ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ម​ណាស់ ! #OPPOReno3 នឹង​បញ្ចេញ​ពណ៌​ពិសេស​ថ្មី​សម្រាប់​មនុស្ស​ពិសេស​នាំ​សំណាង ស្អាត​កប់​តែ​ម្តង

3 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ថ្មី​ៗ​នេះ ក្រុមហ៊ុនទូរស័ព្ទ​ដៃ OPPO ទើបនឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ​ត្រកូល Reno គឺ Reno3 និង Reno3 Pro…

កាលពី​ថ្មី​ៗ​នេះ ក្រុមហ៊ុនទូរស័ព្ទ​ដៃ OPPO ទើបនឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ​ត្រកូល Reno គឺ Reno3 និង Reno3 Pro ដែល​មាន 2 ពណ៌ គឺ ពណ៌​គុ​ជ (Sky White) និង​ពណ៌​ខ្មៅ​បែក​ខៀវ (Midnight Black) ដែល​ទទួល​បានការ​គាំទ្រ យ៉ាងច្រើន​ពី​សំណាក់​អតិថិជន​គ្រប់​វ័យ​ដែល​នាំ​គ្នា ស៊ែ​ស​ហ្វី យប់​ថ្ងៃ​បង្អួត​គ្នា ដូច​ជា ពេជ្រ សោភា ស្តេ​ប ហ្សា​ណា ពិធីករ​ល្បីឈ្មោះ ជា វ​ណ្ណា​រិ​ទ្ធ Youtuber ស្រី​វ័យក្មេង​ស្រី​នា លោក Raven ដែល​ល្បី​ខា Gaming កីឡាករ​នាំ​សំណាង​ដល់​កម្ពុជា កែវ សុខ​ផេង VJ Nana ស​សើរ​គ្រប់​គ្នា​មិន​ដាច់​ពី​មាត់ អំពី​សមត្ថភាព​របស់​កាមេរ៉ា​ទាំង​មុខ និង​កាមេរ៉ា​ខាងក្រោយ ហើយ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក OPPO ឃើញ​មានការ​ផ្សព្វផ្សាយ​អំពី​ពណ៌​ថ្មី​ពិសេស ពណ៌​នាំ​សំណាង Auroral Blue ដូចនេះ OPPO គ្រោង​នឹង​ចេញ​លក់​នូវ​ពណ៌​ថ្មី​សន្លាង​មួយទៀត គឺ​ពណ៌​ខៀវ ឬ Auroral Blue តែ​ដាក់​ថា​ចំនួន​មាន​កំណត់​សម្រាប់​មនុស្ស​ពិសេស​ទៀត​ផង ។

តើ​ហេតុ​អ្វី​បានជា​គេ​ហៅ អ័​រ​រ៉ូ​រ៉ា? អ័​រ​រ៉ូ​រ៉ា កើត​ចេញពី​ឈ្មោះ​របស់​អាទិទេព​រ៉ូ​ម៉ាំង​នា​ព្រឹក​ព្រហាម ដែល​ធ្វើ​ដំណើរ​ពី​ខាងកើត​ទៅ​ខាងលិច​ប្រកាស​ពី​ការ​មក​ដល់​នៃ​ព្រះអាទិត្យ ។ ពន្លឺព្រះអាទិត្យ ជួនកាល​ត្រូវ​បាន​គេ​ហៅ ថា ពន្លឺ​ប៉ូ​ល ប៉ូ​ល​ខាង ឬ ពន្លឺ​ខាងត្បូង ជា​ការ​បង្ហាញ​ពន្លឺ​ធម្មជាតិ​នៅ​លើ​មេឃ​ដែល​ភាគច្រើន​ឃើញ​នៅ​តំបន់​អាក់​ទិ​ក និង​អង់តាក់ទិក ។ ដោយ​ដំណើរ​នៃ​ពន្លឺ ធ្វើ​អោយ​ពន្លឺ​នៃ​ព្រះអាទិត្យ​រះ​ភ្លឺ​ប៉ះ​ចាំង​ជាមួយនឹង​ផ្ទៃមេឃ​ខៀវស្រងាត់ គួប​ផ្សំ​នឹង​ចំណាំងផ្លាត​ពី​ទឹក​សមុទ្រ​ពណ៌​បៃតងខ្ចី​បង្កើត​ឡើង​បាន​នូវ​ពណ៌​មួយ​ដ៏​ស្រស់​ស្អាត​នោះ គឺ Auroral Blue ពណ៌​ខៀវខ្ចី បែក​បៃតង វា​បាន​បញ្ចេញ​ពន្លឺ​បាន​យ៉ាង​ស្រស់​ស្អាត​នា​ពេល​រាត្រី ។

ពណ៌​បៃតង ជា​ពណ៌ ធម្មជាតិ​តំណាង​ឲ្យ​ជីវិត និង​ជីវជាតិ ហើយ​វា​តំណាង​ឲ្យ ពណ៌​នៃ​ភាព​រ៉ុ​ង​រឿង និង​សំ​ម្បូ​រ​ដោយ​ផ្នែក​ហិរញ្ញវត្ថុ និង​ទ្រព្យសម្បតិ្ត ។ ចំណែក ពណ៌​ខៀវ ជា​ពណ៌​ដែល​តំណាង​​ឲ្យ​ភាព​ជឿជាក់ សេចក្តី​សង្ឃឹម និង​ភាព​អំណត់​ព្យាយាម ។ នៅ​ពេល 2 ពណ៌​នេះ​បញ្ចូល​ប៉ះ​គ្នា វា​បង្កើត​បានជា​ពណ៌​មួយ​ឈ្មោះ​ថា Auroral Blue ដែល​យើង​អាច មើលឃើញ តែ​នៅ​តំបន់​ប៉ូ​ល ដែល​តែងតែ ត្រជាក់​ខ្លាំង ហើយ​សីតុណ្ហភាព គឺ​ដក​ក្រោម​សូន្យ ។

ជា​រឿយ​ៗ មាន​មនុស្ស​ជា​ច្រើន ប៉ងប្រាថ្នា ចង់ទៅ​គេង មើល​ផ្កាយ​នៅ និង​ពន្លឺAuroral ទីនោះ ព្រោះ​ពេល​រាត្រី​ទេសភាព​លើ​ផ្ទៃមេឃ គឺ​ស្អាត​គ្មាន​ទីណា​ប្រៀបប្រដូច​បាន ។ តាម​អបិយ​ជំនឿ​នៃ​លោក​ខាងលិច​បានអោយ​ដឹង នៅ​ពេល​នរណា​ម្នាក់​បានឃើញ​ពន្លឺ​នៃ​ពណ៌ Auroral Blue មួយ​នេះ គឺ​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ដែល​មានសំណាង​ពេញ​មួយ​ជីវិត ហើយ​ម្នាក់​នោះ​ជា​បុគ្គល​ដែល​តែង​ផ្តល់​ក្តី​សង្ឃឹម សេចក្តីសុខ ដល់​គ្រប់​គ្នា ។

យើង​ត្រូវ​រៀបចំ​ដំណើរ​ជីវិត និង​បង្កើន​ទំនុកចិត្ត និង​អារម្មណ៍​សំណាង​ឆ្នាំ​ថ្មី​ជូន​ខ្លួនឯង និង​ក្រុម​គ្រួសារ គួរ​ទិញ OPPO Reno 3 Auroral Blue ជូន​ខ្លួនឯង ឬ​ក្រុម​គ្រួសារ និង​មនុស្ស​ជាទី​ស្រា​លាញ់ ទាន់​ស្តុក​មាន​កំណត់ ។ OPPO Reno 3 ពណ៌ Auroral Blue ត្រូវ​បាន​ផលិត​ឡើង​យ៉ាង យកចិត្តទុកដាក់ ខ្វល់​អំពី​សុខទុក្ខ​របស់​អ្នក​គ្រប់​គ្នា នា​ពេលវេលា​ស្ថិត​នៅ​ក្នុង​ភាព​ស្មុគ ស្មាញ នេះ នៅផ្ទះ​អផ្សុក​ធុញ មិន​បាន​ចេញ​ក្រៅ ព្រោះ ពណ៌ Auroral Blue ជា​ចំណែក​បន្ថែម​រស​និយម និង​ទំនុកចិត្ត​ក្នុង កាលៈទេសៈ​នេះ ។

ក្រៅពី​មាន​ពណ៌​ដ៏​ស្រស់​ស្អាត Reno3 និង Reno3 Pro មក​ជាមួយ​កាមេរ៉ា​ថត​ច្បាស់​គ្រប់ ពេល មិន​ថា​កាមេរ៉ា​ក្រោយ មិន​ថា​កាមេរ៉ា​មុខ ថតរូប ឬ​ថត​វី​ដេ​អូ ធានា​ច្បាស់​ក្រឡែត​ៗ​តែ​ត ។ Reno3 មាន​កាមេរ៉ា​មុខ​ទំហំ​ធំ​ជាងគេ​រហូត​ដល់ 44MP ចំណែក Reno3 Pro បំពាក់​កាមេរ៉ា​មុខ​ភ្លោះ​ទម្លុះ​អេ​ក្រង់ ទំហំ 44MP+2MP ជាមួយនឹង​មុខងារ​ពិសេស​មួយទៀត​គឺ ថត Selfie ច្បាស់​នៅ​ពេល​យប់ ពេល​ដើរ​លេង ចូល​ក្លឹ​ប ជប់លៀង រឺ​នៅផ្ទះ​ងងឹត ក៏​អាច​ជួយ​បាន ដូច្នេះ​លែង​ពិបាក​ក្នុង​ការ​ថត​ស៊ែ​ល​ហ្វី​នៅ​ទី​ងងឹត រឺ​ស្ទើរ​ពន្លឺ ទៀត​ហើយ​ថត​ច្បាស់​គ្រប់ពេល ស្អាត​គ្រប់ ប៉ុស្តិ៍ ដោយ​មិន​បារម្ភ​ថា​ខ្មៅ​ងងឹត រឺ blur រឺ​មិន​ព្រាល ។

អ្វី​ដែល​រឹតតែ​ពិសេស គឺ​ត្រូវ​ម៉ាច់​តែ​ម្តង​សម្រាប់​មិត្ត​ៗ​យុវវ័យ​ដែល ចូល​ចិត្ត​ថតរូប​ស៊ែ​ល​ហ្វី​មិន​ថា​នៅ​កន្លែង​ណា ពេល​ណា មិន​ថា​ថ្ងៃ ឬ​យប់​ងងឹត គឺ​តម្រូវ​បាន​គ្រប់​ស្ថានភាព​ទាំងអស់ ។ តាម​ការ​សង្កេត​មើល​នៅ​លើ​បណ្តាញ​សង្គម ឃើញ​ថា​មានការ​ពេញ​និយម និង​ពេញ​ចិត្តជា​ខ្លាំង​ពី​សំណាក់​​អតិថិជន សរសើរ​គ្រប់​គ្នា​មិន​ដាច់​ពី​មាត់ អំពី​សមត្ថភាព​របស់​កាមេរ៉ា​ទាំង​មុខ កាមេរ៉ា​ខាងក្រោយ ពេល​ដែល​ថតរូប​ខ្លួន​ហើយ ឃើញ​ថា​ស្អាត អ្នក​ណា​ដែល​ថា​មិន​សប្បាយចិត្ត​នោះ ។ ថត​ភ្លាម​ផុស​ភ្លាម​ហ្មង មិនបាច់​ចាំ​យូរ មិន​ចាំបាច់​កែ ព្រោះ OPPO Reno 3 ជួយ​បាន បាន​ទាំង​ការ​គាំទ្រ កោតសរសើរ​ព្រោងព្រាត ជា​ពិសេស​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន ឆាប់​ពេញ VOOC Fast Charge 3.0 សាក​ត្រឹម 30​នាទី បាន 50% លឿន​នោះ​លឿន និង​ប្រហែល 72 នាទី​ពេញ ពិសេស​មិន​ឡើងក​ម្តៅ​ពេល​សាក រឺ​លេង​ហ្គេ​ម ។

តោះ​កុំអោយ​ខាត​ពេល​យូរ​មក​ទស្សនា​រូបភាព​ត្រជាក់​ភ្នែក ដែល​ថត​ដោយ​តារា​ល្បី​ៗ​ក៏​ដូច ជា​អតិថិជននេះ​ជា​វី​ដេ​អូ​បង្ហាញ​អំពី​លក្ខណៈ​ពិសេស​និង​ពណ៌​របស់ Auroral Blue ៖

https://www.youtube.com/watch?v=dKx3Xp665AU
https://www.youtube.com/watch?v=an-TBxqQgWM

រឹតតែ​អស្ចារ្យ​មក​ទស្សនា​វី​ដេ​អូ​ពន្យល់​លម្អិត​អំពី Reno3 ដែល​ថត​ដោយ Reno3 ផ្ទាល់​របស់​លោក Raven ៖

https://www.youtube.com/watch?v=6658Yz__4cE&t=25s

ចាំ​អង្កាល់​ទៀត ឆ្នាំ​ថ្មី​ហើយ​លាភ​ថ្មី​សំណាង​ថ្មី​ក៌​មក​ដល់ គួរ​ជ្រើសរើស OPPO Reno 3 ពណ៌ Aurora Blue សម្រាប់​ជា​កាដូ​ពិសេស និង​ផ្តល់​កម្លាំងចិត្ត ក្តី​សង្ឃឹម​ជូន​មនុស្ស​ជាទី​ស្រលាញ់ ដែល​អ្នក​ចាំ​ចង់​ផ្តល់​សំណាង ជូន​ដូច​ជា ឳ​ពុក ម្តាយ បងប្អូន រឺ​មនុស្ស​ជាទី​ស្រឡាញ់​ប្តី​ប្រពន្ធ​ជាដើម ។ ជឿជាក់​ថា​ពណ៌ Auroral Blue ជា​ចំណែក​ផ្តល់​ជូន​លោក​អ្នក​នូវ​ក្តី​សង្ឃឹម​ថ្មី និង​សំណាងល្អ កើត​មាន​ដល់​គ្រប់​គ្នា ។

ដូច្នេះ​កុំ​ឲ្យ​ពណ៌​ថ្មី ពណ៌​នាំ​លាភ នាំ​សំណាង រំលង​ផុត​ទៅ​ឲ្យ​សោះ សូម​រួសរាន់​ធ្វើការ​រក​ទិញ តាម​ចំនួន​ហាង​ដែល​មាន​លក់​គឺ​មាន​កំណត់ ព្រោះ​របស់​ល្អ តែង​មាន​កំណត់ ជាមួយនឹង​តម្លៃ​ក៌​ល្អ កាដូ​ក៌​ច្រើន ពោល​គឺ Reno3 តម្លៃ 359$ (​សម្រាប់​ពណ៌ Midnight Blue, Sky White និង Auroral Blue) ទទួល​បាន Power Bank 10000mAh និង​ស៊ី​ម​លេខ​ពិសេស​ជាមួយនឹង​គម្រោង​ធំ​ហ្មង៎ 12 ស​ប្តា​ហ៍ រីឯ Reno3 Pro តម្លៃ 599$ ទទួល​បានកា​តាប​ស្ពាយ​ស្អាត​មួយ និង​ស៊ី​ម​លេខ​ពិសេស​ជាមួយនឹង​គម្រោង​ធំ​ហ្មង៎ 12 ស​ប្តា​ហ៍ រហូត​ដល់​ថ្ងៃ 30 មេ​សា 2020 ពិសេស​ប្រើប្រាស់​បាន​ធម្មតា និង​រលូន​រាល់​គ្រប់​សេវាកម្ម Google និង Play Store ងាយ​ៗ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ