ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​ខ្លាច​កូ​វី​ដ​១៩ ធ្វើ​ឱ្យ ឡុ​ង រ៉ា​មី ឈ្នះ​ក្នុង​ការ​ប្រកួត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៨ មេ​សា ឆ្នាំ​២០២០ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​បើក​ការ​ប្រដាល់​របស់​ខ្លួន​ជា​ធម្មតា បើ​ទោះជា​សង្វៀន​ទាំងមូល​នៅ​តែ​កំណត់​អោយ​អ្នកគាំទ្រ​មិន​ចូល​ទស្សនា ដើម្បី​បញ្ចៀស​ពី​ជំងឺ​កូ​វី​ដ​១៩​។ ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​មួយគូ​ត្រូវ​គេ​កត់សម្គាល់​គួរសម…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៨ មេ​សា ឆ្នាំ​២០២០ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​បើក​ការ​ប្រដាល់​របស់​ខ្លួន​ជា​ធម្មតា បើ​ទោះជា​សង្វៀន​ទាំងមូល​នៅ​តែ​កំណត់​អោយ​អ្នកគាំទ្រ​មិន​ចូល​ទស្សនា ដើម្បី​បញ្ចៀស​ពី​ជំងឺ​កូ​វី​ដ​១៩​។

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​មួយគូ​ត្រូវ​គេ​កត់សម្គាល់​គួរសម រវាង កីឡាករ ឡុ​ង រ៉ា​មី និង កីឡាករ លន់ សៀ​ក​ឡេ​ង ដោយសារ​តែ​អ្នក​ចាញ់​ការ​ពិត​គួរតែ​ឈ្នះ​ទេ តែ​បែរជា​សុំ​ចាញ់​ទៅ​វិញ ដោយសារ​ខ្លាច​មាន​បញ្ហា​កូ​វី​ដ​១៩​។

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​បង្គោល​ខៀវ ឡុ​ង រ៉ា​មី ត្រូវ​គេ​ឃើញ​ចាញ់​ប្រៀប​យ៉ាង​ខ្លាំង ដោយ​ត្រូវ​បង្គោល​ក្រហម លន់ សៀ​ក​ឡេ​ង វាយ​អោយ​រាប់​ម្ដង​ជា​ពីរ​ដង​។ ប៉ុន្តែ​ទំនងជា​ស៊យរ​បស់បង្គោល​ក្រហម ទើប​នៅ​ពេល​បង្គោល​ខៀវ​តដៃ បណ្ដាល​អោយ​ឈឺ​តែ​បន្តិច ស្រាប់តែ​បង្គោល​ក្រហម​ក្ដៅស្លឹកត្រចៀក ស្ទុះ​ចូល​វាយ​សម្រុក ហើយ​បណ្ដាល​អោយ​ភ្លាត់​បែក​រយះ​លើ​ថ្ងាស​ចំ​កន្លែង​ខាងលើ​ចិញ្ចើម​។

ក្រោយ​បែក​ហូរ​ឈាម បង្គោល​ក្រហម​ក៏​សម្រេច​បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី​៤ ដោយ​អះអាង​មិន​បន្ត​វាយ​ទៀត​ទេ ដើម្បី​កុំអោយ​មាន​បញ្ហា​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​មនុស្ស​ភាគច្រើន​កំពុង​តែ​ភ័យ​បារម្ភ​។

កីឡាករ​បង្គោល​ក្រហម លន់ សៀ​ក​ឡេ​ង បញ្ជាក់​ថា ក្រោយ​បែក​រយះ លោក​ក៏​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត​តែ​ម្ដង ដោយសារ​តែ​លោក​ក្រោយ​ពេល​បែក​រយះ ក៏​ស្រាប់តែ​មាន​អារម្មណ៍​ភ័យ​រឿង​ឆ្លង​កូ​វី​ដ​១៩ ដោយ​លែង​មាន​អារម្មណ៍​នឹងនរ​ក្នុង​ខ្លួន​។

លោក​ថា ពិតជា​ស៊យ​ខ្លាំង​ណាស់ ដែល​ត្រូវ​ឈ្នះ​ហើយ តែ​បែរជា​ភ្លាត់​អោយ​ចាញ់​ទៅ​វិញ​។ លោក​​ក៏​ចាត់​ទុក​ថា នេះ​គឺជា​បទ​ពិសោធន៍​មួយ​ទៅ​ថ្ងៃក្រោយ ដើម្បី​កុំអោយ​លោក​ឆេវឆាវ​ដូច​ការ​ប្រកួត​លើក​នេះ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ