ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jack Ma ៖ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​សំខាន់​ណាស់​ប្រសិនបើ​ចង់​ឆ្លង​ផុត​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ក្នុង​បទ​សម្ភាស៍​អន​ឡាញ​មួយ​ជាមួយនឹង​សារព័ត៌មាន China Media…

លោក​មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ក្នុង​បទ​សម្ភាស៍​អន​ឡាញ​មួយ​ជាមួយនឹង​សារព័ត៌មាន China Media Group ថា ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​កំពុង​តែ​ជួយ​សង្គ្រោះ​ដល់​សេដ្ឋកិច្ច​ពិភពលោក ហើយ​អ៊ី​ន​ធើ​ណេ​ត​ក៏​ជា​បច្ចេកវិទ្យា​សម្រាប់​ថ្ងៃ​អនាគត​ដែរ ។

លោក​បាន​និយាយ​ថា «​មិន​មាន​ប្រទេស ឬ​ក្រុមហ៊ុន​ណាមួយ​ដែល​អាច​ផ្តាច់ខ្លួន​ចេញពី​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​បាន​ឡើយ​» ។ ពេល​ដែល​ជំងឺ​កូ​វី​ដ​-១៩ បាន​ផ្ទុះ​ឡើង​ដំបូង មូលនិធិ​សប្បុរសធម៌​របស់​លោក ជេ​ក ម៉ា គឺ Jack Ma Foundation បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​មួយ​ដែល​សរុប​មាន​ថវិកា ១៤.២៦​លាន​ដុល្លារ​កាលពី​ថ្ងៃ​ទី ២៩​ខែមករា សម្រាប់​ការ​ស្រាវជ្រាវ និង​ផលិត​វ៉ាក់សាំង ។ ក្នុង​នោះ​មាន ២.៨៥​លាន​ដុល្លារ​ត្រូវ​បាន​បរិច្ចាគ​ទៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​វិទ្យាស្ថាន​វិស្វកម្ម​ចិន ។

លោក ម៉ា បាន​បកស្រាយ​ថា «​យោង​តាម​គំនិត​របស់ខ្ញុំ ការ​ផ្ទុះ​ជំងឺ​នេះ​នឹង​មិន​ត្រូវ​បាន​បញ្ចប់​ក្នុង​រយៈពេល​ខ្លី​ទេ ហើយ​វា​អាច​ត្រូវ​បាន​លុប​បំបាត់​ទាំងស្រុង​ដោយ​ពឹងផ្អែក​លើ​ការ​បង្កើត​ថ្មី​ក្នុង​ផ្នែក​បច្ចេកវិទ្យា និង​ការ​ស្រាវជ្រាវ​ផ្នែក​សុខាភិបាល ។ ដូច្នេះ​ពួក​យើង​ត្រូវ​តែ​ត្រៀមខ្លួន​សម្រាប់​រយៈពេល​វែង​» ។

ទោះជា​បច្ចុប្បន្ន ពិភពលោក​កំពុង​តែ​ជួប​ប្រទះ​នូវ​ភាព​មិន​ប្រាកដប្រជា​ខ្លាំង​ពិតមែន មាន​ចំណុច​មួយ​ដែល​មនុស្ស​អាច​យល់​ស្រប​លើ​គឺ កូ​វី​ដ​-១៩ នឹង​ផ្លាស់​ប្តូរ​ការ​ធ្វើ​អាជីវកម្ម​របស់​មនុស្ស​ក្នុង​រយៈពេល​វែង ។

មនុស្ស​កាន់តែ​ច្រើន​បាន​ងាក​ចេញពី​ការ​ទិញ​ទំនិញ​តាម​ហាង ទៅ​ការ​ទិញ​ទំនិញ​អន​ឡាញ​វិញ ហើយ​ទម្លាប់​នេះ​មិន​អាច​បាត់បង់​ទិញ​វិញ​ដោយ​ងាយ​ៗ​ទេ​ទោះជា​កូ​វី​ដ​-១៩ ត្រូវ​បាន​កម្ចាត់​ពិតមែន​ក្តី ។ ដូច្នេះ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​រក្សា​អតិថិជន និង​ទាញ​អត្ថប្រយោជន៍​ពី​ការ​ផ្លាស់​ប្តូរ​នៃ​ទម្លាប់​ចាយវាយ​របស់​មនុស្ស ។

លោក ម៉ា បាន​បញ្ជាក់​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នឹង​ក្លាយជា​កត្តា​គោល​សម្រាប់​អាជីវកម្ម​ក្នុង​ការ​ឆ្លង​ផុត​ស្ថាន​ការ​បច្ចុប្បន្ន និង​សម្រាប់​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស និង​សេដ្ឋកិច្ច​ពិភពលោក ។ វីរុស​នេះ​ប្រៀប​បានជា​មុខសញ្ញា​ប្រាប់​ដល់​ពិភពលោក​ថា ប្រទេស​ជុំវិញ​ពិភពលោក​ត្រូវ​តែ​ខិតខំ​ប្រេង​ប្រែង​បន្ថែម​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ