ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អស្ចារ្យ​! ៨​ថ្ងៃ​ជាប់​គ្នា​មិន​មាន​អ្នក​ឆ្លង​ថ្មី ខណៈ​​ជា​សះស្បើយ​៣​នាក់​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​ដល់​ម៉ោង​៨​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី ២១ មេ​សា ២០២០ ក្រសួង​ប្រកាស​ថា ព្យាបាល​ជា​សះស្បើយ​៣​នាក់​ទៀត​ហើយ ខណៈ​យើង​ពុំ​រក​ឃើញ​អ្នកជំងឺ…

រាជធានី​ភ្នំពេញ ៖ រហូត​ដល់​ម៉ោង​៨​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី ២១ មេ​សា ២០២០ ក្រសួង​ប្រកាស​ថា ព្យាបាល​ជា​សះស្បើយ​៣​នាក់​ទៀត​ហើយ ខណៈ​យើង​ពុំ​រក​ឃើញ​អ្នកជំងឺ COVID-19 ករណី​ថ្មី​ទេ ដែល​សរុប​ប្រទេស​យើង​មាន​ចំនួន​១២២​ករណី​ដដែល និង​សរុប​ជា ១១០​នាក់​ហើយ ។ នេះ​បើ​យោង​តាម​ក្រសួង​សុខ​ភិ​បាល​កម្ពុជា​ចេញផ្សាយ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០ នេះ ។

ប្រទេស​កម្ពុជា​យើង នៅ​សល់​តែ​១២​នាក់​ទេ ដែល​កំពុង​សម្រាក​ព្យាបាល ។ ជាក់ស្តែង​ប្រទេស​យើង​៨​ថ្ងៃ​ជាប់​គ្នា​ហើយ មិន​មាន​អ្នក​ឆ្លង​ថ្មី​ឡើយ តែ​សូម​បងប្អូន​ត្រូវ​ប្រយ័ត្ន កុំ​ប្រហែស​ឲ្យ​សោះ ពិតមែនតែ​ពុំ​រក​ឃើញ​ករណី​ថ្មី​ក៏​ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ