ទីរពេទ្យ ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ដោយ​ពង្រឹង​កាន់តែ​ខ្លាំង​សមត្ថភាព​ធ្វើតេស្ត​រក​អ្នក​ឆ្លង ។

ដោយ​សុទ្ធតែ​ពាក់​ម៉ាស​ការពារ​ពេល​ចូលរួម​ប្រជុំ ក្នុង​សាល​ដែល​​តែង​បាញ់ថ្នាំ​សម្លាប់​មេរោគជាប់​ជា​ប្រចាំ បណ្ដា​សមាជិក​សភា​ដែល​មាន​អ្នក​ប្រជាធិបតេយ្យ​ភាគ​ច្រើន បាន​អនុម័ត​វិធានការ​នោះ​ក្នុង​សំឡេង​គាំទ្រ​៣៨៨ និង​៥​សំឡេង​ប្រឆាំង​ហើយ​១​សំឡេង​អនុប្បវាទ ។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ត្រូវ​ចុះហត្ថលេខា​ដោយ​ឆាប់រហ័ស​លើ​ផែនការ​នេះ ដែល​ព្រឹទ្ធសភា​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​រួច​ហើយ​កាលពី​ថ្ងៃ​ទី​២១ មេ​សា ។

ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ភាព​ឥត​ការងារ​ធ្វើ និង​ការ​ស្ទះ​នៃ​សេដ្ឋកិច្ច​អា​មេ​រិ​កសភា និងសេត​វិមាន​បាន​ចរចា​ពី​វិធានការ​ទាំងនោះ ដែល​មាន​ទឹកប្រាក់​៣២០​ពាន់​លាន​ដុល្លារ​ជា​ប្រាក់​កម្ចីសម្រាប់​បណ្ដា​សហគ្រាស​ធុន​តូច​និង​មធ្យម ។ ទិសដៅ​គឹ​ឲ្យ​សហគ្រាស​ទាំងនោះ​អាច​ទ្រទ្រង់​ដល់និយោជិត​ពួក​គេ ។ រដ្ឋ​សហព័ន្ធ​ធានា​លើ​ប្រាក់​កម្ចីទាំងនេះ ដោយ​សន្យា​លុប​ចោល​បំណុល ប្រសិនបើ​សហគ្រាស​ដែល​ទទួល បានការ​ឧបត្ថម្ភ នៅ​រក្សា​ទុ​ុ​ក​និយោជិត​ពួក​គេ​ឬ​ចេញ​ប្រាក់​ឲ្យ​បណ្ដា​អ្នក​ដែល​ត្រូវ​ដក​ចេញ ។

ក្នុង​ទឹកប្រាក់​នោះ ទឹកប្រាក់​៦០​ពាន់​លាន​ដុល្លារ​ជា​ប្រាក់​កម្ចី សម្រាប់​ផ្នែក​ឯទៀត​ៗ​ដែល​រង​ផល​ប៉ះពាល់​ពិសេស​ផ្នែក​កសិកម្ម ។ ប្រាក់​ជំនួយ​៧៥​ពាន់​លាន​ដុល្លារ​ជួយដល់​បណ្ដា​មន្ទីរពេទ្យ និង​២៥​ពាន់​លាន​ដុល្លារ សម្រាប់​ពង្រឹង​ការ​ធ្វើតេស្ត​រក​អ្នក​ឆ្លង​វីរុសជា​កត្តា​មួយ​ដែល​គេ​យល់​ថា​ជា​កត្ដា​គន្លឹះ​សម្រាប់​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង ។

លោក​ដូ​ណា​ល់​ត្រាំ​ដែល​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ បាន​ចាត់​ទុក​កិច្ច​ការពារ​ការងារនិង​សេដ្ឋកិច្ច​ជា​អាទិភាព​ដាច់់ខាត​របស់​លោក ។វិបត្តិ​វីរុស COVID-19 ដែល​បាន​ជម្រុញ​ឲ្យ​សេតវិមាន ព្រមព្រៀង​គ្នា ជាមួយ​ពួក​អ្នក​ប្រជា​ធិ​បតេ​យ្យ​ក្នុង​សភា ដើម្បី​ប្រមូលប្រាក់​ដ៏​មហាសាលនេះ សម្រាប់​ទប់​ផល​ប៉ះពាល់់​ខ្លាំង​បំផុត​ដោយសារ​វីរុស ។

អត្ថបទសរសេរ ដោយ