ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឆ្លងវីរុសកូវីដ១៩​នៅ​រដ្ឋ​ញូ​វ​យ៉​ក ​ចាប់​ចុះ​​ថយហើយ

4 ឆ្នាំ មុន

ការ​ឆ្លង​វីរុស​នោះ​ ក្នុង​រដ្ឋ​ញូ​វ​យ៉​ក​ចំណុច​ស្នូល​នៃ​ការ​ការ​ឆ្លង​នៅ​សហរដ្ឋអាមេរិកចាប់​ចុះ​ថយ ដែល​នោះ​ជា​លើក​ដំបូង ​តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​មក ។ ខណៈ​កំពុង​មាន​ស​ង្ក្រា​ម​ប៉ា​កា រ​វាង​លោក​ដូ​ណា​ល់​ត្រាំ ​និង​អភិ​បាល​នៃ​បណ្ដា​រដ្ឋ លើ​ការ​រក្សា​ទុក​ការ​រិ​ត​ដ្បិត ​ការ​បង្ខាំង​មនុស្ស​មិនឱ្យចេញ​ក្រៅ​ផ្ទះ…

ការ​ឆ្លង​វីរុស​នោះ​ ក្នុង​រដ្ឋ​ញូ​វ​យ៉​ក​ចំណុច​ស្នូល​នៃ​ការ​ការ​ឆ្លង​នៅ​សហរដ្ឋអាមេរិកចាប់​ចុះ​ថយ ដែល​នោះ​ជា​លើក​ដំបូង ​តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​មក ។ ខណៈ​កំពុង​មាន​ស​ង្ក្រា​ម​ប៉ា​កា រ​វាង​លោក​ដូ​ណា​ល់​ត្រាំ ​និង​អភិ​បាល​នៃ​បណ្ដា​រដ្ឋ លើ​ការ​រក្សា​ទុក​ការ​រិ​ត​ដ្បិត ​ការ​បង្ខាំង​មនុស្ស​មិនឱ្យចេញ​ក្រៅ​ផ្ទះ ​។ អភិបាល​រដ្ឋ​ញូ​វ​ញ៉​ក​ លោក​CUOMO​ ដែល​នា​ពេល​ថ្មី​ៗ​នេះ បាន​ពន្យារពេល​ការ​រិ​តដ្បិតក្នុង​រដ្ឋ​លោក ​រហូត​ដល់​ថ្ងៃ​ទី​១៥​ឧសភា​ នោះអះអាង​ថា ការ​ចុះ​ថយ​នៃ​ការ​ឆ្លង​នេះ​នឹង​ពឹង​លើ​អ្វី​ដែល​យើង​បាន​ធ្វើ​ ។

​សហរដ្ឋអាមេរិក​ កាលពី​​ថ្ងៃ​ទី​១៩ មេ​សា មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​COVID-19 មាន​លើស​ពី​៤០.០០០​នាក់​ហើយ​ ។ នេះបើ​តាម​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​ ។ តួលេខ​នេះ​​បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​នៅ​អា​មេ​រិ​ក មាន​លើស​ពី​នៅ​អី​ុ​តា​លី​ ប្រទេស​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ទី​២​លើ​ពិភពលោក ដោយសារ​វីរុស​ដល់​ជិត​១៧.០០០​នាក់​

សរុប​នៅ​សហរដ្ឋអាមេរិក មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នោះ​ កើន​ដល់​៤០.៥៨៥​នាក់ ។ ចំនួន​អ្នក​ស្លាប់​នៅ​ទីនោះ​ មាន​លើស​ពី​៣០.០០០​នាក់ តាំងពី​ថ្ងៃ​ទី​១៦ ​មេ​សា​ មក ​។ តុល្យការ​នៃ​ចំនួន​អ្នក​ស្លាប់​នៅ​សហ​រដ្ឋ​អាមេរិក មាន​សភាព​ធ្ងន់ធ្ងរ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយសារ​មក​ពី​ការ​រាប់​បញ្ចូល​បន្ថែមចំនួន​អ្នក​ស្លាប់ ប្រហែលជា​ទាក់ទិន​នឹង​វីរុស​COVID-19 តាម​មូលដ្ឋាន​មួយ​ចំនួន ដែល​ពី​មុន​មក​មិន​បាន​រាប់​បញ្ចូល​។ ទីក្រុង​ញូ​វ​យ៉​ក​ចំណុច​ស្នូល​នៃ​ការ​ឆ្លង​នៅ​អា​មេ​រិ​ក ប្រកាស​កាលពី​ថ្ងៃ​ទី​១៦​មេ​សា បន្ថែមចំនួន​អ្នក​ស្លាប់ ជាង​៣.៧០០​នាក់​។

ម្យ៉ាងទៀត​មហាអំណាច​ធំ​ជាងគេ​លើ​ពិភពលោក​នោះ បាន​ជំរឿន​ឃើញ​ចំនួន​ផ្លូវការ​នៃ​អ្នក​ឆ្លង​ក្នុង​ប្រទេស​ថា មាន​ដល់​ជាង​៧៤០.០០០​នាក់​។ ចំណែក​មនុស្ស​ប្រមាណ​ជា​៦៧.០០០​នាក់ ប្រកា​សថាបាន​ព្យាបាល​ជា​ចាក​ចេញពី​មន្ទីរពេទ្យ​។ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​កាលពី​ថ្ងៃ​ទី​១៨​មេ​សា​ថា ក្នុង​កម្រិត​ជាតិ​យើង​បាន​ធ្វើតេស្ត​រក​វីរុស លើ​មនុស្ស​ប្រមាណ​ជា​ជាង​៤​លាន​នាក់ ដែល​នោះ​ជា​ចំនួន​នៃ​ការ​ធ្វើតេស្ត​ដ៏​ច្រើន​បំផុត​ដោយ​ប្រទេស​មួយ​។

នៅ​សហរដ្ឋអាមេរិក​រដ្ឋការ​លោក​ត្រាំ​និង​អភិបាល​នៃ​បណ្ដា​រដ្ឋ​អា​មេ​រិ​ក នា​ថ្ងៃ​ទី​១៩​មេ​សាបាន​ប្រទាំង​ប្រទើស​គ្នា លើ​លទ្ធភាព​នៃ ការ​លុប​ចោលការ​រិ​ត​ត្បិត​បង្ខាំង​មនុស្ស​ឲ្យ​នៅ​ក្នុងផ្ទះ​។ បរិយាកាស​មាន​ភាព​កាន់តែ​តានតឹង​តាម​រយៈ​ការ​គាំទ្រ​របស់​លោក​ត្រាំ ចំពោះ​បណ្ដា​បាតុកម្ម​ដែល​ទាមទារ​ឲ្យ​បើក​សកម្មភាព​ឡើង​វិញ​ជា​ធម្មតា​។ រដ្ឋាភិបាល​អះអាង​ថា បណ្ដា​រដ្ឋ​ពេល​នេះ​មាន​លទ្ធភាព​គួរសម​ហើយ ក្នុង​ការ​ធ្វើតេស្ត​រក​អ្នក​ឆ្លង​វីរុស តែ​អភិបាល​រដ្ឋ​ជា​ច្រើន​បាន​បដិសេធ​។

អត្ថបទសរសេរ ដោយ