ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចោះ​លើ​រាង​កាយ​ច្រើន​បំផុត​នៅ​លើ​លោក​ត្រូវ​ក្រុង​ឌូ​បៃ​បដិសេធ

9 ឆ្នាំ មុន

AFP ផ្សាយ​ថា លោក​រ៉ូ​ល ប៊ុ​ក​ហូល ម្ចាស់​ឯតទគ្គ​កម្ម​ចោះ​លើ​រាងកាយ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ត្រូវ​សមត្ថកិច្ច​នៅ​អាកាស យានដ្ឋានឌូ​បៃ​ជំរុញ​ឱ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ ។ កាសែត​ប្រចាំ​ថ្ងៃ «​អាល់ អេ​មា​៉​រ៉ាត អាល​-​យុម​» របស់​ឌូ​បៃ បាន​ផ្សាយ​ថា សមត្ថកិច្ច​អាកាសយានដ្ឋាន​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ហាម​បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់ អាយុ​៥៣​ឆ្នាំ ដែល​ចោះ​លើ​រាង​កាយ​ចំនួន​

AFP ផ្សាយ​ថា លោក​រ៉ូ​ល ប៊ុ​ក​ហូល ម្ចាស់​ឯតទគ្គ​កម្ម​ចោះ​លើ​រាងកាយ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ត្រូវ​សមត្ថកិច្ច​នៅ​អាកាស យានដ្ឋានឌូ​បៃ​ជំរុញ​ឱ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ ។ កាសែត​ប្រចាំ​ថ្ងៃ «​អាល់ អេ​មា​៉​រ៉ាត អាល​-​យុម​» របស់​ឌូ​បៃ បាន​ផ្សាយ​ថា សមត្ថកិច្ច​អាកាសយានដ្ឋាន​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ហាម​បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់ អាយុ​៥៣​ឆ្នាំ ដែល​ចោះ​លើ​រាង​កាយ​ចំនួន​៤៥៣​ចំណុច និង​មាន​ដុំ​ពក​២​នៅ​លើ​ថ្ងាស​រូប​នោះ​ចូល​ប្រទេស​ទេ ប៉ុន្តែ​ភាព​ចម្លែក​នៃ​រាង​កាយ​របស់​គេ​ទំនងជា​មូល​ហេតុតែ​មួយ​គត់ ។ សមត្ថកិច្ច​បាន​បញ្ជូន​លោក​រ៉ូ​ល ប៊ុ​ក​ហូល ទៅ​ជើងហោះហើរ​ឆ្ពោះទៅ​ក្រុង​អី​ុ​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី ដើម្បី​ឱ្យ​រូបគេ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​អា​ល្លឺ​ម៉​ង់​វិញ ។