ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​កំពុង​កើន​ខ្ពស់​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចេញ​ពី​ពលករ​អន្តោប្រវេសន៍

3 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី៖ សិង្ហ​បុរី​ប្រកាស​នា​ថ្ងៃ​ទី​២០​ មេ​សា ពី​ការ​កើន​ខ្ពស់​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស ​COVID-19 ជាមួយ​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​ជាង​១.៤០០​នាក់ រក​ឃើញ​ជា​ពិសេស​ក្នុង​បណ្ដា​ទីតាំង​ស្នាក់​នៅ​របស់​បណ្ដា​ពល​ករ​អន្តោប្រវេសន៍​ក្នុង​ប្រទេស​នោះ​។ ប្រទេស​សិង្ហ​បុរី​នាគ្រា​ដំបូង​អាច​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ដោយសារ​យុទ្ធសាស្ត្រ​នៃ​ការ​ត្រួតពិនិត្យ​មឺ​ុ​ង​ម៉ាត់​បំផុត និង​ការ​តាម​ប្រមាញ់​រក​បណ្ដា​មនុស្ស​ដែល​ប៉ះពាល់​ជាមួយ​អ្នក​ឆ្លង​។…

ប្រទេស​សិង្ហ​បុរី៖ សិង្ហ​បុរី​ប្រកាស​នា​ថ្ងៃ​ទី​២០​ មេ​សា ពី​ការ​កើន​ខ្ពស់​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស ​COVID-19 ជាមួយ​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​ជាង​១.៤០០​នាក់ រក​ឃើញ​ជា​ពិសេស​ក្នុង​បណ្ដា​ទីតាំង​ស្នាក់​នៅ​របស់​បណ្ដា​ពល​ករ​អន្តោប្រវេសន៍​ក្នុង​ប្រទេស​នោះ​។

ប្រទេស​សិង្ហ​បុរី​នាគ្រា​ដំបូង​អាច​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ដោយសារ​យុទ្ធសាស្ត្រ​នៃ​ការ​ត្រួតពិនិត្យ​មឺ​ុ​ង​ម៉ាត់​បំផុត និង​ការ​តាម​ប្រមាញ់​រក​បណ្ដា​មនុស្ស​ដែល​ប៉ះពាល់​ជាមួយ​អ្នក​ឆ្លង​។ ប៉ុន្តែ​ប្រទេស​នោះ​បាន​ប្រឈម​មុខជា​មួយ​រលក​ទី​២​នៃ​ការ​ឆ្លង ដែល​ចាប់ផ្ដើម​ពី​ខែមេសា​មក​។

អាជ្ញាធរ​សុខា​បាល​សិង្ហ​បុរី​ ប្រកាស​នា​ថ្ងៃ​ទី​២០​មេ​សា ពី​អ្នក​ឆ្លង​វីរុស​ថ្មី​១.៤២៦​នាក់ ​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​៨.០១៤​នាក់​ និង​អ្នក​ស្លាប់​១១​នាក់​ ។ ចំនួន​អ្នក​ឆ្លង​ថ្មី​បាន​កើនឡើង​ក្នុង​ប្រទេស​នេះ តាំងពី​ចាប់ផ្ដើម​យុទ្ធនាការ​នៃ​ការ​ធ្វើតេស្ត ក្នុង​បណ្ដា​ទីតាំង​ដែល​មាន​ពួក​ពលករ​អន្តោប្រវេសន៍​រស់នៅ​ច្រើន ក្នុង​លក្ខខណ្ឌ​គ្មាន​អនាម័យ​។

សិង្ហ​បុរី​មាន​កម្មករ​សំណង់​ប្រមាណ​ជា​២០០.០០០​នាក់ ដែល​ភាគច្រើន​មក​ពី​អា​សី​ុ​ខាងត្បូង ដែល​ធ្វើការ​ខាង​សំណង់​អគារ​ខ្ពស់​ៗ​និង​បណ្ដា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដោយ​ទទួល​បាន​ប្រាក់​រវាង​ពី​៤០០ ​ទៅ​៥០០​ដុល្លារ​ក្នុង​១​ខែ ៕

អត្ថបទសរសេរ ដោយ