ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងអាចធ្វើអាជីវកម្មផលិតមាសខ្នាតអន្តរជាតិនៅខេត្តមួយរបស់កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចាត់ទុកជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​មួយ​រូប​របស់​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ២១ មេ​សា​នេះ​ថា កម្ពុជា​កំពុង​រៀបចំ​ធ្វើ​អាជីវកម្ម​ផលិត​មាស​ខ្នាត​អន្តរជាតិ​មួយ​នៅ​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​។ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា…

រាជធានី​ភ្នំពេញ​៖ ចាត់ទុកជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​មួយ​រូប​របស់​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ២១ មេ​សា​នេះ​ថា កម្ពុជា​កំពុង​រៀបចំ​ធ្វើ​អាជីវកម្ម​ផលិត​មាស​ខ្នាត​អន្តរជាតិ​មួយ​នៅ​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​។

ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា នេះ ឯកឧត្តម យស មុនី​រ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រ៉ែ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់​ថា «​អាជីវកម្ម ខ្នាត​ឧស្សាហកម្ម ខ្នាត​អន្តរជាតិ គឺ​យើង​បាន​រក​ឃើញ​ជម្រក​រ៉ែ​មាស​មួយ ដែល​មា​នទី​តាំងនៅ​ក្នុង​តំបន់ ដែល​យើង​ហៅ​ថា​នៅ​តំបន់ អូរ​ខ្វាវ ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ហើយ​យើង​សង្ឃឹមថា នឹង​អាច​មាន​ផលិតផល​មាស​របស់​កម្ពុជា នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ទៅ​តាម​ផែនការ​» ។

សូម​បញ្ជាក់​ថា​កន្លង​មក​មាន​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​បាន​សិក្សា​ស្រាវជ្រាវ​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​អំពី​រ៉ែ​មាស តែ​កន្លង​មក​មិន​ទាន់​មានការ​ធ្វើ​អាជីវកម្ម​ធំដុំ​នៅឡើយ​ទេ ខណៈ​កន្លង​មក​នៅ​មាន​បងប្អូន​ខ្មែរ​យើង​បាន​ប្រកប​មុខរបរ​រក​រ៉ែ​មាស​ជា​លក្ខណៈ​ប្រពៃណី​ជា​ច្រើន​តំបន់ ដូច​ជា​នៅ​ខេត្ត​មណ្ឌល​គី​រី​និង​នៅ​ស្រុក​រវៀង​នៃ​ខេត្តព្រះវិហារ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ