ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ វិធីសាស្ត្រ​ដើម្បី​រក​លុយ​ពី​ផ្ទះ​ក្នុង​ជំនាន់​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ប្រឈម​មុខ​នឹង​វីរុស​កូ​វី​ដ ១៩ ប្រជាជន​ជា​ច្រើន​កំពុង​តែ​ត្រូវការ​ប្រាក់​ចំណូល​ចាំបាច់ ។ ជាមួយ​គ្នា​នេះ​ដែរ មិន​មាន​នរណា​ម្នាក់​ដែល​អាច​ដឹង​ថា​ពេល​ណា​ទើប​អ្វី​ៗ​ត្រលប់​ទៅ​ដូច​ដើម​វិញ​ឡើយ ។ ក្នុង​នាម​ជា​បុគ្គលិក​ក្នុង​ស្ថាប័ន​ការងារ ឬ​អាជីវកម្ម តួនាទី​របស់​យើង…

ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ប្រឈម​មុខ​នឹង​វីរុស​កូ​វី​ដ ១៩ ប្រជាជន​ជា​ច្រើន​កំពុង​តែ​ត្រូវការ​ប្រាក់​ចំណូល​ចាំបាច់ ។ ជាមួយ​គ្នា​នេះ​ដែរ មិន​មាន​នរណា​ម្នាក់​ដែល​អាច​ដឹង​ថា​ពេល​ណា​ទើប​អ្វី​ៗ​ត្រលប់​ទៅ​ដូច​ដើម​វិញ​ឡើយ ។

ក្នុង​នាម​ជា​បុគ្គលិក​ក្នុង​ស្ថាប័ន​ការងារ ឬ​អាជីវកម្ម តួនាទី​របស់​យើង គឺ​មាន​តែ​រក​វិធី​ថ្មី​ៗ​ដើម្បី​បន្ត​ធ្វើការ​ខណៈ​ដែល​ការ​រក្សា​គម្លាត​រវាង​មនុស្ស និង​មនុស្ស​ប៉ុណ្ណោះ ។
សម្រាប់​អ្នក​ដែល​ជួប​ប្រទះ​ការ​ខាតបង់​ព្រោះតែ​កូ​វី​ដ ១៩ ខាងក្រោម​ជា​គំនិត​ងាយ​ៗ​ដែល​អ្នក​អាច​សាកល្បង ដើម្បី​រក​លុយ​បន្ថែម​ក្នុង​ជំនាន់​កូ​វី​ដ ១៩៖

១. ការងារ​ដឹក​ជញ្ជូន
ព្រោះតែ​មនុស្ស​ត្រូវ​បាន​ប្រាប់​ឲ្យ​ចៀសវាង​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​លុះត្រាតែ​ក្នុង​ករណី​ចាំបាច់ មនុស្ស​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​បាន​ងាក​ទៅ​រក​ការ​ទិញ​ទំនិញ​អន​ឡាញ​ដែល​មាន​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​ដល់​ផ្ទះ ។ ជា​លទ្ធផល តម្រូវការ​សម្រាប់​អ្នក​ដឹក​ជញ្ជូន​ពិត​ម​ជា​មាន​ខ្ពស់​ណាស់​ក្នុង​ពេល​នេះ ។

២. បង្រៀន​អន​ឡាញ
នរណា​ដែល​មានការ​អប់រំ​ល្អ​អាច​ចាប់ផ្តើម​ការ​បង្រៀន​អន​ឡាញ​បាន​ក្នុង​ពេល​ដែល​ស្ថាប័ន​សិក្សា​ទូ​ទាំង​ប្រទេស​ព្យាយាម​ផ្តល់​ការ​សិក្សា​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ដល់​សិស្សានុសិស្ស ។ ក្រៅពី​ការ​អប់រំ​ទូទៅ​ហើយ អ្នក​ដែល​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ផ្នែក​អ្វីមួយ​ក៏​អាច​ចាប់ផ្តើម​ការ​បង្រៀន​ថ្មី​ៗ​លើ​អ៊ី​ន​ធើ​ណេ​ត​បាន​ដែរ ។

៣. ជួយ​មនុស្ស​ឲ្យ​ធ្វើ​លំ​ហាត់ប្រាណ
ព្រោះតែ​កន្លែង​ធ្វើ​លំ​ហាត់ប្រាណ​ជា​ច្រើន​ត្រូវ​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន បច្ចុប្បន្ន​នេះ​ជា​ពេល​ដ៏​ល្អ​ក្នុង​ការ​វគ្គ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លី​ៗ​លើ​អ៊ី​ន​ធើ​ណេ​ត ។ កម្មវិធី​នេះ​អាច​ផ្តល់​នូវ​គំនិត​ថ្មី​ៗ​និង​ងាយ​ៗ​សម្រាប់​ទស្សនិកជន​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​ធ្វើ​លំ​ហាត់ប្រាណ​នៅផ្ទះ​ជាដើម ។

៤. ចាប់ផ្តើម​អាជីវកម្ម​លក់​បន្ត
ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ទោះជា​ត្រូវ​បាន​ប៉ះពាល់​ពិតមែន តែ​វា​មិន​អាច​ឈប់​ទាំងស្រុង​បាន​ទេ ។ ដូច្នេះ​ក្នុង​ពេល​ដែល​មនុស្ស​ជា​ច្រើន​ត្រូវ​ឃុំខ្លួន​ក្នុងផ្ទះ និង​គ្មាន​ការងារ​ធ្វើ វា​អាច​ជា​ឱកាសល្អ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​លក់​បន្ត​អន​ឡាញ​ដូច​ជា​លើ​ប្រព័ន្ធ​សង្គម​ជាដើម និង​ផ្តល់​ជា​សេវា​ដឹក​ជញ្ជូន​ងាយ​ៗ​ដល់​អតិថិជន​របស់​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ