ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Bill Gates ចែករំលែក​ពី​ការ​បង្កើត​ថ្មី​​ជួយ​ឲ្យ​អ្នក​ឆ្លង​ផុត​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជ​ឫ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ដ៏​ធំ​បាន​លើក​ឡើង​ពី​គម្រោងការ​ដែល​ត្រូវ​អនុវត្ត​ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ ១៩ និង​ត្រលប់​ទៅ​កាន់ការ​រស់នៅ​ធម្មតា​វិញ…

លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជ​ឫ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ដ៏​ធំ​បាន​លើក​ឡើង​ពី​គម្រោងការ​ដែល​ត្រូវ​អនុវត្ត​ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ ១៩ និង​ត្រលប់​ទៅ​កាន់ការ​រស់នៅ​ធម្មតា​វិញ ។

លោក​បាន​ចែករំលែក​ទស្សនៈ​របស់​លោក​ក្នុង​ឯកសារ​ដ៏​វែង​មួយ​ដែល​លោក​បាន​ចែករំលែក​លើ​អ៊ី​ន​ធើ​ណេ​ត​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក ។ លោក​បាន​និយាយ​ថា ការ​បង្កើត​ថ្មី​ត្រូវ​តែ​កើត​មាន​ក្នុង ៥ ផ្នែក​ដែល​មានការ​ព្យាបាល វ៉ាក់សាំង ការ​ធ្វើតេស្ត ការ​ស៊ើបរក​មនុស្ស និង​គោលនយោបាយ​សម្រាប់​ការ​បើក​ដំណើរការ​សេដ្ឋកិច្ច​វិញ ។

គួរ​បញ្ជាក់​ដែរ​ថា លោក ហ្គេ​ត​ស៍ បាន​បន្ត​មាន​ភាព​សកម្ម​ក្នុង​ការ​ចែករំលែក​ពី​វិធី​ត្រៀមខ្លួន​សម្រាប់​ការ​ផ្ទុះ​ជំងឺ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ លោក​បាន​ផ្តល់​ថវិកា​សម្រាប់​ការ​ស្រាវជ្រាវ​វ៉ាក់សាំង និង​កម្មវិធី​សុខភាព​ពិភពលោក​ដទៃ​ទៀត​តាម​រយៈ​

មូលនិធិ​សប្បុរសធម៌ Bill & Melinda Gates Foundation ។
លោក​បាន​បន្ថែម​ថា «​ការ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​បាន​ជំរុញ​ឲ្យ​មនុស្សលោក​ធ្លាក់​ក្នុង​សង្គ្រាម​ជាមួយ​វីរុស ។ វា​ប្រៀប​បានជា​សង្គ្រាមលោក​មួយ​ដែរ ប៉ុន្តែ​ក្នុង​ករណី​នេះ​មនុស្ស​ទាំងអស់​នៅ​ភាគី​តែ​មួយ​» ។

លោក ហ្គេ​ត​ស៍ បាន​បកស្រាយ​ថា ពួក​យើង​ត្រូវការ​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ ១៩ ដែល​មាន​ប្រសិទ្ធិ​ភាព​ប្រមាណ ៩៥% ជា​មុន​សិន​ទើប​មនុ​ស្សមានភាព​ក្លាហាន​ក្នុង​ការ​ចេញ​ទៅ​ទី​សាធារណៈ​ធម្មតា​វិញ ។ ប្រសិនបើ​មិន​មានការ​ព្យាបាល​ទេ ពួក​យើង​ត្រូវការ​វ៉ាក់សាំង​ដែល​ជួយ​ឲ្យ​មនុស្ស​អាច​ត្រលប់​ទៅ​កាន់​ភាព​ដូច​ដើម​វិញ ។

លោក​បាន​ទទួលស្គាល់​ពី​ឧបសគ្គ​ក្នុង​ការ​បង្កើត​វ៉ាក់សាំង​ដែរ និង​បាន​បន្ថែម​ថា​ពិភពលោក​ប្រហែលជា​ត្រូវ​រង​ចាំ​រាប់​ឆ្នាំ​មុន​វ៉ាក់សាំង​មាន​ក្នុង​ទីផ្សារ ។ លោក​បាន​បន្ថែម​ថា រយៈពេល ១៨​ខែ​ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​ម្តង​ហើយ​ម្តងទៀត​ថា​ជា​ពេល​ដែល​មនុស្ស​ត្រូវ​ចង​ចាំ​សម្រាប់​វ៉ាក់សាំង​អាច​នឹង​មិន​ត្រឹមត្រូវ​ទាំងស្រុង​ទេ ។

ការ​ធ្វើតេស្ត​ក៏​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ប្រទេស​អាច​បើក​ដំណើរការ​ធម្មតា​វិញ​ដែរ ដូច្នេះ​វិធី​ដែល​ល្អ​ជាងគេ​គឺ​ការ​អនុញ្ញាត​ឲ្យ​មានការ​ធ្វើតេស្ត​ដោយ​ខ្លួនឯង​នៅផ្ទះ ។ ក្រៅពី​នេះ រដ្ឋាភិបាល​ត្រូវ​មាន​មធ្យោបាយ​កុង​ការ​រក និង​តាមដាន​មនុស្ស​ដែល​បាន​ឆ្លង​កូ​វី​ដ ១៩ ព្រោះ​វា​ជា​យុទ្ធសាស្ត្រ​ដែល​ទប់ស្កាត់​ការ​រីក​ដាល​នៃ​ជំងឺ​នេះ ។

ជា​ចុង​ក្រោយ លោក ហ្គេ​ត​ស៍ បាន​ផ្តល់​យោបល់​ថា​សាលារៀន​គួរតែ​បើក​ដំណើរការ​មុនគេ​ព្រោះ​វា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សង្គម ខណៈ​ដែល​កម្មវិធី​ធំ​ៗ​ដទៃ​ដូច​ជា​កម្មវិធី​កីឡា​គួរតែ​មានការផ្អាក​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ