ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ​ជា​មេរៀន​សំខាន់​ដែល​អាជីវករ​គួរ​រៀន​ពី​នាយក​ប្រតិបត្តិ​របស់ Starbucks

3 ឆ្នាំ មុន

កាលពី​ស​ប្តា​ហ៍​មុន លោក ខេ​វី​ន ច​ន​សាន់ (Kevin Johnson) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Starbucks បាន​ចែករំលែក​សំបុត្រ​មួយ​ដែល​លោក​បាន​ផ្ញើ​ជូន​ដល់​បុគ្គលិក​ទាំងអស់​របស់​ក្រុមហ៊ុន​ដើម្បី​ផ្តល់​ពី​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ដើម្បី​ឆ្លើយ​តប​នឹង​កូ​វី​ដ​-១៩ ។…

កាលពី​ស​ប្តា​ហ៍​មុន លោក ខេ​វី​ន ច​ន​សាន់ (Kevin Johnson) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Starbucks បាន​ចែករំលែក​សំបុត្រ​មួយ​ដែល​លោក​បាន​ផ្ញើ​ជូន​ដល់​បុគ្គលិក​ទាំងអស់​របស់​ក្រុមហ៊ុន​ដើម្បី​ផ្តល់​ពី​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ដើម្បី​ឆ្លើយ​តប​នឹង​កូ​វី​ដ​-១៩ ។

លោក​បាន​សរសេរ​ថា «​ពាក្យពេចន៍​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​មោទនភាព និង​អំណរ​គុណ​របស់ខ្ញុំ​សម្រាប់​អ្នក​ទេ ដែល​ជា​ដៃគូ​សហការ​របស់ Starbucks ខណៈ​ដែល​អ្នក​បង្ហាញ​ការ​គាំទ្រ​ទៅ​អតិថិជន និង​សហគមន៍​រាប់​ពាន់​ដែល​ពួក​យើង​បម្រើ ។ ក្នុង​កំឡុង​ពេល​ដ៏​ពិបាក​នេះ អ្នក​បាន​បង្ហាញខ្លួន និង​បន្ត​អនុវត្ត​តាម​បេសកកម្ម និង​តម្លៃ​ដែល​ពួក​យើង​គោរព ហើយ​ខ្ញុំ​និង​ដឹងគុណ​នេះ​ជា​រៀង​រហូត​» ។

ក្នុង​ការ​ឆ្លើយ​តប​ដំបូង​ទៅ​នឹង​កូ​វី​ដ​-១៩ លោក ច​ន​សាន់ បាន​អនុវត្ត​ផែនការ​ដំណាក់កាល​ទី​មួយ​ដែល​ផ្តោត​សំខាន់​ខ្លាំង​លើ​ការ​ចៀសវាង និង​ទប់ស្កាត់ ។ ក្នុង​ដំណាក់កាល​នេះ លោក​បាន​សម្រេចចិត្ត​បិទ​ហាង​មួយ​ចំនួន និង​កាត់​បន្ថយ​សេវាកម្ម​ផ្សេង​ៗ ។

បច្ចុប្បន្ន​នេះ លោក​បាន​ប្រកាស​ពី​ផែនការ​សម្រាប់​ដំណាក់កាល​ទី​ពីរ​ដែល​ផ្តោត​លើ​ការ​តាមដាន និង​សម្រប​ខ្លួន ។ Starbucks នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ហាង​ធម្មតា​វិញ​បន្តិច​ម្តង​ៗ តែ​វា​នឹង​កើត​មាន​ឡើង​ខុស​ៗ​គ្នា​ទៅ​តាម​ផ្នែក​ផ្សេង​ៗ​ក្នុង​សហរដ្ឋអាមេរិក និង​ក្នុង​ប្រទេស​ដទៃ​ជុំវិញ​ពិភពលោក ។ ក្រុមហ៊ុន​បាន​សម្រេច​ផ្តល់​អំណាច​ក្នុង​ការ​សម្រេចចិត្ត​លម្អិត​ទៅ​លើ​អ្នកដឹកនាំ​ក្នុង​តំបន់ ព្រោះ​ឥទ្ធិពល​របស់​កូ​វី​ដ​-១៩ មាន​លក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​សហគមន៍​នីមួយ​ៗ ។

ផ្ទុយ​ពី​ក្រុមហ៊ុន​ដទៃ​ភាគច្រើន Starbucks កំពុង​តែ​បង្ហាញ​ថា​ពួក​គេ​សុខចិត្ត​ផ្តល់​អំណាច​ដល់​បុគ្គលិក​របស់​ខ្លួន​ក្នុង​ការ​សម្រេច​ចិត្តធំ​ៗ ប៉ុន្តែ​ពួក​គេ​មិន​ធ្វើ​ដូច្នេះ​ដោយ​មិន​ផ្តល់​ការ​ណែនាំ​ច្បាស់លាស់​ទេ ។ ការិយាល័យ​ធំ​របស់​ក្រុមហ៊ុន​បាន​ចេញ​ជា​គោលការណ៍​ន​ណែនាំ ទិន្នន័យ​ច្បាស់លាស់ និង​ការ​សន្ទនា​ជាមួយនឹង​អ្នកដឹកនាំ​ទាំងនោះ​ដើម្បី​ជួយ​ដល់​ការ​សម្រេចចិត្ត​ផង​ដែរ ។

មេរៀន​សំខាន់​ដែល​អាជីវកម្ម​អាច​រៀន​បាន គឺ​ចៀសវាង​ការ​គ្រប់គ្រង​មនុស្ស​ដែល​ធ្វើការ​ឲ្យ​អ្នក​ខ្លាំង​ពេក ។ គោលដៅ​សំខាន់ គឺ​ការ​ជួយ​ឲ្យ​ពួក​គេ​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ល្អ ដូច្នេះ​អ្នក​ត្រូវ​ផ្តល់​នូវ​មធ្យោបាយ និង​កា​រន​ណែនាំ​ច្បាស់លាស់​ដើម្បី​ជួយ​ដល់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ