ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​​​​ជរា​ម្នាក់​​គ្មានទីពឹង​ទទួល​បាន​ផ្ទះ​១​ខ្នង​ពី​កាកបាទក្រហម

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​លោកយាយ​​ម្នាក់​មាន​អាយុ​៧៨​ឆ្នាំ​ ​គ្មាន​កូនចៅ ​រស់នៅ​ម្នាក់ឯង​ បាន​ទទួល​ផ្ទះ​១​ខ្នង​ពី​សាខា​កាកបាទក្រហមកម្ពុជា​​កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២០​ នៅ​ស្រុក​ស្វាយចេក​។ លោក…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​លោកយាយ​​ម្នាក់​មាន​អាយុ​៧៨​ឆ្នាំ​ ​គ្មាន​កូនចៅ ​រស់នៅ​ម្នាក់ឯង​ បាន​ទទួល​ផ្ទះ​១​ខ្នង​ពី​សាខា​កាកបាទក្រហមកម្ពុជា​​កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២០​ នៅ​ស្រុក​ស្វាយចេក​។

លោក លឿង សុ​ភ័​ក្រ អភិបាលស្រុក​ស្វាយចេក​ បាន​មាន​ប្រសាសន៍​ថ្លែង​អំណ​គុណ​​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ ដែល​បាន​កសាង​ផ្ទះ​​១​ខ្នង​ប្រគល់​ជូន​លោកយាយ យឹ​ម យឿ​ន អាយុ​៧៨​ឆ្នាំ​ រស់នៅ​ភូមិ​រការ​ថ្មី ឃុំ​​ស្រុក​ស្វាយចេក ​ដែល​គ្មាន​កូនចៅ ​រស់នៅ​ម្នាក់ឯង​។

ក្នុង​ឱកាស​​នោះដែរ ​លោក​ អ៊ុំ​ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​មាន​ប្រសាសន៍​ថា ផ្ទះ​មួយខ្នង​ដែល​ត្រូវ​ប្រគល់​ជូន​លោកយាយ​ជរា​គ្មាន​ទីពឹង​​ខាងលើនេះ ​គឺជា​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ ​ដោយសាងសង់ឡើង​អំពី​ដែក​ប្រក់​ស័ង្កសី​ មាន​ប្រវែង​ណ្តោ​យ​៤​ម៉ែត្រ និង​ទទឹង​៣,៨​ម៉ែត្រ​ ចំណាយ​ថវិកាអស់​១.៧៦៨​ដុល្លា​រ​ ​ហើយក៏​ជា​ផ្ទះ​ដែ​លប្រគល់​ជូន​លើក​ទី​៦ ​ក្នុង​ខេត្តបន្ទាយមានជ័យ​។

​លោកអភិបាល​ខេត្ត​បាន​បញ្ជាក់​ថា​ នេះ​​ជា​ការ​យកចិត្តទុកដាក់​ពី​​​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ប្រធាន​កាក​បា​ក្រហម​កម្ពុជា ដើម្បីជួយដល់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ និង​ងាយ​រង​គ្រោះ​ និង​រង​គ្រោះ​ដោយ​ធម្មជាតិ គឺ​តែងតែ​ជួយ​​ទាន់​ពេលវេលា​ ដោយ​​មិន​ប្រកាន់​​​ពី​និន្នាការ​នយោបាយ, ពណ៌​សម្បុរ​​ឬ​ពូជ​សាសន៍​អ្វី​ឡើយ​។

ក្នុង​ពិធី​ប្រគល់​ផ្ទះ​​ជូន​លោកយាយ​​ខាងលើ ក៏​បាន​​ប្រគល់​​អំណោយ​​ជា​​សម្ភារៈ​និង​គ្រឿងឧបភោគបរិភោគដូចជា​ ​អង្ក​រ​៥០​គីឡូក្រាម ត្រីខ​២០​កំប៉ុង មី​២​កេស ទឹកស៊ីអុី​វ ទឹកត្រី​១២​ដប ប្រេងឆា​១​ដប ប៊ី​ចេ​ង​១​កញ្ចប់ កន្ទេល​១ មុង​១ ក្រ​ម៉ា​១ ភួយ​១ សា​រ៉ុ​ង​១ អាវយឺត​១ សាប៊ូ​លាងដៃ និង​ចាន ឆ្នាំង​ ស្លាបព្រា​ ផងដែរ​​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ