ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឿ​ន សុខ​ហ៊ុ​ច និង​សូត្រ ខេ​វិ​ន ក្លាយ​ជា​​ម្ចាស់​ប្រាក់​លាន​ក្នុង​ស​ប្ដា​ហ៍​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ពី​កម្មវិធី «​កម្ពុជា សង្វៀន​គុន​ខ្មែរ​» នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ បន្ទាប់​ពី​គេ​បាន​ប្រកួត​យកឈ្នះ​កីឡាករ…

រាជធានី​ភ្នំពេញ ៖ កីឡាករ​មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ពី​កម្មវិធី «​កម្ពុជា សង្វៀន​គុន​ខ្មែរ​» នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ បន្ទាប់​ពី​គេ​បាន​ប្រកួត​យកឈ្នះ​កីឡាករ សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ដោយ​ពិន្ទុ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​សៅរ៍ ទី​១៨ ខែមេសា​។

សម្រាប់​ការ​ជួប​គ្នា​រវាង​កីឡាករ មឿ​ន សុខ​ហ៊ុ​ច និង​សួន ចាន់​នី បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៥​ទឹក​ពេញ មិនតែប៉ុណ្ណោះ​បើ​ទោះជា សួន ចាន់​នី មាន​ប្រៀប​ខាង​កម្ពស់​ជាង​បន្តិច​មែន ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី មឿ​ន សុខ​ហ៊ុ​ច បាន​ឡើយ ព្រោះ​អី​ត្រូវ​កីឡាករ មឿ​ន សុខ​ហ៊ុ​ច ទាត់​ចូល​ពោះ​ទឹក​ពេញ​ៗ​ជាមួយនឹង​ការ​បញ្ជូន​ស្នៀត​កណ្ដាប់ដៃ​វាយ​សំដៅ​ផ្ទៃមុខ​បន្ថែម​ទៀត ធ្វើ​ឱ្យ​អ្នក​ប្រដាល់​មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ម្នាក់​នេះ បាត់បង់​ឱកាស​ជា​ច្រើន​លើក​ច្រើន​សា​។

ទីបំផុត​ចប់​ការ​ប្រកួត​ទឹក​ទី​៥ ចៅក្រម​ទាំង​៥​រូប​បាន​ផ្ដល់​ពិន្ទុ​ឱ្យ មឿ​ន សុខ​ហ៊ុ​ច ឈ្នះ​ពិន្ទុ​ដោយ​ឯក​ឆ្ឆ័​ន គឺ​លទ្ធផល​៥-០​។

កីឡាករ សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ក៏​ជា​អ្នក​ដែល​បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ​ដែរ បន្ទាប់​ពី​គេ​បាន​ប្រកួត​យកឈ្នះ​កីឡាករ ផា​ន រះ មក​ពី​ក្លិប​ជ្រៃ​សែន​ជ័យ ខេត្តកំពង់ស្ពឺ ដោយ​ពិន្ទុ​។

សម្រាប់​ការ​ប្រកួត​គ្នា​៥​ទឹក​ពេញ​រវាង​គូ​នេះ គឹល​ទ្ធ​ផល​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​ផា​ន រះ រាង​អន់​កម្លាំង​បន្តិច ខណៈ​ការ​ប្រកួត​បាន​ឈាន​ចូល​ដល់​ទឹក​ទី​៥ ហេតុ​ដូច្នេះ​ហើយ​ទើ​ធ្វើ​ឱ្យ​កីឡាករ ផា​ន រះ បាត់បង់​ឱកាស​ក្នុង​ការ​ដណ្ដើម​យក​ប្រាក់​លាន​រៀល​ទាល់តែ​បាន​។

ដោយឡែក​សម្រាប់​ការ​ប្រកួត​រវាង​កីឡាករ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​វិញ​នោះ បាន​ត្រឹមតែ​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ ដូច្នេះ​សម្រាប់​រង្វាន់​ប្រាក់​លាន​ត្រូវ​បាន​ធ្វើការ​បែងចែក​ពាក់កណ្ដាល​ម្នាក់​។

តែ​ទោះជា​យ៉ាងណា គេ​ទាំង​ពីរ​បាន​រង​នូវ​ការ​រិះគន់​ពី​មហាជន​យ៉ាង​ខ្លាំង​ដោយសា​តែ​ការ​ប្រកួត​តាំងពី​ដើម​ដល់​ចប់​ប្រៀប​ដូច​ជា​ឡើង​ទៅ​ប្រឡែង​គ្នា​លេង​អ​ញ្ចឹ​ង​។ ប៉ុន្តែ​លោក​មាស សុខ​គ្រី ដែល​ជា​មន្ត្រី​អ​ជ្ញា​កណ្ដាល និង​ចៅក្រម បាន​មាន​ប្រសាសន៍​លើក​ឡើង​នៅ​មុន​ពេល​ប្រកួត​ថា ថ្វីដៃ​ប្រកួត​របស់ រឿង សោ​ភ័​ណ្ឌ ឥឡូវនេះ​មិន​ដូច​មុន​ទេ គឺ​ធ្លាក់​ចុះ​ច្រើន​ណាស់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ