ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​បាល់ទាត់​ហូ​ឡង់​ចង់​រំសាយ​លី​គ Eredivisie ដោយសារ​វិបត្តិ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

សមាគម​បាល់ទាត់​ប្រទេស​ហូ​ឡង់ KNVB មាន​ចេតនា​មិន​បន្ត​រដូវ​កាល Eredivisie បន្ទាប់​ពី​រដ្ឋាភិបាល បាន​បន្ថែម​ការ​ហាមឃាត់​លើ​ព្រឹត្តិការណ៍​ធំ​ៗ រហូត​ដល់​ថ្ងៃ​ទី ១ ខែ កញ្ញា…

សមាគម​បាល់ទាត់​ប្រទេស​ហូ​ឡង់ KNVB មាន​ចេតនា​មិន​បន្ត​រដូវ​កាល Eredivisie បន្ទាប់​ពី​រដ្ឋាភិបាល បាន​បន្ថែម​ការ​ហាមឃាត់​លើ​ព្រឹត្តិការណ៍​ធំ​ៗ រហូត​ដល់​ថ្ងៃ​ទី ១ ខែ កញ្ញា ដោយសារ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ។

បច្ចុប្បន្ន​ក្រុម Ajax និង AZ Alkmaar កំពុង​តែ​នាំមុខ​លើ​កំពូល​តារាង​លី​គ​មួយ​នេះ ក្រោយ​ឆ្លងកាត់ ២៦ ស​ប្តា​ហ៍​មាន ៥៦​ពិន្ទុ​ស្ម​គ្នា ប៉ុន្តែ Ajax មាន​គ្រាប់​ចំណេញ​ច្រើន​ជាង ។

KNVB បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​គ្មាន​ចេតនា​ក្នុង​ការ​បន្ត​ការ​ប្រកួតប្រជែង​រដូវ​កាល ២០១៩-២០២០​បន្ត​ទៀត​ទេ ប៉ុន្តែ​នឹង​ពិគ្រោះ​ជាមួយ UEFA បន្ថែម​ទៀត មុន​ពេលធ្វើការ​សម្រេចចិត្ត​ចុង​ក្រោយ ។

សេចក្តីថ្លែងការណ៍​របស់ KNVB បាន​បន្ត​ថា «​ផ្អែក​លើ​សេចក្តីសំរេច​របស់​រដ្ឋាភិបាល KNVB នឹង​ពិគ្រោះ​យោបល់​ជាមួយ UEFA បន្ទាប់​មក​ការ​សម្រេច​ចិត្តនឹង​ត្រូវធ្វើ​ឡើង​» ។

ជាមួយ​គ្នា​នេះ ក្លិប​ក្នុង​ក្របខ័ណ្ឌ Eredivisie ទាំងអស់​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ ដើម្បី​ពិភាក្សា​អំពី​ផលវិបាក​នានា​ក្នុង​ពេល​បច្ចុប្បន្ន ខណៈ​ទីលាន​ហ្វឹកហាត់​នឹង​ត្រូវ​បើក​ឡើង​វិញ «ក្រោម​លក្ខខណ្ឌ​រឹត​បន្តឹង​» ដូច្នេះ​កីឡាករ​អាច​ធ្វើការ​ហ្វឹកហាត់​បាន ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ