ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បាន​ហើយ ក្រុម​ចោរប្លន់​ដែល​ភ្ជង់​អ្នកលក់​ចាប់ហួយ​នៅ​ស្រុក​ជីក្រែង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរប្លន់​ប្រដាប់​ដោយ​អាវុធ​ច្នៃ​បាន​ធ្វើ​សកម្ម​ភាព​ភ្ជង់​អ្នកលក់​ចាប់ហួយ​នៅ​ស្រុក​ជីក្រែង ហើយ​យក​ទ្រព្យសម្បត្តិ រួច​គេចខ្លួន បាត់ ក្រោយមក​ក៏​ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន និង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ធ្វើ​ស្រាវជ្រាវ…

ខេត្តសៀមរាប ៖ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរប្លន់​ប្រដាប់​ដោយ​អាវុធ​ច្នៃ​បាន​ធ្វើ​សកម្ម​ភាព​ភ្ជង់​អ្នកលក់​ចាប់ហួយ​នៅ​ស្រុក​ជីក្រែង ហើយ​យក​ទ្រព្យសម្បត្តិ រួច​គេចខ្លួន បាត់ ក្រោយមក​ក៏​ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន និង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ធ្វើ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២០ ត្រង់​ចំណុច​ភូមិ​ក្របៅ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង​។

បើ​តាម​លោកស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ មេ​សា​នេះ​ថា កម្លាំង​នគរបាល​ស្រុក​ជីក្រែង និង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការដ្ឋាន​ខេត្ត បាន​សហការ​គ្នា​ស្រាវជ្រាវ​ករណី​ក្រុម​ចោរប្លន់​ផ្ទះ​អ្នកលក់​ចាប់ហួយ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ កាលពី​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែ មេ​សា ត្រង់​ចំណុច​ភូមិ​ក្របៅ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង​។

លោកស្នងការ​រង​បន្ត​ថា ជនសង្ស័យ​ទាំងនោះ​មាន ១.​ឈ្មោះ សំ សី ហៅ​ម៉ី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​ធ្វើស្រែ ២.​ឈ្មោះ ឡុ​ន ធុង ហៅ​ថុ​ង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស ៣.​ឈ្មោះ ឡឹ​ង ប៊ឿ​ប ហៅ​ប៊ឿ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន និង​៤.​ឈ្មោះ សុត សំ​អុល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ។ ជនសង្ស័យ​ទាំង​៤​នាក់​នេះ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្របៅ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ទុន បឿ​ត ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​លក់ដូរ​។

លោកស្នងការ​រង​បន្ត​ទៀត​ថា បើ​យោង​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២០ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​ម៉ោង​៣​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៩ មេ​សា មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ស្លៀកពាក់​ខោអាវ​ប៉ា​រ៉ា ពាក់មួក​ការពារ​សុវត្ថិភាព​ពណ៌​ខ្មៅ បាន​យក​កាំភ្លើង​កែ​ច្នៃ (​កាំភ្លើង​បាញ់​ខ្យល់​) មក​គោះ​ទ្វារ​ហៅ​ជន​រង​គ្រោះ​ដើម្បី​ទិញ​ស្រា ។ លុះ​នៅ​ពេល​ជន​រង​គ្រោះ​បើកទ្វារ ក្រុម​ជនសង្ស័យ​ក៏​យក​កាំភ្លើង​ខ្យល់ ភ្ជង់​ទៅ​លើ​ជន​រង​គ្រោះ​គំរាម​ប្លន់​យក​ប្រាក់​ចំនួន​៥០០​ដុល្លារ និង​ខ្សែ​.​ក​មាស​មួយ​ខ្សែ​ទម្ងន់​៣​ជី​ទៀត​ផង ។ ក្រោយ​ពេល​ធ្វើ​សកម្មភាព​ហើយ ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​គេចខ្លួន​បាត់​។

លុះ​នៅ​ថ្ងៃ​ទី​២០ ខែមេសា កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ចុះ​មក​សហ​ការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ជីក្រែង ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត រួច​ឃាត់ខ្លួន​ជន​សង្ស័យ​ទាំង​៤​នាក់​ខាងលើ យក​មក​ធ្វើការ​សាកសួរ​។ បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៤​នាក់ ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ករណី​ខាងលើ​នេះ​ពិតប្រាកដ​មែន។

លោក​បញ្ជាក់​ថា ករណី​នេះ កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជន​សង្ស័យ​​ទាំងនេះ​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ហើយ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ