ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំចេះតែហ៊ាន! ព្រោះ​គ្រោះថ្នាក់​ងាយ​កើត​ខ្លាំង​ណាស់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៣​នាក់​បានរង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដោយសារ​ថយ​រថយន្ត​បុក​បង្កាន់ដៃស្ពានបាក់​ធ្លាក់ចូល​ក្នុង​អាង​ទឹក​ត្រពាំង​ថ្ម ដែល​មាន​កម្ពស់​ប្រមាណ​៥​ម៉ែត្រ ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ​ខែមេសា…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៣​នាក់​បានរង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដោយសារ​ថយ​រថយន្ត​បុក​បង្កាន់ដៃស្ពានបាក់​ធ្លាក់ចូល​ក្នុង​អាង​ទឹក​ត្រពាំង​ថ្ម ដែល​មាន​កម្ពស់​ប្រមាណ​៥​ម៉ែត្រ ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ​ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ពាន​ទី​១ រមណីយដ្ឋាន​អាង​ទឹក​ត្រពាំង​ថ្ម ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ។

លោក​វរសេនីយ៍ឯក យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​ឈ្មោះ ព្រីង ដា អាយុ​៣២​ឆ្នាំ រស់នៅភូមិ​មាត់​ស្រះ ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក បាន​ឲ្យ​ប្តីឈ្មោះ លាង ភា​ឡៃ អាយុ​៣៦​ឆ្នាំ បង្រៀន​បើករថយន្ត ។ នៅ​ពេល​បើក​ដល់​ចំណុច​កៀន​ស្ពានខាងលិច​ដែល​ជា​កន្លែង​ចំណោត រថយន្ត​បាន​ថយក្រោយ ។

ពេល​នោះ ​ប្រពន្ធ​ដែល​រៀន​បើកបរ បញ្ចូល​លេខ​ចំ​លេខ​ថយក្រោយ ហើយ​ជាន់​ហ្វ្រាំង​បែរជា​ច្រឡំ​ជាន់​ហ្កា​រ ក៏​បណ្តាល​ឲ្យ​រថយន្ត​ថយក្រោយ​ស្ទុះ​លឿន​ជ្រុល​ទៅ​បុក​អ្នកលក់​ផ្លែ​ឈូក នៅ​ក្បែរ​បង្កាន់ដៃស្ពាន​បណ្តាល​ឲ្យ​រង​របួសធ្ងន់ រួច​បន្ត​ទៅ​បុក​បង្កាន់ដៃស្ពាន​បាក់​ធ្លាក់​រថយន្ត​ចូល​ក្នុង​អាង​ទឹក​ខាងក្រោម ដែល​មាន​កម្ពស់​ប្រមាណ​៥​ម៉ែត្រ រង​របួស​ទាំង​២​នាក់​ប្តី​ប្រពន្ធ ។

លោក​អធិការ​បញ្ជាក់​ថា ក្នុង​ករណី​គ្រោះថ្នាក់នេះ​បណ្តាល​ឲ្យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​រង​របួសធ្ងន់​ទាំង​២​នាក់ ដោយ​ប្រពន្ធ​បែក​លើ​ភ្នែក​ឆ្វេង ឯ​ប្តី​បែក​ចិញ្ចើម​ឆ្វេង និង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រុក ។ រថយន្ត​ដែល​ធ្លាក់​ទៅ​ក្នុង​អាង​ទឹក​នេះ ម៉ាក​តូ​យូ​៉​តា​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​២A-៩៣៣១ ។ ចំណែក​ស្ត្រី​អ្នកលក់​ផ្លែ​ឈូក ​ដែល​រង​របួសធ្ងន់​ដែរ​ឈ្មោះ សូ ស៊ី​ណា ហៅ​វិត អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ថ្ម​ជើង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ ពេទ្យ ​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គលបុរី ៕

អត្ថបទសរសេរ ដោយ