ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌល​ចំនួន៤​​​ទទួល​បាន​​ឧបករណ៍​បា.ញ់​សម្លា.ប់​មេរោគ​កូ​វី​ដ​១៩​ពី​​អភិបាល​រាជ​ធានី​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមេសា​ នេះ លោក ស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច…

រាជធានី​ភ្នំពេញ ​៖ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមេសា​ នេះ លោក ស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ បាន​នាំ​យក​អំណោយ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជា​ឧបករណ៍​បាញ់​សម្លាប់​មេរោគ​​កូ​វី​ដ​១៩ ចំនួន​៤​ឈុត ដើម្បី​ផ្តល់​ជូន​ដល់​វិទ្យាស្ថាន​ជាតិ អប់រំ​ពិសេស (​មណ្ឌល​គរ​ថ្លង់ គ្រួសារ​ថ្មី​) ​មួយឈុត, ​អគារ​ផ្កាម្លិះ ចិត្តសាស្ត្រ​សង្គម មួយ​ឈុត​, ​តន្ត្រី​ជន​ពិការ ចាប តូ មួយ​ឈុត និង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ មួយ​ឈុត​។

លោកស្រី​មុំ ចាន់​ដា​នី បាន​នាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញេ​ី​ពីលោក ឃួ​ង ស្រេង នូវ​ការ​នឹករលឹកក្នុង​ពេល​ដែល​​លោក​មាន​ភាព​មមាញឹក​ខ្លាំង​ក្នុង​ការងារ​បំរើប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ នឹង​បាន​ផ្ដាំផ្ញើជូន​ទៅ​មណ្ឌល​ថែទាំ កុមារ ​និងជន​ងាយ​រង​គ្រោះ​ទាំងអស់ សូម​បន្ត​ការ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ តាម​រយៈ​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ធ្វេ​ី​យ៉ា​ណា​​សូម​បងប្អូន​កូនក្មួយទាំងអស់​​ត្រូវ​​ធ្វើ​​អនាម័យ​ជា​ប្រចាំ​ដោយ​លាងដៃ​​ជា​មួយ​នឹង​សាប៊ូ ឬ​អាល់កុល និង​សំអាត​ទីកន្លែង​រស់នៅ​អោយ​បាន​ស្អាត​ជា​ប្រចាំ ។​

​បន្ទាប់មក​តំណាង​មណ្ឌល​ទាំង​៤​ខាងលើ​នោះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​​ជ្រៅ​បំផុត និង​ដឹងគុណ​ដល់​សម្ដេច​តេ​ជោនាយករ​ដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិតប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​បាន​ដាក់​ចេញ​នូវ​​វិធានការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​​១៩​នេះ ដើម្បី​ស្រោចស្រង់​អាយុជីវិត​​ប្រជា​ពលរដ្ឋ​​ទាំងអស់​គ្នា និង​​សូម​​ថ្លែង​អំណរ​គុណ​ដល់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ទៅ​ដល់​ជន​រង​គ្រោះ និង​ជន​ងាយ​រង​គ្រោះ ព្រមទាំង បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ