ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​បានហើយមុខសញ្ញា​បំផ្លាញត្រី​ធម្មជាតិ ​ក្រោយ​តាមចាប់​រាប់​​ឆ្នាំ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​ក្រុម​អភិរក្ស​សត្វ​ផ្សោត​រួម​សហការ​ជាមួយ​ឆ្មាំ​ទន្លេ និង​គណៈកម្មការ​សហគមន៍​នេសាទ​កាលពី​យប់​ថ្ងៃ​ទី​២៣​ មេ​សា ឆ្នាំ​២០២០​ ស្ថិត​នៅ​ចំណុច​ភូមិ​ស្វាយ ឃុំ​កោះ​ស្រ​ឡាយ ស្រុក​សៀម​បូក បាន​បង្ក្រាប​មុខសញ្ញា​ឆក់​ត្រី​ម្នាក់…

ខេត្តស្ទឹងត្រែង​ ៖ ​ក្រុម​អភិរក្ស​សត្វ​ផ្សោត​រួម​សហការ​ជាមួយ​ឆ្មាំ​ទន្លេ និង​គណៈកម្មការ​សហគមន៍​នេសាទ​កាលពី​យប់​ថ្ងៃ​ទី​២៣​ មេ​សា ឆ្នាំ​២០២០​ ស្ថិត​នៅ​ចំណុច​ភូមិ​ស្វាយ ឃុំ​កោះ​ស្រ​ឡាយ ស្រុក​សៀម​បូក បាន​បង្ក្រាប​មុខសញ្ញា​ឆក់​ត្រី​ម្នាក់ ហើយ​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​កសាង​សំណុំរឿងចាត់​ការ​​តាម​ច្បាប់​។

លោក វង្ស សា​វឿ​ន នាយ​រង​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង​អោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ញិ​ល រស្មី ភេទ​ប្រុស ​អាយុ២៣​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​ ។

លោក​នាយ​រង​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង​​ បាន​ឱ្យ​ដឹង​​បន្ត​ថា ជនសង្ស័យ​​ជា​មុខសញ្ញា​ប្រើប្រាស់​ឧ​បរ​ណ៍​ឆក់​ត្រី​ល្មើសច្បាប់​ខាងលើ​នេះ​បាន​ធ្វើ​សកម្មភាពនៅ​ឃុំ​កោះ​ស្រ​ឡាយ ​ស្រុក​សៀមបូក​ ​ហើយ​ត្រូវ​បាន​​កម្លាំង​​ជំនាញ​សហការ​​គ្នា​ រួម​មាន​ក្រុម​អភិរក្ស​សត្វ​ផ្សោត ឆ្មាំ​ទន្លេ ​និង​គណៈ​កម្មការ​សហគមន៍​នេសាទ​ចាប់ខ្លួន​បាន​​​កាលពី​​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៣​ មេ​សា​ ឆ្នាំ​២០២០​ ។

​ក្រោយ​ការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​​ជំនាញ​បាន​ប្រគល់​មក​ខណ្ឌ​រដ្ឋបាល​ជលផល​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​​ ដើម្បី​បញ្ជូនទៅតុលាការ ។

លោក​នាយ​រង​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង​​ បាន​ឱ្យ​ដឹង​​បន្ត​​ទៀត​​ថា ​ជនសង្ស័យ​ម្នាក់​ខាងលើ​គឺជា​មុខសញ្ញា​​ដែល​​មន្ត្រី​ជំនាញ ​រួម​​ទាំង​កម្លាំង​សហការ​តាម​ចាប់​រាប់​ឆ្នាំ​មក​ហើយ ​ទើបតែ​ចាប់​បាន​​។

លោកនាយ​រង​ខណ្ឌ​​ជលផលខេត្តបាន​បន្ថែម​ថា វត្ថុ​តាង​ដែល​រឹបអូស​ពី​ជនសង្ស័យ​ខាងលើ​រួម​មាន អា​គុយ​កម្លាំង​៧០អំពែ​ចំនួន​២​គ្រឿង ទូក​ស្មាច់​មួយ​គ្រឿង ម៉ា​សី​ុ​ន​កម្លាំង​២០​សេសមួយ​គ្រឿង ក្បាល​ឆក់​ប្រភេទ​ត្រជាក់​កម្លាំង​៤១៨០០០​វ៉ា​ត់​មួយ​គ្រឿង និង​ថ្នង​ដងត្រី​មួយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ