ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ នៅ​សល់​រាយ​ប៉ាយ​កន្លែង​ណាខ្លះ​ក្នុង​ប្រទេស​កម្ពុជា?

4 ឆ្នាំ មុន

មេរោគ​កូ​វី​ដ​១៩ បាន​ឆ្លង​រាលដាល​ដល់​១៣ រាជធានី​ខេត្ត ក្នុង​ចំណោម ២៥​រាជធានី ខេត្ត​ទូ​ទាំង​ប្រទេស​កម្ពុជា ចាប់តាំងពី​ចុង​ខែមករា នៅ​ពេល​មាន​ករណី​ដំបូង​បាន​កើត​មាន ។ បន្ទាប់​ពី​កិច្ច​ប្រឹងប្រែង​ដោយ​រដ្ឋាភិបាល…

មេរោគ​កូ​វី​ដ​១៩ បាន​ឆ្លង​រាលដាល​ដល់​១៣ រាជធានី​ខេត្ត ក្នុង​ចំណោម ២៥​រាជធានី ខេត្ត​ទូ​ទាំង​ប្រទេស​កម្ពុជា ចាប់តាំងពី​ចុង​ខែមករា នៅ​ពេល​មាន​ករណី​ដំបូង​បាន​កើត​មាន ។

បន្ទាប់​ពី​កិច្ច​ប្រឹងប្រែង​ដោយ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ខេត្ត​មួយ​ចំនួន​ក៏​លែង​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ តទៅ​ទៀត ។ នេះ​បើ​តាម របាយការណ៍​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២១ ខែមេសា ។

ដោយ​ពិនិត្យ​មើល​របាយការណ៍​របស់​ក្រសួងសុខាភិបាល ខេត្ត​ដែល​បាន​ព្យាបាល​អស់អ្នក​ជំងឺ​កូ​វី​ដ​១៩ រួម​មាន​ខេត្ត ១ -​ខេត្តបាត់ដំបង ដែល​ធ្លាប់​មាន​ចំនួន​៨​ករណី ២ – ខេត្តព្រះវិហារ ដែល​ធ្លាប់​មាន​២​ករណី ៣- ខេត្តកំពត​ដែល​ធ្លាប់ មាន​២​ករណី ៤ – ខេត្ត​ត្បូងឃ្មុំ ដែល​ធ្លាប់​មាន​៤​ករណី ៥ – ខេត្តកំពង់ចាម ដែល​ធ្លាប់​មាន​១៦​ករណី ៦ -​ខេត្តកោះកុង ដែល​ធ្លាប់​មាន​២​ករណី និង​៧​ខេត្តកណ្តាល ដែល​ធ្លាប់​មាន​២​ករណី​។

រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៥​ទៀត មិន​ទាន់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩​អស់​នៅឡើយ​ទេ ។ ក្នុង​នោះ ១​រាជធានី​ភ្នំពេញ​នៅ​សល់​៧​ករណី ២​ខេត្ត​ព្រះ​សីហ​នុស​ល់​១​ករណី ៣​ខេត្តសៀមរាប​សល់​១​ករណី ៤​ខេត្តបន្ទាយមានជ័យ​សល់​១​ករណី ៥​ខេត្តកំពង់ឆ្នាំង សល់​១​ករណី​និង​ខេត្ត​កែប​សល់​១​ករណី ។

កូ​វី​ដ​១៩​មាននៅ​កម្ពុជា​ចំនួន​១២២​ករណី ចាប់តាំងពី​ចុង​ខែមករា​មក ។ ប៉ុន្តែ​បន្ទាប់​ពី​បាន​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ អ្នកជំងឺ​ចំនួន​១១០​នាក់ បានជា​សះស្បើយ ចំណែក​នៅ​សល់១២​ករណី​ទៀត​កំពុង​ទទួល​ការ​ព្យាបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ