ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ សុ​វ​ណ្ណា​រ៉ា ៖ ចាន់ វឌ្ឍនាកា នៅ​តែ​ជា​កីឡាករ​សំខាន់​របស់​ក្រុម​ជម្រើស​ជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា លោក ប្រាក់ សុ​វ​ណ្ណា​រ៉ា ដែល​កំពុង​ដឹកនាំ​ក្រុមបាល់ទាត់​នគរបាល​ជាតិ នា​ពេល​បច្ចុប្បន្ន បាន​បញ្ចេញ​ចំណាប់អារម្មណ៍​ទាក់ទង​ជាមួយ​ខ្សែប្រយុទ្ធ​ជំនាញជើង​ឆ្វេង ចាន់…

រាជធានី​ភ្នំពេញ ៖ អតីត​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា លោក ប្រាក់ សុ​វ​ណ្ណា​រ៉ា ដែល​កំពុង​ដឹកនាំ​ក្រុមបាល់ទាត់​នគរបាល​ជាតិ នា​ពេល​បច្ចុប្បន្ន បាន​បញ្ចេញ​ចំណាប់អារម្មណ៍​ទាក់ទង​ជាមួយ​ខ្សែប្រយុទ្ធ​ជំនាញជើង​ឆ្វេង ចាន់ វឌ្ឍនាកា ថា ចាន់ វឌ្ឍនាកានៅ​តែ​ជា​កីឡាករ​សំខាន់​របស់​ក្រុម​ជម្រើសជាតិ បន្ទាប់​ពី​អ្នកគាំទ្រ​កីឡាករ​រូប​នេះ​មួយ​ចំនួននិយាយ​រិៈ​គន់​ពី​ទម្រង់​លេង​ធ្លាក់​ចុះ​របស់​ចាន់​វឌ្ឍនាកា មិន​ដូច​មុន ។ ពួក​គេ​ក៏​បាន​សាកសួរ​ថា​តើ​ធ្វើ​យ៉ាងណា​អាច​កែប្រែ​សមត្ថភាព​ដែល​ល្អ​ពី​មុន​របស់​កីឡាករ​រូប​នេះ​ឱ្យ​ត្រឡប់​មក​វិញ?

លោក ប្រាក់ សុ​វ​ណ្ណា​រ៉ា បាន​លើក​ឡើង​ថា​៖«​វឌ្ឍនាកា នៅ​តែ​ជា​កីឡាករ​សំខាន់​របស់​ក្រុម​ជម្រើសជាតិ ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ប៉ង​និយាយ​។

ទោះជា​យ៉ាងណា កីឡាករ​ទាំងអស់​ត្រូវ​តែ​យល់​ពីរ​បត់​ប្រែប្រួល​របស់​បាល់ទាត់​បច្ចុប្បន្ន ។ យើង
បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​នាំ​យក​អ្វី​ដែល​ល្អ​បំផុត​របស់​គាត់ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ទេ ។ ចំពោះ​វឌ្ឍនាកា គាត់​ត្រូវ​កែ​លម្អ​កម្លាំង​របស់​គាត់ នោះ​ភាពល្អ​ពី​មុន​នឹង​ត្រឡប់​មក​វិញ​ជា​មិន​ខាន​»​។ អតីត​គ្រូបង្វឹក​ក្រុម​បឹង​កេ​ត​ក៏​បាន​បន្ថែម​ទៀត​ថា ឥឡូវនេះ​មានការ​ផ្លាស់​ប្តូរ​ច្រើន​នៅ​ក្នុង​វិស័យ​បាល់ទាត់ ។ អ្នក​ត្រូវ​ការពារ និង​ប្រយុទ្ធ​ក្នុង​ពេល​តែ​មួយ ។ អ្នក​អាច​មើលឃើញ​ឥឡូវនេះ កីឡាករ​ដែល​មាន​ទេព​កោសល្យ​ជា​ច្រើន​នៅ​កម្ពុជា ដូច្នេះ​នៅ​ពេល​នេះ​គ្មាន​វឌ្ឍនាកា ក៏​គ្មាន​បញ្ហា​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដូច​គ្នា​។

គួរ​ឱ្យ​ដឹង​ដែរ​ថា គ្រូបង្វឹក​ដែល​មាន​បទពិសោធន៍​ច្រើន​រូប​នេះ ធ្លាប់​បាន​ដឹកនាំ​ក្រុម​បឹង​កេ​ត អំឡុង​រដូវ​កាល​២០១៥ និង​២០១៦ ពោលគឺ​ចំ​ពេល​ដែល ចាន់ វឌ្ឍនាកា ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​ល្អ​បំផុត ដែល​បាន​ឈ្នះ​ស្បែកជើង​មាស​ក្នុង​លី​គ​កំពូល​កម្ពុជា​២​រដូវ​កាល​ជាប់​ៗ​គ្នា​នា​ឆ្នាំ​នោះ ហើយ​ក៏​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​បំផុត​ក្នុង​លី​គ​ដែល​មិន​ធ្លាប់​មាន​រហូត​ដល់​៣៣​គ្រាប់​ក្នុង​មួយ​រដូវ​កាល​នា​ឆ្នាំ​២០១៥​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ