ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងប្រញាប់ទៅណា! ​បត់​ចូល​វត្ត​មិន​ទាន់​ ​ដេក​​ត្រាំ​ទឹក​​បះជើង​ឡើង​លើ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​រង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​រថយន្ត​​មួយគ្រឿង​សង្ស័យ​បើក​លឿន​ពេក​បត់​មិន​ទាន់​​ ​បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ផ្ងា​រ​ជើង​ឡើង​លើ ។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែមេសា​ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ខ្លោងទ្វារ​ចូល​វត្ត​ព្រះ​រាម​រង្សី​…

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​រង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​រថយន្ត​​មួយគ្រឿង​សង្ស័យ​បើក​លឿន​ពេក​បត់​មិន​ទាន់​​ ​បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ផ្ងា​រ​ជើង​ឡើង​លើ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែមេសា​ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ខ្លោងទ្វារ​ចូល​វត្ត​ព្រះ​រាម​រង្សី​ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៣ ​ស្ថិត​ក្នុងភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

តាម​ប្រភពពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​រថយន្ត​​មួយគ្រឿង​​ម៉ាក​​កាម​រី​បា​ឡែ​ន ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ២A-៣៤០២ អ្នក​បើកបរ​​មិនស្គាល់​អត្ត​សញ្ញាណនោះទេ​ ​បានបើកបរ​​ក្នុង​ល្បឿន​យ៉ាង​លឿន​​ក្នុងទិស​​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​​បត់​​ចូល​ខ្លោងទ្វារ​វត្ត​ព្រះ​រាម​រង្សី ប៉ុន្តែ​ដោយ​សារ​ល្បឿន​លឿន​ពេក​មិន​អាច​បត់​បាន​​ក៏​បណ្ដាល​ឲ្យ​​ក្រឡាប់​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយទឹក​​បះ​ជើង​ឡើង​លើ​ត្រាំ​ក្នុង​ទឹកតែ​ម្ដង ។

​តាម​ប្រភពដដែលបានបន្ត​ថា ​ភ្លាម​ៗនោះ​គេ​ឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់​បាន​វារ​ចេញពី​ក្នុង​រថយន្ត ដោយ​មាន​រង​របួស និង​ប្រឡាក់​ពេញ​ខ្លួន បាន​ឡើង​លើ​ថ្នល់​រួច​​ហៅ​ម៉ូតូឌុប​ជិះ​​ទៅ​កាន់​​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ដោយ​ខ្លួនឯង ដោយ​ទុក​រថយន្ត​ចោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​បាន​យករ​ថ​យន្ត​ស្ទូច​មក​ស្ទូច​រថយន្ត​​មួយ​គ្រឿង​​ខាងលើ​ទៅ​រក្សា​ទុក​ជូន​ម្ចាស់​ដើម​វិញ ដើម្បី​ការពារ​ក្រែង​បាន​បាត់បង​ដោយ​ប្រការ​ណាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ