ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី ពេល​នេះ​មាន​ករណី​កូ​វី​ដ​១៩ ច្រើន​ជាងគេ ក្នុង​អាស៊ី​អាគ្នេយ៍

3 ឆ្នាំ មុន

សិង្ហ​បុរី ៖ ប្រទេស​សិង្ហ​បុរី បាន​វ៉ា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី យក​លេខ​មួយ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ខាង​ផ្នែក​មាន​ចំនួន​ករណី​ឆ្លង​កូ​វី​ដ​១៩ ច្រើន​ជាងគេ បន្ទាប់​ពី​ប្រទេស​នេះ​បាន​រក​ឃើញ​ជន​រង​គ្រោះ​រាប់រយ​នាក់​ទៀត ក្នុង​ចំណោម​កម្មករ​បរទេស ដែល​មាន​ប្រាក់​ឈ្នួល​ទាប​។…

សិង្ហ​បុរី ៖ ប្រទេស​សិង្ហ​បុរី បាន​វ៉ា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី យក​លេខ​មួយ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ខាង​ផ្នែក​មាន​ចំនួន​ករណី​ឆ្លង​កូ​វី​ដ​១៩ ច្រើន​ជាងគេ បន្ទាប់​ពី​ប្រទេស​នេះ​បាន​រក​ឃើញ​ជន​រង​គ្រោះ​រាប់រយ​នាក់​ទៀត ក្នុង​ចំណោម​កម្មករ​បរទេស ដែល​មាន​ប្រាក់​ឈ្នួល​ទាប​។

អាជ្ញាធរ​បាន​និយាយ​ថា ករណី​៥៩៦ បន្ថែម​ទៀត ត្រូវ​បាន​បញ្ជាក់​នៅ​ត្រឹម​ថ្ងៃអាទិត្យ ដែល​បាន​នាំ​ឱ្យ​មាន​ចំនួន​សរុប​នៃ​អ្នកមាន​ផ្ទុក​កូ​វី​ដ​១៩ ឡើង​ដល់ ៦៥៥៨ នាក់​នៅ​ក្នុង​ប្រទេស​។ ក្រសួងសុខាភិបាល​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្នុង​ចំណោម ៥៩៦​នាក់ មាន​តែ ២៥​នាក់​ប៉ុណ្ណោះ ដែល​ជា​ជនជាតិ​សិង្ហ​បុរី ឬ ជា​អ្នក​រស់នៅ​អចិន្ត្រៃយ៍​។

ចាប់តាំងពី​ចុងខែ​មីនា តំបន់​អាស៊ី​អាគ្នេយ៍ បាន​មើលឃើញ​ការ​កើនឡើង​នៃ​ការ​ឆ្លង​ក្នុងស្រុក ដែល​​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពលករ​បរទេស ដែល​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន ដែល​មាន​ភាព​ចង្អៀត​ណែន ដែល​នេះ​ធ្វើ​អោយ​ស្មុគស្មាញ​ដល់​កិច្ច​ប្រឹងប្រែង ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នេះ​។ រដ្ឋាភិបាល​បាន​រឹត​បន្តឹង​ច្បាប់​នៃ​ការ​ចូល​មក​ក្នុង​ប្រទេស ការ​ឱ្យ​ពាក់​ម៉ាស ជះ​លុយ​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​សេដ្ឋកិច្ច និង​បាន​ធ្វើការ​បិទ​ប្រទេស​មិន​ទាំងស្រុង ដែល​មាន​រយៈ​ពេល​​មួ​យស​ប្តា​ហ៍ ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​។

ជាមួយនឹង​ចំនួន​សរុប​ថ្មី សិង្ហ​បុរី បាន​ឈានមុខ​ឥណ្ឌូ​ណេ​ស៊ី ដែល​ឥឡូវ​មាន ៦២៤៨​ករណី​ហើយ​ហ្វី​លី​ពី​ន​មាន ៦០៨៧​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ