ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​ចាប់​ពស់​ថ្លាន់​ញី​មួយក្បាល​​ប្រគល់​ឱ្យ​អធិការ​​នគរបាល​​ស្រុក​សាលា​ក្រៅ​

9 ឆ្នាំ មុន

ខេត្ត​​ប៉ៃ​លិន ៖ ពស់ថ្លាន់​ញី​មួយ​ក្បាល ដែល​មាន​ទម្ងន់​ជាង​១២​គីឡូក្រាម ប្រវែង​១.៦០​ម៉ែត្រ ត្រូវ​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ ហើយ​បាន​នាំ​គ្នា​ចាប់​យក​​ទៅ​ប្រគល់​ជូន​លោក​អធិការ​ស្រុក​សាលា​ក្រៅ ដើម្បី​ចាត់ចែង​ប្រគល់​បន្តជូន​ទៅ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សាលា​ក្រៅ ឱ្យ​យក​ទៅ​ព្រ​លែង​នៅ​ក្នុង​ព្រៃ ក្បែរ​រម​ណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ កាលពី​រសៀល​ថ្ងៃ​ទី​១៤ តុលា ២០១៤ ស្ថិត​នៅ​ចំណុច​ក្នុង​ព្រៃ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ

ខេត្ត​​ប៉ៃ​លិន ៖ ពស់ថ្លាន់​ញី​មួយ​ក្បាល ដែល​មាន​ទម្ងន់​ជាង​១២​គីឡូក្រាម ប្រវែង​១.៦០​ម៉ែត្រ ត្រូវ​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ ហើយ​បាន​នាំ​គ្នា​ចាប់​យក​​ទៅ​ប្រគល់​ជូន​លោក​អធិការ​ស្រុក​សាលា​ក្រៅ ដើម្បី​ចាត់ចែង​ប្រគល់​បន្តជូន​ទៅ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សាលា​ក្រៅ ឱ្យ​យក​ទៅ​ព្រ​លែង​នៅ​ក្នុង​ព្រៃ ក្បែរ​រម​ណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ កាលពី​រសៀល​ថ្ងៃ​ទី​១៤ តុលា ២០១៤ ស្ថិត​នៅ​ចំណុច​ក្នុង​ព្រៃ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ស្ថិត​នៅ​ភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

​លោក ឡាយ ពិសិដ្ឋ នាយ​ផ្នែក​រង​រដ្ឋបាល​ព្រៃឈើ​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ តុលា ២០១៤​នេះ​ថា សត្វ​ពស់ថ្លាន់​ញី​មួយ​ក្បាល​ដែល​មាន​ទម្ងន់​ជាង​១២​គីឡូក្រាម ប្រវែង​ជាង​១​ម៉ែត្រ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅក្នុង​ព្រៃ ក៏​ចាប់​យក​មក​ប្រគល់​ឱ្យទៅ​ខាង​អធិការ​ដ្ឋាន​​នគរបាល​ស្រុក​សាលា​ក្រៅ ដោយ​មានលោក សំ សា​រ៉េ​ត អភិបាលស្រុក​សាលា​ក្រៅ​ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី​ចូលរួម​ផង​ដែរ រួច​ពស់​មួយ​ក្បាល​​នេះ​ក៏​យក​ទៅ​ប្រគល់​ជូន​ខាង​រដ្ឋបាល​ព្រៃឈើ​ស្រុក​សាលា​ក្រៅ ដើម្បី​យក​ទៅ​ព្រ​លែង​នៅ​ក្នុង​ព្រៃ​ក្បែរ​ទឹកធ្លាក់​ភ្នំ​ខៀវ ដើម្បី​ធ្វើការ​អភិរក្ស ៕​