ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ នឹង​បើក​ការ​លក់​ដេញថ្លៃ​រថយន្ត Online

3 ឆ្នាំ មុន
  • ភ្នំពេញ

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​នឹង​បើក​ការ​លក់​ដេញថ្លៃ Online នូវ​រថយន្ត​ប្រើ​រួច​មួយ​ចំនួន​ដល់​សាធារណជន​ទូទៅ ។ ទីតាំង​លក់​រថយន្ត​ដេញថ្លៃ ៖ការ​ដេញថ្លៃ​ប្រព្រឹត្ត​ទៅ​នៅ​លើ​វិ​ប​សាយ (website) ៖ https://online-auction.state.gov/km-KH កាល​បរិ​ចេ្ឆ​ទ…

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​នឹង​បើក​ការ​លក់​ដេញថ្លៃ Online នូវ​រថយន្ត​ប្រើ​រួច​មួយ​ចំនួន​ដល់​សាធារណជន​ទូទៅ ។

ទីតាំង​លក់​រថយន្ត​ដេញថ្លៃ ៖
ការ​ដេញថ្លៃ​ប្រព្រឹត្ត​ទៅ​នៅ​លើ​វិ​ប​សាយ (website) ៖ https://online-auction.state.gov/km-KH

កាល​បរិ​ចេ្ឆ​ទ និង​ពេលវេលា ៖
ការ​ដេញថ្លៃ នឹង​បើក​ទទួល​ការ​ចូលរួម​ពី​បណ្តា​សាធារណជន​ចាប់ពី​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃ​ច័ន្ទ ទី ២៧ ខែមេសា ឆ្នាំ ២០២០ រហូត​ដល់​ថ្ងៃ​ច័ន្ទ​ទី ១១ ខែឧសភា ឆ្នាំ ២០២០ ម៉ោង ៥​ល្ងាច បិទ​ការ​ដេញថ្លៃ ។ ស្ថានទូត​នឹង​ធ្វើការ​សរុប​លទ្ធផល​នៃ​ការ​ដេញថ្លៃ​ដោយ​មានការ​ចូលរួម​អង្កេត​ពិនិត្យ​ពី​មន្ត្រី​គយ​រដ្ឋាករ​កម្ពុជា ។ អ្នក​ឈ្នះ​សម្រាប់​ឡូត៍​នីមួយ​ៗ​នឹង​ត្រូវ​បាន​ទាក់ទង​ដើម្បី​ជូន​ជា​ដំណឹង ។

លក្ខខណ្ឌ​នៃ​ការ​លក់ ៖
•​ ​រថយន្ត​នឹង​ត្រូវ​លក់​ជូន​ដល់​អ្នក​ដេញថ្លៃ​ដែល​ឲ្យ​តម្លៃ​ខ្ពស់​បំផុត ។
•​ ​រថយន្ត​ដែល​បាន​លក់​ដូច​ឃើញ​តាម​រូបភាព​ស្រាប់ ពុំ​អាច​ប្តូរ​ជា​ប្រាក់​វិញ និង​គ្មាន​ការ​ធានា​ឡើយ ។ អ្នក​ដេញថ្លៃ​អាច​ចូល​មើល​រូបភាព​រថយន្ត​នីមួយ​ៗ​នៅ​លើ​វេ​ប​សាយ​ដេញថ្លៃ ។
•​ ​ស្ថានទូត​សហរដ្ឋអាមេរិក​រក្សា​សិទ្ធិ​ក្នុង​ការ​ច្រានចោល​នូវ​ការ​ដេញថ្លៃ​ណាមួយ​ដែល​ខ្លួន​យល់​ឃើញ​ថា មិន​សម​នឹង​តម្លៃ​នៃ​រថយន្ត ឬ​ក៏​មាន​ភស្តុ​តាង​បញ្ជាក់​ថា មានការ​សមគំនិត​គ្នា ការ​ឃុបឃិត ឬ​ការ​ទទួល​សំណូក​ណាមួយ ។

​ ​ការ​បង់ប្រាក់ ៖ អ្នក​ដេញថ្លៃ​ឈ្នះ ត្រូវ​បង់ប្រាក់​គ្រប់​ចំនួន ឬ​បង់ប្រាក់​កក់ ១០% ដែល​គេ​មិន​អាច​ទារ​យក​មក​វិញ​បាន​ក្នុងអំឡុងពេល ២៤​ម៉ោង​ដែល​ត្រូវ​បាន​ទាក់ទង ។ ប្រាក់​កក់​នេះ​នឹង​ត្រូវ​បាន​ទុកជា​អាសា​របង់ បើសិនជា​ប្រាក់​នៅ​សល់​ដទៃ​ទៀត​មិន​ត្រូវ​បាន​បង់​ក្នុងអំឡុងពេល ៩៦​ម៉ោង ទៅ​គណនេយ្យ​ធនាគារ​របស់​ស្ថានទូត ។

គេ​អាច​យក​រថយន្ត​ចេញ​បាន​បន្ទាប់​ពី​បង្ហាញ​សំណៅ​នៃ​ភស្តុ​តាង​ថា បាន​បង់ពន្ធ​ហើយ​ទៅ​ក្រុមការងារ​ទទួល​បន្ទុក​ការ​លក់​ដេញថ្លៃ​របស់​ស្ថានទូត នៅ​ក្នុង​រយៈពេល ២​ស​ប្តា​ហ៍​បន្ទាប់​ពី​ការ​លក់ ។ អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​អន្តរជាតិ ឬ​ក្រសួង​មន្ទីរ​នានា​អាច​សាកសួរ​ទៅ​មន្ត្រី​គយ​កម្ពុជា​អំពី​នីតិវិធី​លើកលែង​ពន្ធ​អាករ​ផ្សេង​ៗ ។

•​ ​កាតព្វកិច្ច​ពន្ធ​នាំ​ចូល​រថយន្ត និង​អាករ​ផ្សេង​ៗ​បន្ទុក​របស់​អ្នក​ដេញថ្លៃ ។ អត្រា​បង់ពន្ធ​គិត​ជា​ភាគរយ​ត្រូវ​បាន​កំណត់​ដោយ​សមត្ថកិច្ច​គយ និង​រដ្ឋាករ​កម្ពុជា ។ ការ​គណនា​ពន្ធ​នាំ​ចូល​គឺ​យក​តម្លៃ​ដែល​ដេញថ្លៃ​ឈ្នះ​គុណ​នឹង​អត្រា​ភាគរយ​ដែល​បាន​កំណត់​នៅ​លើ​រថយន្ត​នីមួយ​ៗ ។
•​ ​រាល់​ការ​រៀបចំ និង​ចំណាយ​នៅ​ក្នុង​ការ​យក​ចេញ​នូវ​រថយន្ត​ដែល​ដេញថ្លៃ​បាន គឺជា​បន្ទុក​របស់​អ្នក​ដេញថ្លៃ ។

•​ ​នៅ​ក្នុង​ករណី​ដែល​អ្នកទិញ​ខក​ខានមិនបាន​យក​រថយន្ត​ដែល​ទិញ​បាន​នោះ​ចេញពី​ទីតាំង​លក់​ត្រឹម​ម៉ោង ៥​ល្ងាច ថ្ងៃ​ទី ២​ខែមិថុនា ឆ្នាំ ២០២០, តាម​ការ​សម្រេច​របស់​ខ្លួន ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ អាច​ទាមទារ​ថ្លៃ​ថែរ​រក្សា​ទុក​រថយន្ត​ដែល​អាច​កើនឡើង​រហូត​ដល់​តម្លៃ​នៃ​ការ​ដេញថ្លៃ ដែល​បន្ទាប់​ពី​ហ្នឹង អ្នក​ដេញថ្លៃ​បាន​បាត់បង់​សិទ្ធិ​ក្នុង​ការ​យក​រថយន្ត​ដែល​ទិញ​បាន​នោះ ហើយនឹង​ប្រាក់​ទាំងអស់​ដែល​បាន​បង់ ។

•​ ​ដើម្បី​យក​រថយន្ត​ចេញពី​ទីតាំង​លក់​បាន អ្នកទិញ​ត្រូវ​បង្ហាញ​បង្កាន់ដៃ​បង់ប្រាក់​ទៅ​គណនេយ្យ​ធនាគារ​របស់​ស្ថានទូត​អា​មេ​រិ​ក​គ្រប់​ចំនួន សំណៅ​នៃ​ការ​បង់ពន្ធ​រថយន្ត និង​សំណៅ​នៃ​ឯកសារ​លើកលែង​ពន្ធ​រថយន្ត (​ចំពោះ​ស្ថាប័ន​ដែល​ស្នើរ​សុំ​ការ​លើកលែង​ពន្ធ​) ។

•​ ​បុគ្គលិក​របស់​ស្ថានទូត​អា​មេ​រិ​ក​ដែល​ធ្វើការ​ទាក់ទង​នឹង​ផ្នែក​ភស្តុ​ភា​ក្នុង​ការ​ដេញថ្លៃ​នេះ​ត្រូវ​បាន​ហាម​មិន​អោយធ្វើ​ការ​ដេញថ្លៃ​ទេ ។
•​ ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ​លេខ​ទូរស័ព្ទ ៖ 023 728 503 រៀង​រាល់​ម៉ោង​ធ្វើការ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ