ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយជាង២ពាន់ដុល្លារនិងរបួសជើង ​ជា​ទង្វើនាង​ចុងភៅរូប​​នេះ​​​សោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់​ត្រូវ​ឃាត់ខ្លួនបន្ទាប់ពី​រកឃើញ​ថា នាង​បានប្រឌិតរឿងភូតកុហក់គេឯង​ថា​ ចោរ​​​ប្លន់​រហូតរងរបួសលើខ្លួន តែការពិត​នោះ ជាសកម្មភាពនាង​ធ្វើដោយខ្លួន​ឯងសោះ ។ នេះបើយោង​តាមផេកស្នងការ​រាជធានី​ភ្នំពេញ ថ្ងៃទី២២…

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់​ត្រូវ​ឃាត់ខ្លួនបន្ទាប់ពី​រកឃើញ​ថា នាង​បានប្រឌិតរឿងភូតកុហក់គេឯង​ថា​
ចោរ​​​ប្លន់​រហូតរងរបួសលើខ្លួន តែការពិត​នោះ ជាសកម្មភាពនាង​ធ្វើដោយខ្លួន​ឯងសោះ ។ នេះបើយោង​តាមផេកស្នងការ​រាជធានី​ភ្នំពេញ ថ្ងៃទី២២ មេសា នេះ ។

ប្រភពខាងលើបន្តទៀតថា ​​ស្ត្រី​ជា​ជន​សង្ស័យ​​​ឈ្មោះ​មាន​ ណាវី​ អាយុ​២១​ឆ្នាំ​ ជាចុង​ភៅ​ ស្នាក់នៅ​ភូមិ​ថ្ម​គោល​ទី​២​ សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ។ ចំណែក​​ជន​រងគ្រោះ​ជា​ម្ចាស់​ផ្ទះ​ឈ្មោះ​ មេីម​ រ៉ូយ៉ាល់​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ ជា​វិស្វករ​ ស្នាក់នៅ​ភូមិ​ សង្កាត់​ជាមួយ​គ្នា ​​​។

​គួរបញ្ជាក់ថា ​កាលពីថ្ងៃទី២១​ ​​មេសា​ ​វេលា​ម៉ោង​០៤ និង២០នាទី​រសៀល ស្ថិត​នៅ​ផ្ទះ​លេខ​១៧ ​ផ្លូវ​បេតុង​ ភូមិថ្មគោលទី២ សង្កាត់​ចោមចៅ​ទី​២​ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ មានស្ដ្រី​ប្រឌិតរឿងរូបនេះ ខណៈ​ពេល​ម្ចាស់​ផ្ទះ​មិន​នៅ ក៏​បែក​គំនិត​យក​កាំបិត​ចុង​ស្រួច និង​ឡាម​​មក​ចាក់​អារជេីងខ្លួន​ឯង​ រួចរត់​ទៅ​​បំប៉ោង​សភាព​ការណ៍​ថា មាន​ចោរប្លន់យកលុយ​អស់​ចំនួន​២៥០០$​ ។

ភ្លាមៗ ​​កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​ខណ្ឌ​ពោធិ៍​សែនជ័យ បាន​ចុះ​មក​ធ្វើ​ការ​តាមដាន​ស្រាវជ្រាវ​យ៉ាង​
យក​ចិត្ត​ទុក​ដាក់​ទេីប​ដឹង​ថា ​ស្ត្រីសង្ស័យគឺ​ជាអ្នក​​ប្រឌិត​រឿង ​ដេីម្បី​យក​លុយ​ទៅ​ជួយ​ក្រុម​គ្រួសារ​សោះ​។បច្ចុប្បន្ន​ ស្ត្រីសង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ។