ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ក្រុមហ៊ុន Amazon រកបាន ២៤ ប៊ី​លាន​ដុល្លារ​ពេល​ពិភពលោក​​ទប់ទល់​នឹង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ខណៈ​ដែល​អាជីវកម្ម​ជា​ច្រើន​ជួប​នូវ​ការ​លំបាក​ក្នុង​កំឡុង​ពេល​ប្រទេស​ស្ទើរតែ​ទាំងអស់​ជុំវិញ​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​វីរុស​កូ​វី​ដ ១៩ លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) បែរជា​មើលឃើញ​ទ្រព្យសម្បត្តិ​ខ្លួន​បន្ត​កើន​ឡើងជា​រៀងរាល់ថ្ងៃ​ទៅ​វិញ ។ កាលពី​ស​ប្តា​ហ៍​មុន…

ខណៈ​ដែល​អាជីវកម្ម​ជា​ច្រើន​ជួប​នូវ​ការ​លំបាក​ក្នុង​កំឡុង​ពេល​ប្រទេស​ស្ទើរតែ​ទាំងអស់​ជុំវិញ​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​វីរុស​កូ​វី​ដ ១៩ លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) បែរជា​មើលឃើញ​ទ្រព្យសម្បត្តិ​ខ្លួន​បន្ត​កើន​ឡើងជា​រៀងរាល់ថ្ងៃ​ទៅ​វិញ ។ កាលពី​ស​ប្តា​ហ៍​មុន មាន​សេចក្តីរាយការណ៍​ដែល​អះអាង​ថា ទ្រព្យសម្បត្តិ​សរុប​របស់​លោក​បាន​កើនឡើង​ប្រមាណ ៥% ដែល​ស្មើ ២៣.៦​ប៊ី​លាន​ដុល្លារ​ឯណោះ ។

ក្នុង​កំឡុង​ពេល​មួយ​ខែ​កន្លង​មកនេះ ក្រុមហ៊ុន Amazon របស់​លោក​មើលឃើញ​មានការ​កើនឡើង​នូវ​តម្រូវការ​ពី​អតិថិជន​យ៉ាង​ខ្ពស់ ព្រោះ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ប្រាប់​ឲ្យ​នៅផ្ទះ និង​រក្សា​គម្លាត​ពី​អ្នក​ដទៃ ។ ដើម្បី​ទប់ទល់​នឹង​និន្នាការ​ថ្មី​នេះ​បាន Amazon បាន​បន្ថែមចំនួន​បុគ្គលិក​រាប់​ពាន់​អ្នក និង​មាន​គម្រោង​បន្ថែម​បុគ្គលិក​ប្រមាណ ១៧​ម៉ឺន​នាក់​ថែម​ទៀត​ផង​ដែរ ។ប៉ុន្តែ​កា​រស​ម្រ​ច​ចិត្ត​នេះ​បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង ។ ម្តង​ហើយ​ម្តងទៀត Amazon ត្រូវ​បាន​ចោទប្រកាន់​ថា​បរាជ័យ​ក្នុង​ការ​ការពារ​បុគ្គលិក​របស់​ខ្លួន​ពី​កូ​វី​ដ ១៩ ព្រោះ​ក្រុមហ៊ុន​មិន​បាន​ផ្តល់​នូវ​ម៉ាស់​ការពារ​គ្រប់គ្រាន់ មិន​ធ្វើការ​ពិនិត្យ​សីតុណ្ហភាព​បុគ្គលិក​ជា​ប្រចាំ និង​មិន​អនុញ្ញាត​ឲ្យ​បុគ្គលិក​សុំ​ច្បាប់​ឈឺ​ដោយ​មិន​កាត់​ប្រាក់ខែ​ជាដើម ។

លើស​ពី​នេះ​ទៅ​ទៀត Amazon បាន​បណ្តេញចេញ​នូវ​បុគ្គលិក​ដែល​រិះគន់​ក្រុមហ៊ុន​ជា​សាធារណៈ​ថែម​ទៀត ។ កាលពី​ស​ប្តា​ហ៍​មុន សារព័ត៌មាន New York Post បាន​រាយការណ៍​មក​ថា មាន​បុគ្គលិក​ម្នាក់​របស់ Amazon បាន​ទទួលមរណភាព​ព្រោះតែ​កូ​វី​ដ ១៩ ។

លោក ចេ​យ​លី​ន ខាម (Jaylen Camp) ដែល​ជា​បុគ្គលិក​ម្នាក់​របស់ Amazon បាន​និយាយ​ប្រាប់​ដល់​សារព័ត៌មាន The Guardian ថា «​ពួក​យើង​ចេញ​មុខ​រិះគន់​ព្រោះ Amazon កំពុង​តែ​ឲ្យ​តម្លៃ​ប្រាក់​ចំណូល​ច្រើន​ជាង​សុវត្ថិភាព​របស់​ពួក​យើង ។ ពួក​យើង​មិន​សំខាន់​សម្រាប់​ពួក​គេ​ទេ ពួក​គេ​មើល​មក​យើង​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ ។ ពួក​គេ​មិន​ការពារ​សុខភាព​របស់​ពួក​យើង​ទេ​» ។

ការ​បរាជ័យ​របស់​ក្រុមហ៊ុន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​នេះ​បាន​បង្ក​ឲ្យ​មានការ​ធ្វើ​កុបកម្ម​តាម​ឃ្លាំង​ស្តុក​ទំនិញ​របស់​ក្រុមហ៊ុន​នៅ​សហរដ្ឋអាមេរិក ។ មនុស្ស​ប្រមាណ ១៣០ នាក់​បាន​ចូលរួម​សកម្មភាព​នេះ និង​បាន​បង្ក​ឲ្យ​មនុស្ស​ប្រមាណ​៣០​នាក់​ឆ្លង​វីរុស​កូ​វី​ដ ១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ