ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អាច​ផលិត​ស៊ីម៉ង់ត៍​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ប្រទេស​ស្ទើរ​បាន​ទាំងស្រុង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​លទ្ធផល​ក្នុង​ការ​ផលិត​ស៊ីម៉ង់ត៍​ដោយ​ខ្លួនឯង​ស្ទើរ​ទាំងស្រុង ដោយ​មិន​ចាំបាច់​នាំ​ចូល​ពី​ក្រៅប្រទេស​ដូច​មុន ក្នុង​ការ​ផ្គត់​ផ្គង​ក្នុង​ប្រទេស ។ លោក យស…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​លទ្ធផល​ក្នុង​ការ​ផលិត​ស៊ីម៉ង់ត៍​ដោយ​ខ្លួនឯង​ស្ទើរ​ទាំងស្រុង ដោយ​មិន​ចាំបាច់​នាំ​ចូល​ពី​ក្រៅប្រទេស​ដូច​មុន ក្នុង​ការ​ផ្គត់​ផ្គង​ក្នុង​ប្រទេស ។

លោក យស មុនី​រ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​រ៉ែ និង​ថាមពល​បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​ផលិត ស៊ីម៉ង់​ដោយ​ខ្លួនឯង​សម្រាប់​ផ្គត់ផ្គង់​ប្រើប្រាស់​ក្នុងស្រុក​បាន​ដោយ​មិន​ចាំ​យក​ពី​ប្រទេស​ក្រៅ​ដូច​មុន​ទៀត​ទេ ។ ពោល គឺ​មិន​ចាំ​យក​ថវិកា​ទៅ​ចំណាយ​នៅ​លើ​ស៊ីម៉ង់ត៍​នោះ​ទេ ។

លោក​បាន​បន្ត​ថា លទ្ធផល​ដែល​ក្រសួង​រ៉ែ និង​ថាមពល​សម្រេច​បាន​នៅ​ក្នុង​ឆ្នាំ​២០១៩ មាន​ដូច​ជា បាន​អនុញ្ញាត​ឲ្យ​អាជីវករ​ធ្វើ​អាជីវកម្ម​រ៉ែ​សំណង់ ដែល​អាច​បំពេញ​បាន​នូវ​តម្រូវការ​ប្រើប្រាស់​នូវ​ក្នុង​ប្រទេស​កម្ពុជា ដោយ​រ៉ែ​ទាំងនោះ​មាន​គ្រោះ ខ្សាច់ និង​ថ្ម ដែល​ជា​វត្ថុធាតុដើម សម្រាប់​ផ្គត់ផ្គង់​ក្នុង​ការ​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ។

លោក​បាន​បន្ត​ថា លទ្ធផល​ដែល​ក្រសួង​សម្រេច​បាន គឺ​អនុញ្ញាត និង​ដាក់​ដំណើរការ​នូវ​រោងចក្រ​ផលិតផល​ស៊ីម៉ង់ត៍​ដែល​មាន​សមត្ថភាព​ផលិត​បាន​ចំនួន​ប្រមាណ​៨​លាន​តោន ក្នុង​មួយ​ឆ្នាំ ។ អី​ញ្ចឹ​ង​សមត្ថកិច្ច​ផលិត​ស៊ីម៉ង់ត៍​ចំនួន​៥ នៅ​កម្ពុជា​អាច​ផ្គត់​ផ្គង​សឹងតែ​១០០​ភាគរយ​នូវ​តម្រូវការ​ទាំងអស់ នៃ​តម្រូវការ​នៅ​ក្នុង​ប្រទេស ដែល​ផលិតផល​ស៊ីម៉ងត៍​នេះ បើ​យើង​និយាយ​ពី​មុន​ឆ្នាំ​២០០៦ ឬ​២០០៧ គឺ​កម្ពុជា​បាន​ពឹងផ្អែក​នាំ​ចូល​ពី​បរទេស​ទាំងស្រុង ។ លោក​បញ្ជាក់​ថា ៖«​អា​ឡូ​វ​នេះ យើង​មាន​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​បំរើ​សេចក្តី​ត្រូវការ​គ្រប់គ្រាន់​ក្នុង​ប្រទេស​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​លើក​ឡើង​ថា​ក្រសួង​រ៉ែ និង​ថាមពល​បាន​ធ្វើ​ការងារ​សំខាន់​ៗ​ដូច​ជា យើង​ប្រែក្លាយ​ធនធាន​រ៉ែ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ