ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

realme ប្រកាស​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន​ដែល​គេ​កំពុង​ទន្ទឹម​រង់ចាំ​ជា​ខ្លាំង !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ២១​ខែមេសា ឆ្នាំ​២០២០ ៖ ម៉ាក​យីហោ​ស្មា​ត​ហ្វូ​ន​ដែល​រីក​លូតលាស់ លឿន ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​បាន​ប្រកាស​ដាក់​នូវ​កញ្ចប់​នៃ​ការ ផ្តល់​ជូន​ដែល​គេ​បាន​ទន្ទឹងរង់ចាំ គឺ​ស្មា​ត​ហ្វូ​ន…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ២១​ខែមេសា ឆ្នាំ​២០២០ ៖ ម៉ាក​យីហោ​ស្មា​ត​ហ្វូ​ន​ដែល​រីក​លូតលាស់ លឿន ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​បាន​ប្រកាស​ដាក់​នូវ​កញ្ចប់​នៃ​ការ ផ្តល់​ជូន​ដែល​គេ​បាន​ទន្ទឹងរង់ចាំ គឺ​ស្មា​ត​ហ្វូ​ន realme 6 និង realme 6 Pro ។ ស្មា​ត​ហ្វូ​ន ទាំង​ពីរ realme 6 និង realme 6 Pro ត្រូវ​បាន​បំពាក់​ដោយ​អេ​ក្រង់ 90Hz ប្រភេទ Ultra Smooth Display កាមេរ៉ា​ក្រោយ AI បួន​គ្រាប់​ទំហំ 64MP, ការ​សាក​ថ្ម​ល្បឿន​លឿន 30W (​សាក​ពេញ ១០០% ប្រើ​ពេល​តែ​ពេល 60 នាទី​) និង realme UI ផ្អែក​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ជាមួយនឹង​មុខងារ​ពិសេស​ៗ​ថ្មី​ៗ ។

realme 6 បំពាក់​ដោយ​បន្ទះ​ឈី​ប MediaTek Helio G90T SoC ដែល​មាន​សមត្ថភាព​ខ្ពស់ ដែល​នឹង​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌ comet white និង​ពណ៌ comet blue ។ realme 6 Pro គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​បង្អស់ នៅ​លើ​ពិភពលោក​ដែល​បាន​បំពាក់​នូវ​កាមេរ៉ា សរុប​ចំនួន ៦​គ្រាប់ រួម​មាន​កាមេរ៉ា​មុំ​ទូលាយ​ខាង​មុខ​ចំនួន ២​គ្រាប់ និង​កាមេរ៉ា​ក្រោយ ៤ គ្រាប់​ទំហំ 64MP មាន​សមត្ថភាព​ពង្រីក hybrid zoom រហូត​ដល់​ទៅ ២០​ដង ។ realme 6 Pro មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌ lightning blue និង​ពណ៌ lightning red ។

នៅ​ក្នុង​ព្រឹត្តិការណ៍​តាម​រយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​ដូចដែល​យើង​បានឃើញ​នេះ មិន​ត្រឹមតែ មាន ការ​សម្តែង​ពី​តំណាង​ទូត​សុ​ឆន្ទៈ​របស់ realme លោក G-devith តែ​ប៉ុណ្ណោះ​ទេ លើស​ពី នេះ​ទៅ​ទៀត ពួក​គេ​ក៏​បាន​អញ្ជើញ gaming KOLs ដែល​មាន​ប្រជាប្រិយភាព ដើម្បី​ប្រើ ប្រាស់ realme 6 សម្រាប់​លេង​ហ្គេ​ម MLBB ផ្ទាល់​នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ ។ ជាមួយនឹង បន្ទះ​ឈី​ប​ដ៏​ខ្លាំងក្លា និង​អេ​ក្រង់ 90Hz យ៉ាង​រលូន realme 6 គឺជា​ទូរស័ព្ទ​ដែល​ត្រូវ​បាន ណែនាំ​ជា​ផ្លូវការ​សម្រាប់ MLBB MSC នៅ​ឆ្នាំ​នេះ ។

ចំណុច​ដែល​គួរតែ​ទិញ realme 6 series ម៉ាស៊ីន​ដំណើរការ​ដ៏​មាន​អានុភាព​សម្រាប់​ការ លេង​ហ្គេ​ម ៖ បំពាក់​ដោយ​បន្ទះ​ឈី​ប MediaTek Helio G90T, realme 6 ត្រូវ​បាន​រចនា ឡើង​យ៉ាង​ពិសេស ដើម្បី​ក្លាយជា​ស្នូល​នៃ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​លេង​នៅ​លើ​ទូរស័ព្ទ​ដៃ ។ ម៉ាស៊ីន​ដំណើរការ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​ឈី​ប 12nm ធ្វើ​ឱ្យ​វា​កាន់តែ​មាន ថាមពល​និង​ប្រសិទ្ធភាព ។

ជាមួយនឹង​ការ​រួម​បញ្ចូល​គ្នា​នូវ​ការ​អាប់​ដេ​ត​ចុង​ក្រោយបង្អស់ នៃ CPU GPU RAM ដ៏​លឿន​អស្ចារ្យ និង AI ដែល​មាន​អានុភាព​, realme 6 នាំ​មក​នូវ​បទ ពិសោធន៍​យ៉ាង​រលូន​ដល់​អ្នក​និយម​លេង​ហ្គេ​ម​តាម​ទូរស័ព្ទ​ដៃ ។

សម្រាប់ realme 6 Pro វា​គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​បង្អស់​លើ​ពិភពលោក​ដែល បាន​បង្ហាញខ្លួន ជាមួយ​ឈី​ប Qualcomm’s Snapdragon 720G ។ ម៉ាស៊ីន​ដំណើរការ​នេះ​ត្រូវ​បាន​ផលិត ដោយ​ប្រើ​ឈី​ប 8nm កម្រិត​ខ្ពស់​ធ្វើ​ឱ្យ​វា​កាន់តែ​មាន​ថាមពល និង​ប្រសិទ្ធភាព ។

ការ​សាក​ថ្ម​ល្បឿន​លឿន ៖ ជាមួយនឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ថ្មី​ការ​សាក​ថ្ម​ល្បឿន​លឿន 30W ទំហំ​ថ្ម 4300mAh របស់ realme អាច​សាក​បាន​ពេញ​ក្នុង​រយៈពេល​ត្រឹមតែ 60 នាទី​ប៉ុណ្ណោះ ។ សូ​ម្បី​តែ​ពេល​លេង​ហ្គេ​ម​ធំ​ៗ​ក៏​ដោយ​ក៏​ការ​សាក​ថ្ម​ល្បឿន​លឿន 30W អាច​សាក​រហូត ដល់ 55% ដោយ​ប្រើ​ពេល​ត្រឹមតែ 60 នាទី​ប៉ុណ្ណោះ ។

បទ​ពិសោធន៍​នៃ​ការ​មើលឃើញ​ដ៏​អស្ចារ្យ ៖ realme 6 មាន​អេ​ក្រង់​ទំហំ 6.5​អ៊ី​ញ ប្រភេទ 90Hz Ultra Smooth Display ដែល​មាន​កម្រិត refresh rate 90Hz និង​អត្រា sampling rate 120Hz ដែល​ជា​លទ្ធផល​ផ្តល់​នូវ​បទ​ពិសោធន៍​មើលឃើញ​ច្បាស់ និង​រលូន​ជាមួយ​រាល់​ការ អូស​អេ​ក្រង់ ។ ជាមួយនឹង​សមាមាត្រ​អេ​ក្រង់ និង​តួខ្លួន​យ៉ាង​ពិសេស realme 6 នាំ​មក​ជូន អ្នក​នូវ​បទ​ពិសោធន៍​មើលឃើញ​ដ៏​អស្ចារ្យ ។ បន្ទះ​បង្ហាញ​នេះ​ក៏​ត្រូវ​បាន​បំពាក់​ដោយ​ដោយ កញ្ចក់ Corning Gorilla Glass 3 សម្រាប់​ការ​ការពារ​ឲ្យ​ប្រសើរ​ជាង​មុន ។

realme 6 Pro មាន​អេ​ក្រង់​ទំហំ 6.6​អ៊ី​ញ ប្រភេទ 90Hz Ultra Smooth Display ដែល​មាន
អត្រា refresh rate 90Hz និង​អត្រា sampling rate 120Hz សម្រាប់​បទ​ពិសោធ​មើល ឃើញ​​កាន់តែ​ប្រសើរ ។ បន្ទះ​បង្ហាញ​នេះ ក៏​ត្រូវ​បាន​បំពាក់​ដោយ​កញ្ចក់ Corning Gorilla Glass 5 សម្រាប់​ការ​ការពារ​កាន់តែ​ប្រសើរ ។ វា​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខណៈ​ពិសេស ដូច​ជា punch hole light effect ការពារ​ភ្នែក ម៉ូ​ដ​ពណ៌​ផ្ទាល់ខ្លួន និង​ប្រព័ន្ធ OSIE ។

កាមេរ៉ា​ដ៏​ខ្លាំងក្លា ៖ ជាមួយ​កាមេរ៉ា​មុខ​យ៉ាង​ច្បាស់ 16MP នឹង​បំពេញតំរូវការ selfie ជាមួយ នឹង aperture F2.0 គាំទ្រ​ម៉ូ​ដ​បង្កើន​សម្រស់​បែប​ឆ្លាត​វៃ រូបភាព​បែប​ព្រិល​ផ្ទៃ​ខាងក្រោយ ។​ល​។ វា​បំពាក់​មក​ជាមួយ​លក្ខណៈ​ពិសេស​ដែល​អាច​សម្គាល់​ភេទ ប្រភេទ​ស្បែក និង ទម្រង់​មុខ ហើយ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ថតរូប Selfie បាន​យ៉ាង​ងាយស្រួល​ដែល បង្ហាញ​ពី​ពណ៌​ស្បែក​ធម្មជាតិ ។

realme 6 ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា flagship ស៊េរី​ចុង​ក្រោយ​ផង​ដែរ ដែល​មាន​បំពាក់ កាមេរ៉ា​ក្រោយ​ចំនួន​បួន​គ្រាប់ កាមេរ៉ា​គោល​ទំហំ 64MP ឡេ​ន​ទូលាយ 119 ដឺ​ក្រេ​ទំហំ 8MP និង​ម៉ា​ក្រូ​លែ​ន និង​លែ​ន​បញ្ឈរ​ស​ខ្មៅ ។ ចុច​តែ​មួយ​ដង​គឺ​គ្រប់គ្រាន់​សម្រាប់​ការ​ប្តូរ​ទៅ​ម៉ូ​ដ មុំ​ទូលាយ​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ចាប់​យក​រូបភាព​ទេសភាព​កាន់តែ​អស្ចារ្យ និង​បាន ផ្ទៃ​កាន់តែ​ធំ ។ លែ​ន​ម៉ា​ក្រូ​នឹង​ជួយ​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ថតរូប​ភាព​កាន់តែ​ជិត និង​ស្វែង យល់​ពី​ភាព​ស្រស់​ស្អាត​នៃ​ពិភព​មីក្រូ​ជាមួយនឹង​ចម្ងាយ​ជិត​រហូត​ដល់ 4cm ។

កាមេរ៉ា​ទាំង ៦​គ្រាប់​ដ៏​អស្ចារ្យ ៖ realme 6 Pro ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​ភ្លោះ​ដែល​កាមេរ៉ា គោល​ទំហំ 16MP ជាមួយនឹង IMX471 និង​កាមេរ៉ា​ប្លង់​ទូលាយ 8MP ថត​បាន 105 ដឺ​ក្រេ ។ អាច​ថត​បាន ២.៥ ដង​ធំ​ជាង​ពេល​មុន និង​ជាមួយ​ការ​កែតម្រូវ​ទ្រង់ទ្រាយ​គែម ហើយ​វា អាច​សម្គាល់​មុខ និង​បង្កើន​ប្រសិទ្ធភាព​លើ​ផ្ទៃមុខ​នៅ​ពេល​ដែល​អ្នក​ថត​នៅ​គែម​នៃ​រូបថត ។

realme 6 Pro ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា flagship ស៊េរី​ចុង​ក្រោយ​ផង​ដែរ ដែល​បំពាក់ ដោយ​កាមេរ៉ា​ភ្លោះ​ដែល​មាន​កាមេរ៉ា​ក្រោយ​ចំនួន​បួន​គ្រាប់ និង​មាន​កាមេរ៉ា​គោល​ទំហំ 64MP លែ​ន​ពង្រីក 20x(hybrid zoom) ទំហំ 12MP កាមេរ៉ា​ប្លង់​ទូលាយ 119 ដឺ​ក្រេ​ទំហំ 8MP និង​លែ​ន​ម៉ា​ក្រូ ។ ផ្អែក​លើ Nightscape 2.0 នៅ​ក្នុង realme 6 Pro មាន​បំពាក់​នូវ Nightscape 3.0 ដែល​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ជាមួយនឹង​ទម្រង់​កាមេរ៉ា​និង Ultra Nightscape Mode។

ចំណុច​ប្រទាក់​ដ៏​អស្ចារ្យ ៖ realme UI ដែល​ផ្អែក​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ត្រូវ​បាន បង្កើត​ឡើង​យ៉ាង​ល្អ​សម្រាប់​បទ​ពិសោធ​ដំណើរការ​របស់ Android សម្រាប់​អ្នក​ប្រើប្រាស់ ។ realme UI ត្រូវ​បាន​ធ្វើ​ឱ្យ​ទាន់សម័យ​ជាមួយនឹង​លក្ខណៈ​ពិសេស​ថ្មី​ដែល​រួម​មាន DocVault ដែល​ជា​មធ្យោបាយ​ងាយស្រួល និង​រហ័ស​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន​ផ្ទាល់ខ្លួន និង​ឯកសារ​រដ្ឋាភិបាល ។ Soloop ដែល​ជា​ឧបករណ៍ ដ៏​ឆ្លាត​វៃ​កម្រិត​ជំនាញ​សម្រាប់​កែសម្រួល​វី​ដេ​អូ​ខ្លី ។

realme 6 កំពូល​អេ​ក្រង់ 90Hz ដែល​មាន​ជួរ​តម្លៃ​ក្រោម 300 ដុល្លារ​នឹង​ដាក់​លក់​ក្នុង​តម្លៃ ត្រឹមតែ (8GB+128GB ) 289 ដុល្លារ​តែ​ប៉ុណ្ណោះ រីឯ realme 6Pro អេ​ក្រង់ 90Hz ដែល​មាន កាមេរ៉ា​មុខ ២​គ្រាប់​បង្កប់​ក្រោម​អេ​ក្រង់ និង​បំពាក់​ដោយ​បន្ទះ​ឈី​ប snapdragon 720 ដែល មាន​ជួរ​តម្លៃ​ក្រោម 350​ដុល្លារ នឹង​ដាក់​លក់​ក្នុង​តម្លៃ​ត្រឹមតែ (8GB+128GB) 349 ដុល្លារ តែ​ប៉ុណ្ណោះ ។

ព័ត៌មាន​លម្អិត​សូម​ចុច​:https://www.facebook.com/realmeCambodia/ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ