ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ម្នាក់​នេះ​លាក់ខ្លួន​បែប​ណា​ ដើម្បី​គេច​ពី​កូ​វី​ដ​-១៩ ?

3 ឆ្នាំ មុន

កាលពី​ខែមីនា​កន្លង​មកនេះ​លោក​មហាសេដ្ឋី ដេ​វី​ដ ហ្គេ​ហ្វេ​ន (David Geffen) បាន​ចែករំលែក​រូបភាព​នាវា Rising Sun របស់​លោក​លើ​ប្រព័ន្ធ​សង្គម​ដើម្បី​បង្ហាញ​ពី​ការ​រក្សា​គម្លាត​ពី​មនុស្ស​ដើម្បី​ការពារ​ខ្លួន​ពី​កូ​វី​ដ​-១៩ ។…

កាលពី​ខែមីនា​កន្លង​មកនេះ​លោក​មហាសេដ្ឋី ដេ​វី​ដ ហ្គេ​ហ្វេ​ន (David Geffen) បាន​ចែករំលែក​រូបភាព​នាវា Rising Sun របស់​លោក​លើ​ប្រព័ន្ធ​សង្គម​ដើម្បី​បង្ហាញ​ពី​ការ​រក្សា​គម្លាត​ពី​មនុស្ស​ដើម្បី​ការពារ​ខ្លួន​ពី​កូ​វី​ដ​-១៩ ។ ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រិះគន់​ខណៈ​ដែល​លោក​បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​លោក​លើ​នាវា​តម្លៃ ៥៩០​លាន​ដុល្លារ ។

ជា​លទ្ធផល​លោក​បាន​សម្រេចចិត្ត​លប់​រូបភាព​ចោល​វិញ ប៉ុន្តែ​វា​បាន​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​មានការ​ឆ្ងល់​ពី​ជីវិត​របស់​មហាសេដ្ឋី​ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​ជុំវិញ​ពិភពលោក​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​រាតត្បាត​នៃ​កូ​វី​ដ​-១៩ ។ព្រោះតែ​ការ​ហាមឃាត់​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក និង​ការ​សម្រេច​ពី​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឲ្យ​មនុស្ស​នៅផ្ទះ ឬ​ចៀសវាង​កន្លែង​សាធារណៈ​ដែល​សម្បូរ​ដោយ​មនុស្ស​មហាសេដ្ឋី​មួយ​ចំនួន​បាន​ចាក​ចេញពីផ្ទះ​ដើម្បី​ទៅ​រស់នៅ​លើ​នាវា​រាប់​លាន​ដុល្លារ​របស់​ពួក​គេ​វិញ​។

លោក រូ​ភើ​ត ខរ​ណឺ (Rupert Connor) ដែល​តំណាង​ក្រុមហ៊ុន Luxury Yacht Group LLC បាន​ប្រាប់​ដល់​សារព័ត៌មាន CNN Travel ថា «​ពេល​ដែល​អ្នក​ស្គាល់​នាវា និង​បុគ្គលិក​ធ្វើការ​លើ​នាវា​ច្បាស់ វា​ប្រៀប​បានជា​ស្រះ​ទឹក​នៅ​កណ្តាល​សមុទ្រ​ខ្សាច់​ដែល​នៅ​ឆ្ងាយ​ពី​ភាព​ចលាចល​ផ្សេង​ៗ​លើ​លោក ។ នាវា​ជា​ច្រើន​មាន​ផ្ទុក​នូវ​សម្ភាៈ​គ្រប់គ្រាន់​សម្រាប់​ការ​ស្នាក់​នៅ​យូរ ហើយ​ប្រព័ន្ធ​ដំណើរការ​របស់​ពួក​វា​អនុញ្ញាត​ឲ្យ​វា​ដំណើរការ​បាន​រាប់​ខែ និង​បុគ្គលិក​ភាគច្រើន​ថែម​ទាំង​ទទួល​បានការ​ហ្វឹកហាត់​ផ្នែក​សង្គ្រោះ​ជីវិត​ថែម​ទៀត​» ។

យោង​ទៅ​តាម​លោក ខរ​ណឺ បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​ដែល​ជ្រើសរើស​ស្នាក់​នៅ​លើ​នាវា ពួក​គេ​មិន​មាន​ធ្វើ​ដំណើរ​ទៅ​ណា​ទេ ។ ផ្ទុយ​មក​វិញ​ពួក​គេ​ភាគច្រើន​ស្ថិត​នៅ​ជុំវិញ​កោះ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​ទទួល​ស្បៀង និង​សម្ភារៈ​ផ្សេង​ៗ​ចាំបាច់​សម្រាប់​ការ​រស់នៅ ។

ប៉ុន្តែ​យោង​ទៅ​តាម​លោក រុំ​ា​ប​ល រ៉ូ​ម៉ា​ណូ​លី (Rumble Romagnoli) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Relevance លោក​មិន​គិត​ថា​មហាសេដ្ឋី​ពេញចិត្ត​នឹង​ការ​ស្នាក់​នៅ​លើ​នាវា​រាប់​ស​ប្តា​ហ៍ ឬ​ខែ​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ស្នាក់​នៅ​លើ​នាវា​អាច​នឹង​ល្មើស​នឹង​បទបញ្ជា​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​ប្រាប់​ដល់​ប្រជាជន​ឲ្យ​ស្នាក់​នៅផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ