ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​បើកបរ​! ស្ត្រី​ម្នាក់​ជាន់​ហ្វ្រាំ​ច្រឡំ​ហ្គា​ថយក្រោយ​បុក​រះ​ ចូល​ត្រាំ​ទឹក​ត្រពាំង​​ថ្ម​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​ដោយសារ​តែ​ស្ត្រី​ម្នាក់​ឱ្យ​ប្តី​របស់​ខ្លួន​បង្រៀន​បើកបរ បែរជា​ប៉ះ​លេខ​ថយក្រោយ ហើយ​ជាន់​ហ្វ្រាំង​ច្រឡំ​ជា​ហ្គា​ទៅ​បុក​ស្ត្រី​លក់ដូរ​ម្នាក់ និង​បុក​បង្កាន់ដៃស្ពាន​បាក់​ធ្លាក់​ចូល​ក្នុង​អាង​ទឹក​ត្រពាំង​ថ្ម បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៩…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​ដោយសារ​តែ​ស្ត្រី​ម្នាក់​ឱ្យ​ប្តី​របស់​ខ្លួន​បង្រៀន​បើកបរ បែរជា​ប៉ះ​លេខ​ថយក្រោយ ហើយ​ជាន់​ហ្វ្រាំង​ច្រឡំ​ជា​ហ្គា​ទៅ​បុក​ស្ត្រី​លក់ដូរ​ម្នាក់ និង​បុក​បង្កាន់ដៃស្ពាន​បាក់​ធ្លាក់​ចូល​ក្នុង​អាង​ទឹក​ត្រពាំង​ថ្ម បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២០ ចំណុច​ស្ពាន​ទី​១ រមណីយដ្ឋាន​អាង​ទឹក​ត្រពាំង​ថ្ម ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក​។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​មាន ស្ត្រី​រង​គ្រោះ​ឈ្មោះ ព្រី​ញ ដា អាយុ​៣២​ឆ្នាំ (​រង​របួសធ្ងន់​បែក​​លើ​ភ្នែក​ខាងឆ្វេង​) បាន​ឲ្យ​ប្តី​ឈ្មោះ លាង ភា​ឡៃ អាយុ​៣៦​ឆ្នាំ (​រង​របួសធ្ងន់​បែក​ចិញ្ចើម​ឆ្វេង​) ជា​អ្នក​បង្រៀន​បើកបរ​រថយន្ត អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​មាត់​ស្រះ ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំពោះ​រថយន្ត​ដែល​បើកបរ​ម៉ាក​តូ​យូ​តា​ហា​យ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A.9331​។ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ជា​អ្នក​លក់ដូរ​នៅ​បង្ហា​ន់​ដៃ​ស្ពាន​ឈ្មោះ​ឈ្មោះ​សូ ស៊ី​ណា ហៅ​វិត អាយុ​២៩​ឆ្នាំ (​រង​របួសធ្ងន់​) រស់នៅ​ភូមិ​ត្រពាំង​ថ្ម​ជើង ឃុំ​ប៉ោយ​ចារ ខេត្តបន្ទាយមានជ័យ​។

បើ​តាម​លោក​អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់​ឈ្មោះ ព្រី​ញ ដា បាន​ឲ្យ​ប្តី​របស់​នាង​បង្រៀន​បើកបរ​រថយន្ត ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កៀន​ស្ពាន​ខាងលិច​ដែល​ជា​កន្លែង​ចំណោត​រថយន្ត ស្ត្រី​រៀន​បើកបរ​រូប​នេះ​ក៏​បាន​ថយក្រោយ​។ ស្រប​ពេល​នោះ​ស្ត្រី​រូប​នេះ​ក៏​បាន​បញ្ចូល​លេខ បែរជា​ទៅ​ប៉ះ​លេខ​ថយក្រោយ ហើយ​ជាន់​ហ្វ្រាំង​ច្រឡំ​ជា​ហ្គា បណ្តាល​ឲ្យ​រថយន្ត​មាន​ល្បឿន​លឿន​យ៉ាង​ខ្លាំង​ថយក្រោយ​ទៅ​បុក​ស្ត្រី​ជា​អ្នកលក់​ផ្លែ​ឈូក​នៅ​ក្បែរ​បង្កាន់ដៃស្ពាន​នោះ បណ្តាល​ឱ្យ​របួសធ្ងន់ រួច​រថយន្ត​នេះ​ក៏​បន្ត​បុក​បង្កាន់ដៃ​ដែក​ស្ពាន​បាក់ ធ្វើ​ឱ្យ​រថយន្ត​នោះ​ធ្លាក់​ចូល​ក្នុង​អាំង​ទឹកតែ​ម្តង បណ្តាល​ឱ្យ​រង​របួស​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ផង​ដែរ​។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ស្ត្រី​អ្នករៀន​បើកបរ និង​ប្តី​ជា​អ្នក​បង្រៀន​កំពុង​សម្រាក​ព្យ​បាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រុក ចំណែក​ស្ត្រី​អ្នកលក់​ផ្លែ​ឈូក​ក្បែរ​បង្កា​ន់​ស្ពាន ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​​បូ​រី ។ រីឯ​រថយន្ត​នៅ​ពេល​នេះ​កំពុង​តែ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ