ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ស្រឡាញ់កេរ្តិ៍ម៉ែ» បទជាប់ទង(ស្មូតបែបរាស់)

13 ឆ្នាំ មុន

១-នឹកស្រមៃក្រៃកន្លងឆ្លងជីវិត ធ្លាប់នែបនិត្យរឹតស្រឡាញ់ឆ្ងាញ់រាល់ថ្ងៃ
ឆ្ងាយប៉ុណ្ណានៅតែនឹកសែនអាល័យ ទឹកដីថ្លៃរាល់សម័យគ្មានពេលភ្លេច។

១-នឹកស្រមៃក្រៃកន្លងឆ្លងជីវិត            ធ្លាប់នែបនិត្យរឹតស្រឡាញ់ឆ្ងាញ់រាល់ថ្ងៃ
ឆ្ងាយប៉ុណ្ណានៅតែនឹកសែនអាល័យ        ទឹកដីថ្លៃរាល់សម័យគ្មានពេលភ្លេច។

២-ធ្លាប់សិក្សាចារចងចាំកម្មកំណត់        ពិតប្រាកដខ្សត់ទៀងទ័លរាល់ថ្ងៃលិច
មើលទេសភាពយ៉ាងប្រណិតគ្មានពព្រិច    មិនកែគេចទោះប្រឹងធ្មេចចិត្តគួចចាំ។

៣-នឹកវាលស្រែកក្បែរចម្ការច្បារក្រោលគោ  រៀននមោទឹកជនជោរពុកម៉ែផ្តែ
ប្រយ័ត្នគ្រោះកាចមកលេងនឹកបណ្តាំ        ថ្ងៃខែឆ្នាំចិត្តរ៉ាំរ៉ៃជាប់ចំណង។

៤-នឹកសព្វគ្រប់យប់យន់យូរគូនិងគាប់    រ៉ាយរៀបរាប់ជាប់ចិត្តអ្នកទាក់ចិត្តចង   
ថ្នាលបន្លែស្វាយក្រូចដូងត្នោតរបង        របាក្រងស្រូវដើមដងស្រែធ្លាប់ច្រូត។

៥-រាប់មិនណាយកាយនិត្យនៅជៅធ្លាប់បោក   ផ្ទះធ្លាប់តោកត្រោកធ្លាប់កាច់ខ្នាច់ធ្លាប់ច្បូត៕

ដោយ   វ៉ា    ប៊ុណ្ណនី
អ្នកនិពន្ធឆ្លងដែន កាល់ហ្គារីខេត្តអាល់បើតា   កាណាដា  bunnyvar09@yahoo.ca