ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសឆ្គង​ធំ​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​លុយ​ព្រោះតែ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

ជំងឺ​កូ​វី​ដ​-១៩ បាន​រាតត្បាត​ស្ទើរតែ​គ្រប់​ផ្នែក​នៃ​ពិភពលោក​ទៅ​ហើយ​ដែល​បាន​បង្ក​ជា​ភាព​មិន​ប្រាកដប្រជា​យ៉ាង​ខ្លាំង​ផ្នែក​ការងារ ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ ។ ជា​លទ្ធផល មនុស្ស​ជា​ច្រើន​បាន​ធ្វើការ​សម្រេចចិត្ត​ខុសឆ្គង​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខាតបង់​ថវិកា​ដែល​ខ្លួន​ខិតខំ​ប្រឹងប្រែង​រក និង​សន្សំ ។ ខាងក្រោម​នេះ…

ជំងឺ​កូ​វី​ដ​-១៩ បាន​រាតត្បាត​ស្ទើរតែ​គ្រប់​ផ្នែក​នៃ​ពិភពលោក​ទៅ​ហើយ​ដែល​បាន​បង្ក​ជា​ភាព​មិន​ប្រាកដប្រជា​យ៉ាង​ខ្លាំង​ផ្នែក​ការងារ ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ ។ ជា​លទ្ធផល មនុស្ស​ជា​ច្រើន​បាន​ធ្វើការ​សម្រេចចិត្ត​ខុសឆ្គង​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខាតបង់​ថវិកា​ដែល​ខ្លួន​ខិតខំ​ប្រឹងប្រែង​រក និង​សន្សំ ។ ខាងក្រោម​នេះ គឺជា​កំហុសឆ្គង​សំខាន់​ៗ​ដែល​អ្នក​គួរតែ​ចៀសវាង​ប្រសិនបើ​អ្នក​មិន​ចង់​ខ្ជះខ្ជាយ​លុយ​ក្នុង​កំឡុង​ពេល​ប្រទេស​កំពុង​ប្រឈម​មុខ​នឹង​កូ​វី​ដ​-១៩៖

១. ធ្វើការ​សម្រេចចិត្ត​ដោយ​យោង​តាម​ការ​ភ័យ​ខ្លាច
ការ​ធ្វើការ​សម្រេចចិត្ត​ដោយ​អាស្រ័យ​លើ​ការ​ភ័យ​ខ្លាច​អាច​ធ្វើ​ឲ្យ​មនុស្ស​ជ្រើសរើស​ជម្រើស​ដោយ​មិន​បាន​ថ្លឹងថ្លែង​គ្រប់គ្រាន់ ហើយ​ភាគច្រើន​វា​មិន​នាំ​យក​លទ្ធផល​ល្អ​ៗ​ទេ ។ អ្នកជំនាញ​ផ្តល់​យោបល់​ឲ្យ​មនុស្ស​រក្សា​ភាព​ស្ងប់​អារម្មណ៍​ពេល​ដែល​គិត​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ដូច​ជា​ប្រភព​ចំណូល​របស់​អ្នក ការ​ចាយវាយ​របស់​អ្នក អ្វី​ដែល​អ្នក​អាច​កាត់​បន្ថយ​ដើម្បី​សន្សំ​ច្រើន​ជាង​មុន និង​ធនធាន​ដែល​អាច​រក្សា​តម្លៃ​បាន​យូរ​នៅ​ថ្ងៃ​អ​នាគ​ទ​ជាដើម ។

២. ចាយវាយ​ដោយ​មិន​ទុក​ប្រាក់​សន្សំ
ជា​ទូទៅ​មនុស្ស​តែងតែ​កាត់​បន្ថយ​ការ​ចាយវាយ​ពេល​ដែល​ពួក​គេ​ស្ថិត​ក្នុង​គ្រាអាសន្ន ដូច្នេះ​បច្ចុប្បន្ន​នេះ​ជា​ពេល​ដ៏​ល្អ​ក្នុង​ការ​ពិនិត្យ​មើល​ប្រាក់​សន្សំ​របស់​អ្នក​ឡើង​វិញ ។ ជាមួយ​ប្រាក់​ដែល​សេសសល់ អ្នក​គួរតែ​ចេះ​ទុកដាក់​វា​ឲ្យ​បាន​ល្អ និង​ចៀសវាង​ចាយវាយ​លើ​អ្វី​ដែល​នឹង​បាត់បង់​តម្លៃ​ទៅ​វិញ​ក្នុង​ពេល​ឆាប់​ៗ ។

៣. មិន​សួរ​យោបល់​អ្នក​មានបទពិសោធន៍
ជាក់ស្តែង​មនុស្ស​គ្រប់​គ្នា​មិន​មានចំណេះ​ដឹង ឬ​ជំនាញ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​គ្រប់គ្រង​ចំណូល និង​ចំណាយ​ផ្ទាល់ខ្លួន ឬ​ក្នុង​គ្រួសារ​ទេ ។ វា​ជា​ហេតុ​ដែល​អ្នក​គួរតែ​សាកសួរ​ពី​យោបល់​របស់​អ្នក​ដែល​មាន​ជំនាញ​ច្បាស់លាស់ ឬ​មានបទពិសោធន៍​ច្រើន​មុន​ពេលធ្វើការ​សម្រេច​ចិត្តធំ​ៗ ។

៤. ប្រញាប់​លក់​ទ្រព្យសម្បត្តិ
ភាគច្រើន​មនុស្ស​ប្រញាប់​លក់​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ចេញ​ពេល​ដែល​មើលឃើញ​តម្លៃ​ចាប់ផ្តើម​ធ្លាក់​ចុះ តែ​វា​អាច​ជា​កំហុសឆ្គង​ធំ​មួយ​ប្រសិនបើ​អ្នក​មិន​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​ទេ ។ ប្រវត្តិសាស្ត្រ​បង្ហាញ​ឲ្យ​ឃើញ​ថា បន្ទាប់​ពី​មាន​វិបត្តិ សេដ្ឋកិច្ច​តែងតែ​ងើបឡើង​វិញ​ដូច្នេះ​អ្នក​មិន​គួរ​លក់​ទ្រព្យសម្បត្តិ​ចេញ​ក្នុង​បរិស្ថាន​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​ទេ​លុះត្រាតែ​ការ​វិនិយោគ​របស់​អ្នក​ពិត​ម​ជា​មិនល្អ ហើយ​ការ​មាន​វា​ជា​កម្មសិទ្ធិ​របស់​អ្នក​បង្ក​ផលវិបាក​ដល់​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ