ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងថ្លៃ​គោះ​ទ្វារ​ហៅ​ប្អូនប្រុស​តែ​មិន​​​តប លុះ​អើត​មើល​តាម​បង្អួត​ស្ទើរ​គាំង​បេះ​ដូង

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​បាត់​បង់​ជីវិត​ក្នុង​ថ្លុកឈាម​នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ក្រោយ​ពី​បងថ្លៃ​គោះ​ទ្វារ​ហៅ​ជន​រង​គ្រោះ តែ​ឃើញ​ឆ្លើយ​តប​នោះ​ទេ ទើប​អើត​មើល​តាម​បង្អួត​ក៏​ឃើញ​ជន​រង​គ្រោះ​ដេក​ក្នុង​ថ្លុកឈាម​ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​បាត់​បង់​ជីវិត​ក្នុង​ថ្លុកឈាម​នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ក្រោយ​ពី​បងថ្លៃ​គោះ​ទ្វារ​ហៅ​ជន​រង​គ្រោះ តែ​ឃើញ​ឆ្លើយ​តប​នោះ​ទេ ទើប​អើត​មើល​តាម​បង្អួត​ក៏​ឃើញ​ជន​រង​គ្រោះ​ដេក​ក្នុង​ថ្លុកឈាម​ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ស៊ន់ ជា ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ​ម៉ូតូ ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ ហើយ​មានស្រុក​កំណើត​ស្រុក​សូត្រ​និគម ខេត្តសៀមរាប​។

យោង​តាម​សម្ដី​បងថ្លៃ​ស្រី​របស់​ជន​រង​គ្រោះ​ឈ្មោះ អ៊ុ​ក មុំ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ជា​បងថ្លៃ​បាន​យក​ខោអាវ​ដែល​បោក​អ៊ុត​រួច​ហើយ មក​ឱ្យ​ប្អូន​របស់​គាត់ (​ជន​រង​គ្រោះ​) នៅ​បន្ទប់​ជួល ។ បន្ទាប់​មក​គាត់​បាន​គោះ​ទ្វារ​ហៅ​តែ​មិន​ឆ្លើយ​តប​នោះ​ទេ ពេល​នោះ​គាត់​ក៏​ព្យាយាម​គោះ​ទ្វារ​ហៅ​ម្ដងទៀត ប៉ុន្តែ​នៅ​តែ​មិន​ឮ​ឆ្លើយ​តប​មក​វិញ​ដដែល ទើប​រូប​គាត់​ជា​បងថ្លៃ​គាត់​បាន​អើត​មើល​តាម​បង្អួច​ក៏​ឃើញ​ប្អូនថ្លៃ​របស់​គាត់​ប្រឡាក់​សុទ្ធតែ​ឈាម ។

បងថ្លៃ​ជន​រង​គ្រោះ​បន្ត​ថា ពេល​ណោះ​គាត់​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នោះ​ទេ តែ​ភ្លាម​ៗ​នោះ​គាត់​បាន​បើកទ្វារ​ចូល​ដែរ តែ​ជាប់​សោ​នៅ​ខាងក្នុង ក្រោយមក​គាត់​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ក្នុង​ករណី​នេះ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើតហេតុ រួច​សមត្ថកិច្ច​ក៏​ធ្វើការ​កាត់​សោរ ដើម្បី​ចូល​ទៅ​ក្នុង​បន្ទប់ និង​ត្រួតពិនិត្យ​ទៅ​លើ​សព​ជន​រង​គ្រោះ លុះ​រហូត​ដល់​យប់​ថ្ងៃ​ទី​២១ មេ​សា ថ្ងៃ​ដដែល សមត្ថកិច្ច​នៅ​តែ​ពុំ​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ជា​ករណី​អ្វី​ឱ្យ​ពិតប្រាកដ​នៅឡើយ​នោះ​ទេ​។ (​កែស​ម្រយ​ល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ