ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona កំពុង​ស្វែងរក​អ្នក​ឧបត្ថម្ភ​កីឡដ្ឋាន​ខ្លួន ដើម្បី​បរិច្ចាគ​ប្រាក់​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ក្លិប Barcelona កំពុង​ស្វែងរក​អ្នក​ឧបត្ថម្ភ (Sponsor) និង​ផ្តល់​សិទ្ធិ​ឲ្យ​ពួក​គេ​ដាក់​ឈ្មោះ​លើ​កីឡដ្ឋាន​របស់​ខ្លួន​ជា​លើក​ដំបូង ហើយ​ប្រាក់​ដែល​ទទួល​បាន​ទាំងអស់​នឹង​ត្រូវ​បរិច្ចាគ ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩ ។ កីឡាដ្ឋាន​របស់ Barca…

ក្លិប Barcelona កំពុង​ស្វែងរក​អ្នក​ឧបត្ថម្ភ (Sponsor) និង​ផ្តល់​សិទ្ធិ​ឲ្យ​ពួក​គេ​ដាក់​ឈ្មោះ​លើ​កីឡដ្ឋាន​របស់​ខ្លួន​ជា​លើក​ដំបូង ហើយ​ប្រាក់​ដែល​ទទួល​បាន​ទាំងអស់​នឹង​ត្រូវ​បរិច្ចាគ ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩ ។

កីឡាដ្ឋាន​របស់ Barca ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Camp Nou ជា​ភាសា​កា​តា​ឡាន់ ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ប្រមាណ ៩៩,០០០ នាក់ មិន​ធ្លាប់​មានឈ្មោះ​ណា​ផ្សេង​ទៀត​ទេ ចាប់តាំងពី​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៩៥៧ ។

ក្លិប​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ចំណូល​ទាំងអស់​នឹង​ត្រូវ​ប្រើ​សម្រាប់​គម្រោង​ស្រាវជ្រាវ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ទូ​ទាំង​ពិភពលោក​» ។

«FC Barcelona និង​មូលនិធិ Barca ចាត់​ទុក​វា​ជា​ភាព​ចាំបាច់ ដែល​នៅ​ពេល​មាន​វិបត្តិ ស្ថាប័ន​នេះ​គួរតែ​ប្រើប្រាស់​ធនធាន​ទាំងអស់​របស់​ខ្លួន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត និង​ផលវិបាក​របស់​វា​សម្រាប់​ប្រទេស​» ។

ប្រទេស​អេ​ស្ប៉ា​ញ គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​៤ នៅ​លើ​ពិភពលោក ដែល​មាន​អ្នក​បាត់បង់ជីវិត​ដោយសារ​ជំងឺ​រលាក​ផ្លូវដង្ហើម​បណ្តាល​មក​ពី​វីរុស​កូ​វី​ដ​១៩​ច្រើន​ជាង ២១.០០០ នាក់ នឹង​ជា​ប្រទេស​ទី​២ បន្ទាប់​ពី​សហរដ្ឋអាមេរិក​ដែល​មាន​អ្នក​ឆ្លង​ច្រើន​ជាងគេ​ពោល​គឺ​ជាង ២០០,០០០ នាក់ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ