ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា ! ព្រោះតែ​កូ​រ៉ូ​ណា​ព្រះសង្ឃ​ខ្លះ​មិន​អាច​ចេញ​បិណ្ឌ​ចង្ហាន់បាន

3 ឆ្នាំ មុន

គួរ​ឲ្យ​អាសូរ​ណាស់ ព្រះសង្ឃ​នៅ​គ្រប់​វត្ត​អារាម​ហាក់​មាន​សភាព​ស្ងប់ស្ងាត់ ព្រះសង្ឃ​អង្គ​ខ្លះ​មិន​ហ៊ាន​និមន្ត​ចេញ​បិណ្ឌ​ចង្ហាន់​ទេ​ព្រោះតែ​ភ័យ​ខ្លាច ឯ​ព្រះសង្ឃ​ខ្លះ​ទៀត​បាន​និមន្ត​ចេញ​បិណ្ឌ​ដែរ​តែ​មិន​មាន​លក្ខណៈ​ព្រោងព្រាត​តាម​ដងផ្លូវ​ដូច​មុន​ទេ ព្រោះ​រង្កៀស​ចិត្ត​អ្នកស្រុក ទោះជា​មាន​អ្នក​ប្រគេន​ចង្ហាន់​ក៏​ប្រគេន​ទាំង​ចុងដៃ នេះ​ជា​ឥទ្ធិពល​ដ៏​អាក្រក់​នៃ​វីរុស​កូ​រ៉ូ​ណា ។ យោង​តាម​អ​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​របស់​ព្រះសង្ឃ​ដែល​កំពុង​ចុះ​បេះ​ត្រួយ​ត្រគៀត ផ្កាកំប្លោក​ក្នុង​បឹង…

គួរ​ឲ្យ​អាសូរ​ណាស់ ព្រះសង្ឃ​នៅ​គ្រប់​វត្ត​អារាម​ហាក់​មាន​សភាព​ស្ងប់ស្ងាត់ ព្រះសង្ឃ​អង្គ​ខ្លះ​មិន​ហ៊ាន​និមន្ត​ចេញ​បិណ្ឌ​ចង្ហាន់​ទេ​ព្រោះតែ​ភ័យ​ខ្លាច ឯ​ព្រះសង្ឃ​ខ្លះ​ទៀត​បាន​និមន្ត​ចេញ​បិណ្ឌ​ដែរ​តែ​មិន​មាន​លក្ខណៈ​ព្រោងព្រាត​តាម​ដងផ្លូវ​ដូច​មុន​ទេ ព្រោះ​រង្កៀស​ចិត្ត​អ្នកស្រុក ទោះជា​មាន​អ្នក​ប្រគេន​ចង្ហាន់​ក៏​ប្រគេន​ទាំង​ចុងដៃ នេះ​ជា​ឥទ្ធិពល​ដ៏​អាក្រក់​នៃ​វីរុស​កូ​រ៉ូ​ណា ។

យោង​តាម​អ​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​របស់​ព្រះសង្ឃ​ដែល​កំពុង​ចុះ​បេះ​ត្រួយ​ត្រគៀត ផ្កាកំប្លោក​ក្នុង​បឹង និង​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា សម័យ​មាន​ជំងឺ​ដ៏​កាច​សាហាវ កូ​វី​ដ​១៩ ឬ​កូ​រ៉ូ​ណា មិន​អាច​ឱ្យ​ព្រះសង្ឃ​ចេញ​ទៅ​រក​បិណ្ឌ​ចង្ហាន់​កើត អ​ញ្ចឹ​ង​មាន​តែ​នាំ​គ្នា​បេះ​ដៃ​ត្រគៀត ផ្កាកំប្លោក​យក​មក​ស្លម្ជូរ​ត្រីឆ្អើរ​ឱ្យ​រួច​តែ​មួយ​ពេល​ទៅ ។ យើង​ទាំងអស់​គ្នា​ទាំង​ពុទ្ធបរិស័ទ ទាំង​ព្រះសង្ឃ ត្រូវ​ខិតខំ​ទប់ស្កាត់ អនាម័យ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​ឱ្យ​បាន​គ្រប់​ៗ​អង្គ​គ្រប់​ៗ​គ្នា ។

បច្ចុប្បន្ន​មេរោគ​កូ​រ៉ូ​ណា​បាន​និង​កំពុង​បន្ត​រាតត្បាត​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ។ មេរោគ​នេះ​ក្រៅ​តែ​ពី​បង្ក​អ​ស្ថេ​រ​ភាព​សង្គម​និង​ប៉ះពាល់​ដល់​វិស័យ​សុខុមាលភាព​សាធារណៈ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ឆ្លង​និង​ស្លាប់​រាប់​ម៉ឺន​នាក់ ជំងឺ​នេះ​ក៏​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​វិស័យសេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ។

ដើម្បី​ទប់ស្កាត់​ការ​រី​រាលដាល​នៃ​ជំងឺ​នេះ ប្រទេស​ជា​ច្រើន​បាន​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន ដូច​ជា សាលារៀន ភោជនីយដ្ឋាន រោងកុន សេវា​ដឹក​ជញ្ជូន ខារ៉ាអូខេ ក្លឹ​ប​កម្សាន្ត ក្លឹ​ប​ហាត់ប្រាណ និង​កាស៊ីណូ​ជាដើម ហើយ​ក៏​មាន​ប្រទេស​មួយ​ចំនួន​ក៏​សម្រេច​បិទ​ប្រទេស​តែ​ម្ដង នេះ​ជា​អានុភាព​នៃ​មេរោគ​កំណាច​កូ​វី​ដ​១៩​នា​សម័យ​ទំនើប ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ