ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ និង​ផ្គរ រន្ទះ ចាប់ពី​ថ្ងៃ​២២ ដល់​២៨ ខែមេសា​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​រយៈពេល​មួ​យស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​២២ ដល់ ២៨…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​រយៈពេល​មួ​យស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​២២ ដល់ ២៨ ខែមេសា ឆ្នាំ​២០២០ ។

ក្រសួង​បាន​បន្ត​ថា កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​២៣​អង្សា​សេ ព្រមទាំង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្ទៃ​ប្រទេស ហើយ​មាន​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

សេចក្តីជូនដំណឹង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែមេសា​នេះ ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​២៨ ខែមេសា ឆ្នាំ​២០២០ ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេត​ឃើញ​ថា ជ្រលង​សម្ភា​ធ​ទាប​អូស​បន្លាយ​លើ​កម្ពុជា​ជាមួយនឹង​ខ្យល់​បក់​មក​ពី​សមុទ្រ​ចិន​ខាងត្បូង ។

១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៥°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​។

២- បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ។

៣ – បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ។


ជាមួយនឹង​ស្ថានភាព​នេះ ក្រសួង​ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​បា​តុ​ភូ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើត​មាន ជា​ពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល និង​ជួរ​ភ្នំ​ដងរែក ចាប់ពី​ថ្ងៃ​ទី​២៣-២៥ ខែមេសា ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ