ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងខាងណា​​ត្រូវឬខុស រវាង​​ក្រុមកង់បី និង​បុរសម្នាក់ ផ្អើលសង្កាត់អូរឫស្សី២​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​យុវជន៣ទៅ៤នាក់ត្រូវបានគេប្រទះឃើញ​ធ្វើសកម្មភាព​វាយ​តប់គ្នា​ ​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ម្នាក់ ​បង្កការ​ភ្ញាក់​ផ្អើល​ដល់សមត្ថកិច្ច​​ចុះមក​​ឃាត់​​ខ្លួន​​​យុវជន​ចំនួន៣​នាក់​​នាំទៅ​ធ្វើការ​សាកសួរ ។​ ​ហេតុការណ៍​​​ខាងលើនេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង៣៩​នាទី​យប់​ថ្ងៃ​ទី​២៣ ​​មេសា ​ឆ្នាំ​២០២០ ​តាម​បណ្តោយ​ផ្លូវ​១៣៩…

រាជធានីភ្នំពេញ ៖ ​យុវជន៣ទៅ៤នាក់ត្រូវបានគេប្រទះឃើញ​ធ្វើសកម្មភាព​វាយ​តប់គ្នា​ ​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ម្នាក់ ​បង្កការ​ភ្ញាក់​ផ្អើល​ដល់សមត្ថកិច្ច​​ចុះមក​​ឃាត់​​ខ្លួន​​​យុវជន​ចំនួន៣​នាក់​​នាំទៅ​ធ្វើការ​សាកសួរ ។​

​ហេតុការណ៍​​​ខាងលើនេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង៣៩​នាទី​យប់​ថ្ងៃ​ទី​២៣ ​​មេសា ​ឆ្នាំ​២០២០ ​តាម​បណ្តោយ​ផ្លូវ​១៣៩ នៅ​ចំណុច​មុខ​ឌឿងហែម​ផ្សារ​អូរ​ឬ​ស្សី ​ស្ថិតក្នុង​សង្កាត់​អូរឬ​ស្សី​២ ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ កម្លាំង​ល្បាត​នៃ​អធិការ​រដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​បាន​ធ្វើការ​ល្បាត​មក​ដល់​ត្រង់​ចំណុច​មុខ​ផ្សារ​អូរ​ឬ​ស្សី​ក៏​ប្រទះ​ឃើញ​​យុវជន​​ចំនួន​៣​ទៅ​៤​នាក់​​ធ្វើ​សកម្មភាព​វាយ​តប់​គ្នា​ទៅ​វិញ​ទៅ​មក​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​និង​រង​របួស​បែកក្បាល​ម្នាក់​ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ ចំណែកឯ​បក្ខពួក​ទាំង​សងខាង​ចំនួន៣​នាក់​វិញ ​ត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍​អូរ​ឬ​ស្សី​២​ដើម្បី​សួរនាំ ។

ក្រោយ​ពី​ធ្វើការ​សួរនាំ​រួច​ ភាគី​ខាង​យុវជន​ម្នាក់​បាន​និយាយ​ថា មូលហេតុ​ដែល​ពួក​គេ​ឈ្លោះ​គ្នា​គឺ​មក​ពី​យុវជន​៣​នាក់​ដែល​អង្គុយ​ផឹកស៊ី​នៅ​លើ​កង់​បី​សម្លឹង​មើល​មុខ​​ខ្លួន​ ខណៈ​ពេល​ដែល​​ខ្លួន​កំពុង​តែ​លើក​អីវ៉ាន់​ឡើងផ្ទះ​ ទើប​បង្ក​​ឱ្យ​មាន​​ហិង្សា​បែប​នេះ ។

ចំណែកភាគី​ខាង​​យុវជន​៣​នាក់​ដែល​ជា​អ្នក​អង្គុយ​ផឹក​ស៊ី​នៅ​លើ​ម៉ូតូ​កង់​បី​បាន​និយាយ​ថា ​មិនដឹង​ថា​ពួក​​ខ្លួន​ស្រវឹង​មើល​មុខ​គេ​យ៉ាងណា​នោះ​ទេ ទើប​បានជា​យុវជន​​ម្នាក់​ខាងលើ​​មក​វាយ​បក្ខពួក​របស់​​ខ្លួន គប់​នឹង​ដុំ​ថ្ម​រហូត​បែកក្បាល​ម្នាក់​ធ្វើ​ឲ្យ​ពួក​ខ្លួន​​បម្រុង​នឹង​វាយ​តដៃ​វិញ​ តែ​ក៏​ត្រូវ​សមត្ថកិច្ច​មកដល់​ឃាត់ខ្លួន​តែ​ម្តង ៕

ក្រោយ​ពេល​កើតហេតុ​ ​ភាគី​ទាំង​សងខាង​ត្រូវ​​បាន​សមត្ថកិច្ច​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​អូរ​ឬ​ស្សី​២​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​មិន​ចង់បាន​ប្តឹង​គ្នា​នោះ​ឡើយ ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ចប់រឿង​រៀង​ៗ​ខ្លួន​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ