ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចខ្ចីម៉ូតូ​! ជិះពីភ្នំពេញទៅស្រុកអួតប្រាប់គេ លុះមកភ្នំពេញវិញអស់លក្ខណ៍​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ខ្ចី​ម៉ូតូ​ពី​មិត្ត​ភក្ដិ​ តែគេ​មិន​អោយ ក៏​​​ធ្វើ​សកម្មភាព​លួច​បានសម្រេច​​បំរុង​យក​ទៅ​លក់​ ​ប៉ុន្តែ​ត្រូវ​​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ​ក៏​នាំ​គ្នា​វាយ បណ្តាល​ឱ្យ​​រង​របួស​បែក​មុខ​បែក​មាត់​ និង​ឃាត់​​ខ្លួន​បានទាំង​បក្ខពួកម្នាក់ទៀត​ផង​ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩…

​រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ខ្ចី​ម៉ូតូ​ពី​មិត្ត​ភក្ដិ​ តែគេ​មិន​អោយ ក៏​​​ធ្វើ​សកម្មភាព​លួច​បានសម្រេច​​បំរុង​យក​ទៅ​លក់​ ​ប៉ុន្តែ​ត្រូវ​​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ​ក៏​នាំ​គ្នា​វាយ បណ្តាល​ឱ្យ​​រង​របួស​បែក​មុខ​បែក​មាត់​ និង​ឃាត់​​ខ្លួន​បានទាំង​បក្ខពួកម្នាក់ទៀត​ផង​ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ​ខែមេសា​ ឆ្នាំ​២០២០​ ​នៅ​ចំណុច​​ខាង​មុខ​បុរី​​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ សង្កាត់​កន្ទោក ខណ្ឌ
កំ​បូល ។

ជនសង្ស័យ​ជា​អ្នកធ្វើសកម្មភាព​​លួច​ម៉ូតូ​ឈ្មោះ​ស្រេង សុខ​ម៉េ​ង ភេទប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ជា​បក្ខពួក​ឈ្មោះ​សេង គី​ម​ស្រៀ​ង ភេទ អាយុ​២០​ឆ្នាំ​ មុខរបរ​លក់​ខោអាវ​តាម​អន​ឡាញ ស្នាក់​នៅ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ ភូមិ សំរោង ឃុំ​មុខ​ដា ស្រុក​រមាស​ហែក​ ខេត្ត ស្វាយ​​រៀង ។ ​រីឯ​ម៉ូតូ​​មួយគ្រឿង​ដែល​ជនសង្ស័យ​លួច​​នោះ​ម៉ាក​ហុងដា​ប៊ីត​ ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១GQ-៥៤៤៨ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​​សុំ​​មិន​បញ្ចេញ​ឈ្មោះបានអោយ​ដឹង​ថា ​មុន​ពេល​កើតហេតុ ​កាលពី​​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២០ នៅ​ខាង​មុខ​បន្ទប់​ជួល​ជន​រង​គ្រោះ​ស្ថិត​នៅ​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ខណៈ​ដែល​ជន​រង​គ្រោះ​ទុក​ម៉ូតូ​នៅ​ខាង​មុខ​បន្ទប់ ហើយ​ជនសង្ស័យ​ត្រូវជា​មិត្ត​ភ័ក្ដិ​ស្គាល់គ្នា តែ​មិន​ស្និទ្ធស្នាលនោះទេ​ ហើយ​បាន​ស្នាក់​នៅ​បន្ទប់​ជួល​ទល់មុខ​គ្នា បាន​ស្រែក​ខ្ចី​ម៉ូតូ​ពី​ជន​រង​គ្រោះ​ថា​យក​ទៅ​បញ្ចាំ​ទូរស័ព្ទ តែ​ជន​រង​គ្រោះ​នៅ​ក្នុង​បន្ទប់​បាន​ស្រែក​តប​វិញ​ថា អត់អោយ​ទេ ស្រាប់តែ​ជនសង្ស័យ​ឃើញ​កូនសោ​ម៉ូតូ​នៅ​ក្នុង​​
ក​ន្ត្រក​ម៉ូតូ​ក៏​បាន​លួច​យក​ម៉ូតូជិះ​គេចខ្លួន​បាត់​ស្រមោល ។

​តាម​ប្រភព​​ដដែល​បាន​​បន្ត​​ថា ​បន្ទាប់មក​ជនសង្ស័យ​ខាងលើ​បាន​យកម៉ូតូ​​នោះ​ជិះ​ទៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន ហើយ​​អួត​​ប្រាប់​គេឯង​នៅ​ក្នុងភូមិ​ថា ម៉ូតូ​​មួយគ្រឿង​ខាងលើ​នោះ​ខ្លួន​ទើបនឹង​ទិញ​ថ្មី លុះ​ពេល​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​រក​មើល​នៅ​ឯ​ស្រុក​កំណើត​របស់​ជនសង្ស័យ ​បែរជា​គេ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ទៀត ។

តាមប្រភពដដែលបានបន្ត​ទៀត​ថា លុះ​នៅ​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ម្នាក់​​ខាងលើ​បាន​នាំ​ជនសង្ស័យ​ម្នាក់​ទៀត​ថា​យក​ម៉ូតូ​ទៅ​លក់​នៅ​ម្តុំ​ឃ្លាំង​រំសេវ តែ​ម្ចាស់​ហាង​មិន​ព្រម​ទិញ ទើប​ជនសង្ស័យ​ខាងលើ​នោះ​បាន​ឌុ​ប​មិត្ត​ភក្ដិ​ម្នាក់​ថា​ទៅ​ជួប​សង្សារ​នៅ​ម្តុំ​​ចំណុចកើតហេតុ​ខាងលើ​ ស្រាប់តែ​ជន​រង​គ្រោះ​​ប្រទះ​ឃើញ​ម៉ូតូ​រួម​នឹង​ជនសង្ស័យ​២​នាក់​ខាងលើ​ ក៏​នាំ​គ្នា​ឃាត់​វាយ​ បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​​រង​របួស​​ប៉ោង​មុខ និ​ង​ជនសង្ស័យ​​ដែលជាអ្នក​​រួម​ដំណើរ​ម្នាក់​ទៀត រង​របួស​បែក​មុខ ទើប​សមត្ថកិច្ច​នគរបាល​នាំ​ជនសង្ស័យ​និ​ង​ជន​រង​គ្រោះ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កន្ទោក​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ បន្ទាប់​ពី​សមត្ថកិច្ច​សួរនាំ​ដឹង​ថា ​ករណី​ខាងលើ​បាន​​កើតហេតុ​នៅ​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ទើប​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កន្ទោក​បាន​ប្រគល់​ករណីនេះ​អោយ​ទៅ​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ