ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩៖ វៀតណាម​តម្រូវ​ប្រជាជន​ពាក់​ម៉ាស់​ជា​ដាច់ខាត

4 ឆ្នាំ មុន

ប្រទេស​វៀតណាម៖ នៅ​វៀតណាម​ដែល​មាន​អ្នក​ឆ្លង​វីរុស​COVID-19មិន​ដល់​៣០០​នាក់​ផង​ និង​គ្មាន​អ្នក​ស្លាប់ទៀត តែហាក់ដូចជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ដោយសារ​នយោ​បាយ​ច​ត្តា​ឡី​ស័ក​ហ្មត់ចត់​បំផុត និង​តាមដាន​មនុស្ស​ដែល​ឆ្លង​ ។ ហាក់ជា​ជោគជ័យ​ធំ​មួយ​ប្រទេស​នោះ​ ចាប់ផ្ដើម​ចាក​ចេញពី​ការ​ការ​បង្ខាំង​មិន​ឲ្យ​ចេញ​ក្រៅ ​។…

ប្រទេស​វៀតណាម៖ នៅ​វៀតណាម​ដែល​មាន​អ្នក​ឆ្លង​វីរុស​COVID-19មិន​ដល់​៣០០​នាក់​ផង​ និង​គ្មាន
​អ្នក​ស្លាប់ទៀត តែហាក់ដូចជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ដោយសារ​នយោ​បាយ​ច​ត្តា​ឡី​ស័ក​ហ្មត់ចត់​បំផុត និង​តាមដាន​មនុស្ស​ដែល​ឆ្លង​ ។ ហាក់ជា​ជោគជ័យ​ធំ​មួយ​ប្រទេស​នោះ​ ចាប់ផ្ដើម​ចាក​ចេញពី​ការ​ការ​បង្ខាំង​មិន​ឲ្យ​ចេញ​ក្រៅ ​។

ការ​ប្រមូលផ្ដុំ​មនុស្ស​នៅ​តែ​ហាមឃាត់ ហើយ​មានការ​លើកទឹកចិត្ត​ប្រជាជន​ឲ្យ​នាំ​គ្នា​ពាក់​ម៉ាស​ការពារ នៅ​តាម​ទី​សាធារណៈ​ បើ​បំពាន​នឹង​មានការ​ផាកពិន័យ ព្រមទាំង​ឲ្យ​ប្រកាន់​យក​គម្លាត​សង្គម​ ។ របប​កុំ​មុ​យ​នី​ស្ត​វៀតណាមបាន​អនុញ្ញាត​ឲ្យ​ហាង​នានា​បើកទ្វារ​វិញ ចាប់ពី​ថ្ងៃ​ទី​២៣ ​មេ​សា​ តទៅ ពិសេស​ នៅ​ក្រុង​ហា​ណូយ​ និង​ក្រុង​ហូ​ជី​មិ​ញ​។

​​ថ្ងៃ​ទី​២៣ ​មេ​សា ​​ចាប់ពី​ព្រឹក​ព្រលឹម​ ទៅ​ហាង​កាហ្វេ​នានា នៃ​រដ្ឋធានី​ហាណូយ​ចាប់ផ្ដើម​សកម្មភាព​ពួក​គេ​ឡើង​វិញ ក្រោយ​ពី​ផ្អាក​អស់​ពេល​ជា​ច្រើន​ស​ប្ដា​ហ៍​មក ​។ ចំណែក​បណ្ដា​សាលារៀន​ ក៏​ត្រូវ​បើកទ្វារ​ឡើង​វិញ​នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​ ក្នុង​ខេត្ត​ជា​ច្រើន​ ។ ការ​បន្ធូរបន្ថយ​នោះ​ កើត​មាន​ខណៈ​ប្រទេស​នេះ ហាក់ដូចជា​ត្រួត​ត្រា​សភាពការណ៍​បាន​មក​ដល់​ពេល​នេះ ​។

ចាប់តាំងពី​រក​ឃើញ​អ្នក​ឆ្លង​ដំបូង​ៗ​ពី​ខែមករា​មក នៅ​វៀតណាម​កត់សម្គាល់​ឃើញ​អ្នក​ឆ្លង​វីរុស​តែ​២៦៨​នាក់ ហើយ​ពុំ​មាន​អ្នក​ស្លាប់​។ ការ​ឆ្លង​ថ្មី​ ក៏​គ្មាន​ចាប់តាំងពី​១​ស​ប្ដា​ហ៍​មក​ហើយ​។ ចាប់តាំងពី​បណ្ដា​ថ្ងៃ​ដំបូង​នៃ​ខែកុម្ភៈ​មក វៀតណាម​បាន​ផ្អាក​រាល់​ការ​ហោះហើរ​នៃ​យន្តហោះ​ទៅ​កាន់​ប្រទេស​ចិន ហើយ​បាន​បិទ​ព្រំដែន​គោក​ស្ទើរ​ទាំងស្រុង​ជាមួយ​ចិន​ ។

ភូមិ​មួយ​ចំនួន ​និង​ប្រជាជន​នៃ​ភូមិ​ទាំងនេះ​ប្រមាណ​ជា​១០.០០០​នាក់ ត្រូវ​បាន​បង្ខាំង​ឲ្យ​នៅ​ដាច់​ពី​គេ​៣​
ស​ប្ដា​ហ៍​ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​វីរុស ប្រមាណ​ជា​១២​នាក់​មក​ ។ បន្ទាប់​ពី​នេះ ​មនុស្ស​ជាង​៨០.០០០​នាក់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ទូ​ទាំង​ប្រទេស ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ក្នុង​បណ្ដា​ជំរំ​ដែល​យាម​ការពារ​ដោយ​កងទ័ព​។ ពលរដ្ឋ​វៀតណាម​ច្រើន​នាក់ ​ព្រមទាំង​បណ្ដា​ជនបរទេសត្រូវ​ជាប់​ក្នុង​ជំរំ​ទាំងនេះ ​៕

អត្ថបទសរសេរ ដោយ