ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ​អា​ល្លឺ​ម៉​ង់​អនុញ្ញាត​ឲ្យ​សាក​ល្បង​វ៉ាក់សាំង​មួយ

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ប្រទេស​អា​ល្លឺ​ម៉​ង់ ​កាលពី​ថ្ងៃ​ទី​២២ ខែ​​មេ​សា ឆ្នាំ​២០២០ បាន​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​ធ្វើការ​សាកល្បង​គ្លីនិក​លើ​មនុស្ស នូវ​វាំ​ក់​សាំង​ពិសោធន៍​មួយ​ប្រឆាំង​វីរុស​ COVID-19 ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ប្រទេស​អា​ល្លឺ​ម៉​ង់ ​កាលពី​ថ្ងៃ​ទី​២២ ខែ​​មេ​សា ឆ្នាំ​២០២០ បាន​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​ធ្វើការ​សាកល្បង​គ្លីនិក​លើ​មនុស្ស នូវ​វាំ​ក់​សាំង​ពិសោធន៍​មួយ​ប្រឆាំង​វីរុស​ COVID-19 ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង BIONTECH​។

ការ​សាកល្បង​នោះ​ដែល​នឹង​ជា​លើក​ទី​៤ ​លើ​ពិភពលោក ចាប់តាំងពី​លេច​វីរុស​នោះ​ពី​ខែធ្នូ​មក​នៅ​ចិន នឹង​ធ្វើ​ក្នុង​ដំណាក់កាល​ទី​១​លើ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​២០០​នាក់ បន្ទាប់​មក​ពង្រីក​ដល់​បណ្ដា​អ្នកជំងឺ​ដែល​ងាយ​ប្រឈម​មុខ​នឹង​វីរុស​ COVID-19 ។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​២២ ខែ​​មេ​សា របស់​វិទ្យាស្ថាន ​PAUL EHRLICH​ ជា​អាជ្ញាធរ​ទទួល​បន្ទុក​ខាង​វ៉ាក់សាំង​នៅ​អា​ល្លឺ​ម៉​ង់​។

BIONTECH ​បាន​ចុះហត្ថលេខា​កាលពី​ខែ​មុន លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​យក្ស​អា​មេ​រិ​ក​ PFIZER ដើម្បី​ផលិត​រួម​គ្នា​នូវ​វាំង​សាំង​មួយ​ប្រឆាំង​វីរុស ​COVID-19 ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​មួយ​មានឈ្មោះ​ថា BNT162​។

ការ​ចាក់​សាកល្បង​លើ​មនុស្ស​ក៏​គ្រោង​ដែរ​នៅ​សហរដ្ឋអាមេរិក ដរាបណា​ក្រុមហ៊ុន​ទាំង​២​ទទួល​បានការ​យល់ព្រម របស់​អា​ជ្ជា​ធរ​ទាក់ទិន​។ ក្រុមហ៊ុន​BIONTECH​អា​ល្លឺ​ម៉​ង់​ក៏​ចុះហត្ថលេខា​ដែរ លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយ​ជាមួយ​មន្ទីរពិសោធន៍​ចិន SHANGHAI FOSUN PHARMACEUTICAL​។

ក្រុ​ប​ហ៊ុន​BIONTECH​កំពុង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​អា​ល្លឹ​ម៉​ង់​CUREVAC និង​ក្រុមហ៊ុន BIOTECH អា​មេ​រិ​ក ​MODERNA សម្រាប់​ផលិត​វ៉ាក់សាំង​មួយ ដែល​ផ្អែក​លើ​ការ​ប្រើប្រាស់​អា​ស៊ីត ​RIBONUCLEIQUE MESSAGER(ARN MESSAGER)​។

ម៉ូ​ឡេ​គុល​នោះ​មានមុខ​ងារ​ជា​ស្ពាន​សម្រាប់​ជួយ​ឲ្យ​កោសិកា ផលិត​ប្រូ​តេ​អ៊ី​ន​អង់​ទី​ហ្សេ​និក​ដែល​អាច ឲ្យ​ប្រព័ន្ធ​ស៊ាំ​ពង្រីក​កិច្ច​ការពារ​ប្រឆាំង​ការ​ឆ្លង​នៃ​វីរុស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ