ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ព្រី​ន​ស៍ ចាប់​ដៃគូ​ជាមួយ ម៉ា​ស្ទ័រ និង វី​សា ដើម្បី​ផ្តល់​ប័ណ្ណ​ឥណ​ពន្ធ និង​​ប័ណ្ណឥណទាន​ដល់​អតិថិជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ២៣​ខែមេសា ឆ្នាំ​២០២០ ៖ ធនាគារ ព្រី​ន​ស៍ បាន​ប្រកាស​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​រួម​គ្នា​នូវ​ប័ណ្ណ​ម៉ា​ស្ទ័​រ និង​ប័ណ្ណ​វី​សារ​ថ្មី​របស់​ខ្លួន​ដល់​សាធារណជន ។…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ២៣​ខែមេសា ឆ្នាំ​២០២០ ៖ ធនាគារ ព្រី​ន​ស៍ បាន​ប្រកាស​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​រួម​គ្នា​នូវ​ប័ណ្ណ​ម៉ា​ស្ទ័​រ និង​ប័ណ្ណ​វី​សារ​ថ្មី​របស់​ខ្លួន​ដល់​សាធារណជន ។ ជាមួយនឹង​បទ​ពិសោធន៍​ជា​ច្រើន​ទសវត្សរ៍ និង​ក្នុង​នាម​ជា​អ្នក​នាំមុខ​គេ​ក្នុង​ការ​ទូទាត់​ប្រាក់​ជា​ប្រព័ន្ធ​ឌី​ជី​ថ​ល ម៉ា​ស្ទ័​រ និង វី​សា ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​តាម​ហាង​ទំនិញ​រាប់​លាន​កន្លែង​នៅ​ទូ​ទាំង​ពិភពលោក ។ ភាព​ជា​ដៃគូ​នេះ​នឹង​ជួយ​បំពេញ​ផែនការ​របស់​ធនាគារ ព្រី​ន​ស៍ ក្នុង​ការ​ផ្តល់​ជូន​ផលិតផល និង​សេវាកម្ម​ថ្មី​ៗ​ទៅ​កាន់​អតិថិជន​បច្ចុប្បន្ន ក៏​ដូច​ជា​ទាក់ទាញ​អតិថិជន​ដែល​មាន​សក្តានុពល​ថ្មី​ៗ​ផង​ដែរ ។

លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ ព្រី​ន​ស៍ បាន​មាន​ប្រសាសន៍​ថា «​ដោយ​សង្កេត​ឃើញ​ថា ប្រជាជន​កម្ពុជា កាន់តែ​ច្រើន​ឡើង​កំពុង​ធ្វើ​ជំនួញ និង​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស ទៅ​ក្នុង​តំបន់ និង​ទៅ​ក្រៅប្រទេស ហើយ​អ្នក​ទាំង​អស់នោះ​កំពុង​ស្វែងរក​នូវ​អត្ថ​ប្រយោជន៍ និង​ការ​ផ្តល់​ជូន​ជា​ពិសេស​នានា ដើម្បី​បំពេញ​នូវ​តម្រូវការ​នៃ​ការ​រស់នៅ​របស់​ពួក​គេ​» ។

ធនាគារ ព្រី​ន​ស៍ នឹង​ផ្តល់​ជូន​នូវ​ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន​ផ្សេង​ៗ​ពី​គ្នា មាន​ដូច​ជា​៖ ប័ណ្ណ Standard ឬ Classic និង​ប័ណ្ណ Platinum ។ ជម្រើស​ទាំងនេះ​ធ្វើ​ឱ្យ​អតិថិជន​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​ផលិតផល​ដែល​ស័ក្តិសម​ទៅ​នឹង​តម្រូវការ ស្រប​ទៅ​តាម​គោលដៅ​ហិរញ្ញវត្ថុ​របស់​ពួក​គេ ។ ដោយ​បំពេញ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន រាល់​ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន​ដែល​ចេញ​ដោយ​ធនាគារ ព្រី​ន​ស៍ នឹង​ផ្តល់​ជូន​អតិថិជន​នូវ​ផាសុកភាព និង​មាន​សុវត្ថិភាព​ខ្ពស់​រាល់ពេល​ដែល​ពួក​គេ​ធ្វើការ​បញ្ជា​ទិញ​ពី​បណ្តាញ​ទូទាត់​ដ៏​ធំ​បំផុត​ពីរ​នៅ​លើ​ពិភពលោក ។

ម៉ា​ស្ទ័​រ និង វី​សា ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​បញ្ជា​ទិញ​ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​និង​នៅ​តាម​ហាង​ទំនិញ​នានា​ទូ​ទាំង​ពិភពលោក ។ អតិថិជន​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​ភាព​ជា​ដៃគូ ការ​ធ្វើ​បច្ចុប្បន្នភាព និង បទ​ពិសោធន៍​ផ្សេង​ៗ​បន្ថែម​ទៀត​ដូច​ជា ការ​ផ្តល់​ជូន​ពិសេស​ពី​ហាង​ទំនិញ ភោជនីយដ្ឋាន​លំដាប់​ពិភពលោក សណ្ឋាគារ និង រមណីយដ្ឋាន​នានា ដោយ​គ្រាន់តែ​ប្រើប្រាស់​កាត​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ ។

លោក ហ៊​ន់ សុ​រចនា បាន​សង្កត់ធ្ងន់​លើ​ភាព​ច្នៃប្រឌិត​ថ្មី​នៃ​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ធនាគារ ជាមួយ​នឹង​ការ​ផ្តល់​ជូន​នូវ​ប័ណ្ណ​ថ្មី​ៗ​នេះ​ថា «​យើង​មាន​គោលបំណង​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ធនាគារ​ឌី​ជី​ថ​ល​ដែល​ល្អ​បំផុត និង​មាន​រីក​ចម្រើន​លឿន​បំផុត​នៅ​កម្ពុជា តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​អភិវឌ្ឍ​គម្រោង​ឌី​ជី​ថ​ល​របស់​យើង ។ អ្នក​កាន់​ប័ណ្ណ​ម៉ា​ស្ទ័​រ និង វី​សា អាច​ធ្វើ​ប្រតិបត្តិការ តាម​ដាន និង​ទូទាត់​ប្រាក់​តាម​រយៈ​បណ្តាញ​ឌី​ជី​ថ​ល​ដែល​មាន​ដូច​ជា​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​របស់​ធនាគារ ព្រី​ន​ស៍ ។ អតិថិជន​នឹង​ទទួល​បាន​ព័ត៌មាន​លម្អិត​ចុង​ក្រោយ​ស្តី​អំពី​ការ​បញ្ជា​ទិញ​របស់​ពួក​គេ ជាមួយនឹង​ការ​ជូនដំណឹង​តាម​រយៈ​សារ SMS ទៅ​កាន់​ទូរស័ព្ទ​របស់​ពួក​គេ​ដោយ​ផ្ទាល់​ផង​ដែរ ។

លក្ខណៈ​ពិសេស​ទាំងនេះ នឹង​ជួយ​ឱ្យ​អតិថិជន​របស់​យើង​ផ្លាស់​ប្តូរ​ទៅ​ជា​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ដែល​មិន​ប៉ះពាល់​ក្រដាសប្រាក់​ដោយ​ផ្ទាល់ និង​ទូទាត់​បែប​ឌី​ជី​ថ​ល ព្រោះថា​ធនាគារ ព្រី​ន​ស៍ កំពុង​ខិតខំ​អភិវឌ្ឍ​ដំណោះស្រាយ​តាម​បែប​ធនាគារ​ឌី​ជី​ថ​ល ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន ដោយ​ផ្តល់​នូវ​បទ​ពិសោធន៍​ធនាគារ​កាន់តែ​ងាយស្រួល​ជាង​មុន​ជូន​ដល់​អតិថិជន​របស់​ខ្លួន ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​មក​កាន់​សាខា​ធនាគារ ព្រី​ន​ស៍ ណាមួយ ឬ​ក៏​ទំនាក់ទំនង​មក​កាន់​លេខ 1800-20-8888 ។ បុគ្គលិក​ប្រកបដោយ​វិជ្ជាជីវៈ​របស់​យើង នឹង​នៅ​ឆ្លើយ​តប​រាល់​តម្រូវការ​របស់​លោក​អ្នក ២៤​ម៉ោង​លើ ២៤​ម៉ោង ៧​ថ្ងៃ​ក្នុង ១​ស​ប្តា​ហ៍ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ